ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាល​ស្រុកអូរជ្រៅ និងអភិបាលស្រុង​គោកធ្យូ(ថៃ) បើកកិច្ចប្រជុំស្ដីពីទំនាក់ទំនង ប្រជាពលរដ្ឋ​ជាប់​ព្រំដែន កម្ពុជា-ថៃ
Fri,07 June 2019 (Time 08:06 PM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 541នាក់)


ខេត្តបន្ទាយមានជ័យ​៖ថ្ងៃសុក្រ ០៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ លោក លី សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលស្រុកអូរជ្រៅ លោកអភិបាលរងស្រុក បានដឹកនាំក្រុមការងារ អញ្ជើញចូលរួម​ប្រជុំនៅ​សាលាស្រុក​គោកធ្យូ​ង ប្រទេសថៃ ស្ដីពីទំនាក់ទំ​នងប្រជា​ពលរដ្ឋជាប់ព្រំដែនកម្ពុជា-ថៃ(ប្រជាពលរដ្ឋស្រុកអូរជ្រៅ និងស្រុកគោកធ្យូង)។ 

សូមជំរាបដែរថា​៖នៅក្នុងកិច្ចប្រជុំនេះ​​មានការអញ្ជើញចូលរួមពី​ក្រុមប្រឹក្សាស្រុក​រួមមាន​៖លោក​មេ​ឃុំគ្រប់ឃុំ និងក្រុមការងារ លោកវរសេនី​យ៍ត្រី អ៊ឹម សារ៉ាត់ អធិការរង តំណាងដ៏ខ្ពង់​ខ្ពស់​លោកវ​រសេនីយ៍​ទោ សែស វិបុល អធិការនគរ​បាល​ស្រុក និងក្រុមការងារ មេបញ្ជាការកងរាជអាវុធហត្ថ​ស្រុក មេបញ្ជាការសឹករងស្រុក វរការពារព្រំដែន មេបញ្ជាកា​ររងការពារព្រំដែន គ្រប់ការិយាល័យថ្នា​ក់ស្រុកផងដែរ។ ​

សូមបញ្ជា​ក់ដែរថា៖កិច្ចប្រជុំនេះក្រោមអធិបតីភាព លោក ប្រាភិត បានបាន់យ៉ា អភិបាល នៃគណៈ​អភិបាល​ស្រុក​គោកធ្យូង លោក លី សុវណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅ ដោយ​មានសមាជិកស​មាជិកា​ចូលរួមស​រុប១៤៦នាក់ ស្រី២៧នាក់​។

បន្ទាប់ចប់កិច្ចប្រជុំ មានពិធីប្រកួតកីឡាបាល់ទាត់មិត្តភាព និងពិសារបាយសាមគ្គីជាកិច្ចបញ្ចប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1527 នាក់
ម្សិលមិញ :
7315 នាក់
សប្តាហ៍នេះ :
28442 នាក់
ខែនេះ :
470735 នាក់
3 ខែនេះ :
1092787 នាក់
សរុប :
17857018 នាក់