ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលរងខេត្តមណ្ឌលគិរី ដឹកនាំក្រុមការងារចុះត្រួតពិនិត្យលទ្ធផល ការងារស្ថានីយ៍បូមទឹកឆៅ នៅទំនប់សណ្ឋាគារមណ្ឌលគិរី
Fri,07 June 2019 (Time 09:57 PM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 501នាក់)


ខេត្តមណ្ឌលគិរី៖លោក ចឹង សុចន្ថា អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី រួមទាំងលោក ឡុង វិបុល អភិបាលក្រុងសែនមនោរម្យ និងមន្រ្តី នៃមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ បានចុះត្រួតពិនិត្យលទ្ធផលការងារស្ថានីយ៍បូមទឹកឆៅ នៅទំនប់សណ្ឋាគារមណ្ឌលគិរី ដែលអង្គភាពរដ្ឋាករទឹកខេត្តមណ្ឌលគិរី ធ្វើការបំពាក់ម៉ាស៊ីនបូមទឹក និងទុយោរថ្មី ដោយទាញទឹកឆៅពីប្រភពទឹកទំនប់សណ្ឋាគារមណ្ឌលគិរី សម្រាប់ផ្គត់ផ្គង់បន្ថែមដល់ការផលិតទឹក ស្អាតរបស់អង្គភាពរដ្ឋាករទឹក ដើម្បីដោះស្រាយបញ្ហាកង្វះប្រភពទឹកឆៅ។

លោក តូវ សុធារ៉ា ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តមណ្ឌលគិរី បានឱ្យដឹងថា យោងស្មារតីអង្គប្រជុំដោះស្រាយបន្ទាន់ករណីរីងប្រភពទឹកបឹងទំនប់លើកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានណែនាំដល់អង្គភាពរដ្ឋាករទឹកខេត្តមណ្ឌលគិរី ធ្វើការបំពាក់ម៉ាស៊ីនបូមទឹក និងទុយោរថ្មី ដោយទាញទឹកឆៅពីប្រភពទឹកទំនប់សណ្ឋាគារមណ្ឌលគិរី សម្រាប់ផ្គត់ផ្គង់បន្ថែមដល់ការផលិតទឹក ស្អាតរបស់អង្គភាពរដ្ឋាករទឹក ដើម្បីដោះស្រាយបញ្ហាកង្វះប្រភពទឹកឆៅ។

ដូច្នេះ អង្គភាពរដ្ឋាករទឹកមណ្ឌលគិរី បានធ្វើការបំពាក់ទុយោរប្រភេទ HDPE Ø110 ប្រវែង ៩៨០ ម៉ែត្រ និងម៉ាស៊ីនម៉ាស៊ូតបូមទឹកកម្លាំង ៣០ សេះ ព្រមទាំងក្បាលបូម N8 ដែលមានសមត្ថភាពអាចបូមទឹកបាន ១២ m3/ម៉ោង ចាប់ពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ដោយមានកិច្ចសហការរបស់សាលាក្រុងសែនមនោរម្យ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានបញ្ចប់ជាស្ថាពរ និងត្រៀមដំណើរការបូម ផលិត និងផ្គត់ផ្គង់។

លោក ចឹង សុចន្ថា អភិបាលរង នៃគណៈអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរដល់មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត ក៏ដូចជាអាជ្ញាធរក្រុងសែនមនោរម្យ និងមន្ទីរជំនាញទាំងអស់ ដែលបានយកចិត្តទុកដាក់ ក្នុងការរៀបចំបំពាក់ម៉ាស៊ីនបូមទឹក និងទុយោរថ្មី ដោយទាញទឹកឆៅពីប្រភពទឹកទំនប់សណ្ឋាគារមណ្ឌលគិរី ដើម្បីផ្គួបជាមួយទឹកបឹងទំនប់ក្រោម ក្នុងការយកមកផ្គត់ផ្គង់ជូនពលរដ្ឋប្រើប្រាស់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2765 នាក់
ម្សិលមិញ :
7315 នាក់
សប្តាហ៍នេះ :
29680 នាក់
ខែនេះ :
471973 នាក់
3 ខែនេះ :
1094025 នាក់
សរុប :
17858256 នាក់