ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃាត់ខ្លួនជនជាតិចិនម្នាក់ បន្ទាប់ពីរកឃេីញគ្រឿងញៀនជាង១ម៉ឺនគ្រាប់ ទម្ងន់ជាង៦គីឡូក្រាម នៅក្នុងរថយន្ត
Tue,04 June 2019 (Time 07:46 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 507នាក់)


រាជធានីភ្នំពេញ៖គ្រឿងញៀនជាង១ម៉ឺនគ្រាប់ ទម្ងន់ជាង៦គីឡូក្រាម ដែលជនជាតិចិនលាក់ទុកនៅក្នុងរថយន្ត ត្រូវបានសមត្ថកិច្ចរកឃើញ និងឃាត់ខ្លួន បន្ទាប់ពីបើករថយន្តបុករ៉ឺម៉កកង់៣បណ្តាលអោយបុរសម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ រហូតឈានដល់ការឆែរឆេរក៏ប្រទះឃើញគ្រឿងញៀន។

ករណីខាងលើនេះបានកើតឡើងកាលពីរសៀលថ្ងៃទី០៣ ខែមិថុនា​ ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ១៥៤ ទល់មុខរោងកុនលុច្ស ស្ថិតនៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


បើតាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីរសៀលថ្ងៃ ខែខាងលើមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តម៉ាក LEXUS ធុនកណ្តាល ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2AW-4332 បើកបរដោយបុរសជនជាតិចិនម្នាក់ បានបើកទៅបុកម៉ូតូកង់បីមួយគ្រឿងបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ ហើយព្យាយាមបើករត់គេច។
ភ្លាមនោះកម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ទាន់ពេលវេលា បានធ្វើការឃាត់ខ្លួនជនបង្កដែលជាជនជាតិចិនឈ្មោះ អៅ មីង ភេទប្រុស អាយុ៣០ឆ្នាំ ព្រមទាំងរថយន្តផងដែរ។


ក្រោយពីបានធ្វើការត្រួតពិនិត្យ សមត្ថកិច្ចឃើញនៅក្នុងរថយន្តរបស់ជនបង្កមានការបូបយួរមួយក្នុងនោះមានកញ្ចប់កាហ្វេចំនួន៦ដុំ ដោយមានការសង្ស័យ សមត្ថកិច្ចបានហែកមើលឃើញមានថ្នាំគ្រាប់ពណ៌ទឹកសមុទ្រ រូបតុក្កតា សញ្ញាក្បាលខ្មោចច្រើនគ្រាប់ សង្ស័យជាសារធាតុញៀន។


ភ្លាមនោះសមត្ថកិច្ចបានសហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីធ្វើតេស្ត ជាលទ្ធផលឃើញថា ជាថ្នាំញៀនប្រភេទ M.A /M.D (អិចស្រ្តាស៊ី) ថ្នាំគ្រវី ។

ក្រោយមកសមត្ថកិច្ចបានសួរចម្លើយនិងពន្លាតដែនសមត្ថកិច្ចបន្តធ្វើការឆែកឆេរដល់លំនៅដ្ឋានជនសង្ស័យស្ថិតនៅខណ្ឌច្បារអំពៅ។


ជាមួយគ្នានោះដែរកម្លាំងសមត្ថកិច្ចបានចុះប្រតិបត្តិការណ៍បន្តរុករកនិងសួរចម្លើយដើម្បីរកបក្ខពួក តែជាលទ្ធផលជនជាតិចិនរូបនេះ មិនបានសារភាពប្រាប់អំពីបក្ខពួកនោះទេ។

បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងថ្នាំញៀនចំនួន១១,៦៨០គ្រាប់ ទម្ងន់ជាង៦គីឡូក្រាមត្រូវបានសមត្ថកិច្ចកំពុងបន្តសាកសួរ ដើម្បីរកបក្ខពួកនិងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
908 នាក់
ម្សិលមិញ :
10838 នាក់
សប្តាហ៍នេះ :
34526 នាក់
ខែនេះ :
475963 នាក់
3 ខែនេះ :
1100189 នាក់
សរុប :
17867237 នាក់