ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សមត្ថកិច្ចក្រុងប៉ោយប៉ែត ចុះធ្វើកោសល្យវិច័យ ជនបរទេសដែលស្លាប់ដោយសារខ្យល់គរ នៅមន្ទីពេទ្យបង្អែក
Sat,08 June 2019 (Time 11:40 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 461នាក់)


ខេត្តបន្ទាយមានជ័យ:ថ្ងៃសុក្រ ៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង០៨និង០០នាទីព្រឹក កម្លាំងផ្នែកគ្រប់គ្រងជនបរទេស ផ្នែកបច្ចេកទេសកោសល្យវិច័យ និងវិភាគកន្លែងកើតហេតុ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះទៅពិនិត្យសាកសពជនបរទេស ដែលបានស្លាប់នៅមន្ទីពេទ្យបង្អែកប៉ោយប៉ែត កាលពីវេលាម៉ោង២២និង៣០នាទីយប់ ថ្ងៃព្រហស្បត្តិ៍៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ ដោយសារខ្យល់គរ។

សាកសព ជនបរទេសដែលស្លាប់បាត់បង់ជីវិតដោយសារខ្យល់គរនោះមានឈ្មោះ ឆៃយា ទ្រីផានីត(CHAIYA TRIPANICH)ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិថៃ កាន់លិខិតឆ្លងដែនលេខAA5335846 ចេញដោយរដ្ឋបាលថៃ មានស្រុកកំណើតនៅខេត្តត្រាត ប្រទេសថៃមុខរបរអនឡាញ តួនាទីមេក្រុម នៅក្នុងកាស៊ីណូហ្គេ្រនដាយមិន ស្នាក់នៅអគារF3 ជាន់ទី៥ បន្ទប់លេខ៤០៤ របស់ក្រុមហ៊ុនកាស៊ីណូផ្កាយប្រាំ(STAR VEGAS )ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។


បច្ចុប្បន្នសាកសពត្រូវបានតំកល់ទុក នៅសាលដំកល់ នៅក្នុងមន្ទីពេទ្យបង្អែកប៉ោយប៉ែត រងចាំសាច់ញាតិមកទទួលដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4533 នាក់
ម្សិលមិញ :
3310 នាក់
សប្តាហ៍នេះ :
32243 នាក់
ខែនេះ :
470681 នាក់
3 ខែនេះ :
1091162 នាក់
សរុប :
17852709 នាក់