ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កម្លាំងអ​ធិការដ្ឋានន​គរបាល​ ក្រុងប៉ោយប៉ែត ចាប់ក្របួចក​រណីគ្រឿងញៀន បានចំនួន៤​ករណី​ផ្សេង​គ្នា ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់
Wed,05 June 2019 (Time 04:16 PM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 525នាក់)


ខេត្តបន្ទាយមានជ័យ​៖កម្លាំងប្រ​ឆាំងបទល្មើស​គ្រឿង​ញៀន នៃអធិការដ្ឋានន​គរបាលក្រុង​ប៉ោយប៉ែត ដែលដឹ​កនាំដោយ​លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការដ្ឋានន​គរបាលក្រុងប៉ោយប៉ែត និង​ដោយ​មាន​បទបញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយ​មាន​ជ័យ​ កម្លាំងបានចុះប្រតិបត្តិការបង្ក្រាប ករណីគ្រឿងញៀនបានចំនួន​០៤ករណី​ផ្សេងគ្នា ក្នុងថ្ងៃតែមួយ ដោយ​ចាប់ឃាត់ខ្លួន​ជនសង្ស័យបានចំនួន០៥នាក់ រួមនិងវត្ថតាងមួយចំនួន​។

ជាក់ស្តែងកាលពីវេលាម៉ោង១៦ និង០០នាទី នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ កម្លាំង​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត​ បានចុះល្បាតក្នុងភូមិ​សាស្រ្ត​ក្នុងក្រុងប៉ោយ​ប៉ែត លុះទៅដល់ចំនុចក្រោយកាស៊ីណូឡាកគី ស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់/​ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏​បានប្រទះ​ឃើញ​មុខសញ្ញាសង្ស័យ​ជួញដូរថ្នាំ​ញៀនម្នាក់​មាន​ឈ្មោះ សុខ រស់ ភេទប្រុស អាយុ៣៧រស់​នៅភូមិក្បាលកោះ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

ភ្លាម​នោះកម្លាំងក៏សុំធ្វើការត្រួតពិនិត្យលើដងខ្លួន រកឃើញវត្ថុតាងរួមមាន៖ម្សៅក្រាម​ពណ៌សថ្លា​ចំនួន​០៤កូនថងតូច,ម្សៅក្រាមសថ្លាលាយជាមួយថ្នាំគ្រាប់ពណ៌ផ្កាឈូកមួយ​គ្រាប់ៗ​ចំនួន០៤​កូនថង់,សំបកថង់​សម្រាប់ច្រកថ្នាំមួយចំនួន។

នា​វេលាម៉ោង១៥ និង១៥ នាទីនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ កម្លាំងប្រឆាំងគ្រឿងញៀន នៃ​អធិកា​រដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះល្បាតក្នុងភូមិសាស្រ្ត លុះទៅដល់ចំនុចផ្លូវ​ខាងកើត​កាស៊ីណូឡាកគី ស្ថិ​តនៅក្នុងភូមិប៉ោយប៉ែត សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​ប្រទះឃើញមុខសញ្ញាសង្ស័យប្រើប្រាស់ថ្នាំញៀនចំនួន០២នាក់
១/ឈ្មោះសួម សាន់ ភេទប្រុស អាយុ១៦ឆ្នាំរស់នៅភូមិឈូក ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយ​មានជ័​យ និង២/ឈ្មោះ រិទ្ធិ ណារុង ភេទប្រុស អាយុ២៥ឆ្នាំរស់នៅ​ភូមិ ឈូក ឃុំ ចង្ហា ស្រុកអូរជ្រៅ ខេត្ត បន្ទាយ​មានជ័យ។
ក្រោយពីឃាត់ខ្លួនកម្លាំងក៏សុំធ្វើការត្រួតពិនិត្យលើដងខ្លួនជនសង្ស័យរកឃើញវត្ថុតាងរួមមាន៖បំ​ពងកែវមួយកំណាត់,ដែកកេះ១។

នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២០ និង១៥នាទីដោយមានការ​រាយការណ៍ពីប្រជាពរដ្ឋ ថា​មានបុរសម្នាក់បានអុកឡុក ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់/ក្រងប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ ភ្លាម​នោះកម្លាំង​ប្រចាំបញ្ជាផែ​នចរាចណ៍ នៃអធិការដ្ឋាននគរបាល​ក្រុងប៉ោយប៉ែត​បានចុះ​ទៅដល់គោលដៅក៏បានធ្វើការឃាត់ខ្លួនបុរសម្នាក់មានឈ្មោៈ សន គឹមសាន ភេទប្រុស អាយុ៤០ឆ្នាំ
សង្សយ័ប្រើថ្នាំញៀនជ្រុល(បែកថ្នាំ)។
វត្ថុតាងដែលដកហូតបានរួមមាន៖ស្នាប់ដៃ១,លិខិតឆ្លងដែនចំនួន១ ហើយ​បាននាំម​កអធិការ​ដ្ឋាន ដើម្បីធ្វើតេស្ត៍ស្វែង​រកសារធាតុញៀនជាលទ្ធផល(វិជ្ជមាន)។

នាវេលាម៉ោង១៨ និង០០នាទី ថ្ងៃអង្គារ ២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យ០១នាក់ បន្ទាប់​ពី​ប្រជាពល​រដ្ឋរាយការណ៍ថា មានករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវជាតិ 258D​ស្ថិតក្នុង​ភូមិនិមិត្ត២ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ភ្លាមនោះកម្លាំងប៉ុស្តិ៍រ​ដ្ឋបាល​សង្កាត់និមិត្ត បានចុះទៅដល់កន្លែងកើតហេតុ បានធ្វើការឃាត់ខ្លួនជនសង្ស័យបាន០១នាក់ឈ្មោះ សុ ធុនឡាស មុនទ្រី ភេទប្រុស អាយុ៥៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានស្រុកកំណើតឃុំកូប ស្រុកអូរជ្រៅ ខេត្តបាត់ដំបង ទីលំនៅបច្ចុប្បន្នភូមិខៃដន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ក្រោយពីឃាត់ខ្លួនកម្លាំងសមត្ថកិច្ចដកហូតបាននូវវត្ថុតាងមួយចំនួនរួមមាន​៖ម្សៅ​ក្រាមពណ៌ស​ថ្លា​០១កញ្ចប់តូច,ដែកកេះចំនួន០១។

បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ រួមនិងវត្ថុតាងសមត្ថកិច្ចប្រ​ឆាំងបទល្មើស​គ្រឿង​ញៀន នៃអធិ​ការដ្ឋាន​ន​គរបាលក្រុង​ប៉ោយប៉ែត កំពុងធ្វើការសាកសួ និងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមតិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10225 នាក់
ម្សិលមិញ :
7315 នាក់
សប្តាហ៍នេះ :
37140 នាក់
ខែនេះ :
479433 នាក់
3 ខែនេះ :
1101485 នាក់
សរុប :
17865716 នាក់