ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បញ្ជូនខ្លួនឃាតក ដែលសម្លាប់ក្មេងប្រុស ស្រីពីរនា​ក់បងប្អូនបង្កើត នៅស្រុក​ព្រៃនប់ ទៅសាលាដំ បូង ខេត្ត ដើម្បីផ្ដន្ទាទោ សតាមផ្លូវ​ច្បាប់
Tue,04 June 2019 (Time 09:15 PM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 527នាក់)


ខេត្តព្រះសីហនុ៖កម្លាំងនគរបាល​ខេត្តព្រះ​សីហនុ​បានបញ្ជូនខ្លួនឃាតក ដែល​សម្លាប់ក្មេង- ប្រុស​ស្រីពីរ​នាក់ប​ងប្អូនបង្កើត នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ទៅសាលាដំបូងខេត្ត នារសៀលថ្ងៃទី០៤ ខែ​មិថុនា ឆ្នាំ២០១៩នេះ ដើម្បីផ្ដន្ទាទោ​សតាមផ្លូវ​ច្បាប់។​

បើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការដ្ឋាននគរបាល​ខេត្តព្រះសីហនុ បានប្រាប់អ្នក​សារ​ព័ត៌​មានថា៖​បន្ទាប់ពីបញ្ចប់នៃកា​រសួរនាំ និងកសាងសំណុំរឿងរួច​រាល់ហើយ​នោះ កម្លាំង​សមត្ថកិច្ចជំ​នាញបានធ្វើការបញ្ជូន​ជន​ដៃដល់ឈ្មោះ ម៉ាង វិចិត្រ ដែល​បាន​ធ្វើសកម្មភា​ពសម្លាប់ ក្មេងពីរនាក់បងប្អូន នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ទៅតុលាការ​ ដើម្បីបន្ដនី​តិវិធី។

គួរបញ្ជាក់ដែរថា​៖ឃាតក ដែល​សម្លាប់ក្មេង- ប្រុស​ស្រីពីរ​នាក់ប​ងប្អូនបង្កើត នៅស្រុកព្រៃនប់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ជាវ វិបុល អនុប្រធាននាយកដ្ឋាន ដោយមានកិច្ចសហការពីនគរបាលខេត្តព្រះសីហនុ នគរបាល​រាជធានី​ភ្នំពេញ នគរបាលខេត្តស្វាយរៀង និងនគរបាលខេត្តព្រៃវែង ធ្វើការស្រាវជ្រាវរហូតឈានដល់ការ​ចាប់ឃាត់ខ្លួន បន្ទាប់ពីឃាត់ករ រូបនេះបានធ្វើសកម្មភាពសម្លាប់កុមារា​រងគ្រោះ​មានឈ្មោះ ផា សុខលី អាយុ២ឆ្នាំ និងកុមារីជាបងមានឈ្មោះ ផា ស្រីល័ក្ខ អាយុជិត១០ឆ្នាំ​ ពីនាក់​ប​ងប្អូនបង្កើត​កាល​ពី​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២​០១៩ កន្លងទៅ។

សមត្ថកិច្ចបានបញ្ជាក់ថា​៖មុនពេលកើតហេតុជនដៃដល់រូបនេះបានអង្គុយផឹកស្រាស នៅ​ផ្ទះ​បានកន្លះលីត្រ ក៏ប្រើឲ្យប្រពន្ធរបស់ខ្លួនជាស្ដ្រីមេម៉ាយកូន៥នាក់ ទៅទិញពងទាកូនសម្រាប់ក្លែម ដោយ​សារតែប្រពន្ធទៅយូរពេកខ្លួនបានបន្ដផឹកស្រារហូតអស់មួយលីត្រកន្លះ រួចក៏ដើរ​ទៅ​តាម​ប្រ​ពន្ធ ខណៈពេលឃើញក្មេងស្រីរងគ្រោះនៅក្នុងផ្ទះក៏ចូលទៅចាប់ទាំងកម្រោល និង​ប្រើហិង្សារ​ហូត​នាងស្លាប់ ពេលនេះកុមារាជាប្អូនបានឃើញដូច្នេះក៏ស្រែចយំ ស្រាប់តែរូបគេបានទះ​កំផ្លៀង៥​ទៅ៦​ដៃ ហើយទាត់ផ្ទប់ជញ្ជាំងបណ្តាល​ឲ្យស្លាប់តែម្តង​។

សមត្ថកិច្ចបញ្ជាក់ទៀតថា​៖ជនដៃដល់ដែលសម្លាប់ក្មេងតូចទាំងពីរនាក់ គឺជា​មុខសញ្ញា​ដ៏គ្រោះ​ថ្នាក់​មួយនិងបានប្រព្រឹត្តបទល្មើសជាបន្ដបន្ទាប់ពីអតីតកាល រហូតសមត្ថកិច្ចចាប់ខ្លួន និងជា​ប់ពន្ធ​នាគា​រទៀតផង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2799 នាក់
ម្សិលមិញ :
11099 នាក់
សប្តាហ៍នេះ :
48673 នាក់
ខែនេះ :
306848 នាក់
3 ខែនេះ :
1117947 នាក់
សរុប :
17893539 នាក់