ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ទំនាស់ដីធ្លីរវាងពលរដ្ឋ និងពលរដ្ឋ ត្រូវបានបញ្ចប់ ដោយការសម្របសម្រួលពី លោកអភិបាល​ស្រុក​ភ្នំស្រុក
Thu,06 June 2019 (Time 09:18 PM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 562នាក់)


ខេត្តបន្ទាយមានជ័យ​៖ប្រជាពលរដ្ឋ៣​០គ្រួសារ​នៅស្រែខា​ង​លិច ស្នើសុំឲ្យអាជ្ញាធ​រស្រុករ​ក​ដំណោះ​ស្រាយ​ជូនពួកគាត់ រឿង​កា​យប្រឡាយ​ទឹកចាស់ ខណៈដែលពលរដ្ឋមួយគ្រួសារនៅ​ស្រែខាង​កើត​មិន​សុខ​ចិត្ត ដោយ​សារដី​គាត់ទិញមកមិនមាន​ប្រឡាយទឹក​។

ករណីនេះកើតឡើង​នាព្រឹកថ្ងៃព្រហស្បតិ៍ ​៤កើត ខែជេស្ន ឆ្នាំ កុរ ឯកស័ក ព-ស ២៥៦៣ត្រូវនិង ថ្ងៃទី០៦ ខែមិ​ថុនា ឆ្នាំ២០១៩ ស្ថិតនៅភូមិត្រពាំងថ្ម​កណ្ដាល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្ត​បន្ទាយ​មានជ័យ។

បើតាមលោក  វ៉ាញ ចាន់ស៊ី នឹង ប្រពន្ធ ឈ្មោះ​តន់ ចាន់ធិក រស់នៅភូមិ​ត្រពាំងថ្ម កណ្តា​ល ឃុំប៉ោយ​ចារ បាន​ឲ្យដឹងថា​ គាត់ជាជនរងគ្រោះកើតទុកមិនសុខចិត្តដោយ​បង ប្អូនទាំង៣០គ្រួសារមកទាម​ទា​ឲ្យ​កាយប្រឡាយ​តាំងពី​សម័យពលពត តែគាត់ទិញនេះមិនមានប្រឡាយនោះ​ទេ ហើយការទិញដី​នេះ​អាជ្ញា​ធរ​បានដឹងលឺចុះហត្ថលេខា​ឲ្យទៀតផង មិនត្រឹមតែប៉ុណ្ណោះទេ អ្នកនៅជាប់ព្រុំដីក៏ផ្តិតមេដៃ​ដឹងលឺ​ទៀតផង​ ហើយពេលនោះមិនទាមទាថាដីនេះមានប្រឡាយ ហេតុអ្វីបានជាពេលនេះបានជា​ទាម​ទា​ប្រឡាយ​ទៅវិញ។

ពាក់ពន្ឋ័ករណីខាងលើនេះ​ក្រោយពីមានទទួលបាននូវការសូមណូម​ពរពីពលរដ្ឋពាក់ពន្ឋ័រឿងដីធ្លីមក ឃើញថា លោក យឹម សំណាង អភិបាល នៃគណៈអភិបាល​ស្រុក ភ្នំស្រុក បានដឹកនាំកម្លាំង​សមត្ថកិ​ច្ច​ពាក់ពន្ឋ័ចម្រុះ​រួមមាន​៖
១.លោក សំរឹទ្ធ អប់ អភិបាលរង​ នៃគណៈអភិបាលស្រុកភ្នំស្រុក។
២.លោក សិល សុឡី អនុប្រធានការរិយាល័យ លំនៅដ្ឋាន ខេត្តបន្ទាយមានជ័យ។​
៣.លោក ឃុត  ឃួន មេឃុំប៉ោយចារ។
៤.កងកម្លាំងទាំងបី។ 
៥.លោកក្រុមប្រឹក្សាឃុំ ប៉ោយចារ។​
បានចុះធ្វើការសម្របសម្រួល​ចំណាយពេលមួយ​ព្រឹកធំ​ ជាលទ្ធ​ផល​ឃើញថា​ ភាគីទាំងសងខាង​បាន យល់ព្រមតាមការ​ស​ម្រប​ស​ម្រួលរ​បស់​លោក​អភិបាលស្រុក ដោយកាយ​ប្រឡាយ​ដែលមា​នទទឹង​ក្បាល​ដី០៣ម៉ែត្រ នឹងបណ្តោយដី១៥០​ម៉ែត្រ ដើម្បី​ឲ្យមានទឹកប្រើប្រាសទាំងអស់គ្នា។

បើតាម​លោកអភិបាលស្រុក​បាន​បញ្ជាក់ថា​៖​​ដោយសារមានពាក្យបណ្តឹងរបស់ពលរដ្ឋ​សុំបើក​ប្រ​ឡាយ​ចាស់កាលពីមុនដែលមានទទឹង១០ម៉ែត្រ តែ​ឥឡូ​វលោក​ជួយសម្រួល​យក​តែ០៣​ម៉ែត្រ​តែ​ប៉ុណ្ណោះ ដើម្បី​បញ្ចប់បញ្ហា​ឲ្យមានទឹកប្រើប្រាសសម្រាប់ធ្វើស្រែ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3644 នាក់
ម្សិលមិញ :
11099 នាក់
សប្តាហ៍នេះ :
49518 នាក់
ខែនេះ :
307693 នាក់
3 ខែនេះ :
1118792 នាក់
សរុប :
17894384 នាក់