ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រធានកាកបាទក្រហមកម្ពុជា ដឹកនាំមន្ត្រីក្រោមឱវាទ ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ដល់កុមារពិការស្វិតដៃ-ជើង កុមារដែលមានសតិមិនគ្រប់គ្រាន់ សរុបចំនួន២២៥នាក់
Wed,05 June 2019 (Time 12:57 PM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 462នាក់)


រាជធានីភ្នំពេញ:សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រឹកថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ បានដឹកនាំមន្ត្រីបាទក្រហមកម្ពុជា ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ដល់កុមារពិការស្វិតដៃ-ជើង កុមារដែលមានសតិមិនគ្រប់គ្រាន់សរុបចំនួន២២៥នាក់ ក្នុងនោះមានបុគ្គលិកជនបរទេសផងដែរ ដែលកំពុងរស់នៅក្នុងមជ្ឈមណ្ឌល «បុរីទារក និងកុមារជាតិ» នៃអង្គការទន្សាយ ដែលមានទីតាំងស្ថិតនៅភូមិដំណាក់៣ សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ រាជធានីភ្នំពេញ។


មជ្ឈមណ្ឌល «បុរីទារក និងកុមារជាតិ» គឺជាកន្លែងសម្រាប់មើលថែទាំកុមារទាំងការរស់នៅ ហូបចុក និងការមើលថែទាំជំងឺផ្សេងៗ ដល់កុមារតូចៗ សុទ្ធសឹងជាកុមារជាក្មេងអាណាថា បាត់បង់អាណាព្យាបាល ឬពិការភាពស្វិតដៃ-ជើងជាដើម។ដែលមានទីតាំងស្ថិតក្រោមការគ្រប់គ្រងរបស់នាយដ្ឋានសុខុមាលភាពកុមារ នៃអគ្គនាយកដ្ឋានបច្ចេកទេសរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។


មជ្ឈមណ្ឌល «បុរីទារក និងកុមារជាតិ» ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨០ ដែលកាលពីអំឡុងនោះ គេហៅថា «មជ្ឈមណ្ឌលសង្គ្រោះទារក» លុះមកទល់នឹង ឆ្នាំ២០០៨ ទើបសម្រេចប្តូរឈ្មោះថា «បុរីទារក និងកុមារជាតិ» ជំនួសវិញ។


សូមបញ្ជាក់ថា អំណោយដែលផ្ដល់ជូនបុរីទារក និងកុមារជាតិ នៃអង្គការទន្សាយរួមមាន៖
អង្ករចំនួន៣តោន គ្រឿងឧបភោគ-បរិភោគ សម្ភារប្រើប្រាស់រទេះជនពិការចំនួន ៤០គ្រឿង និងថវិកាចំនួន ១០លានរៀល។
ឧបត្ថម្ភបុគ្គលិកចំនួន ៩០នាក់ដោយម្នាក់ៗទទួលបានអង្ករ ៣០គីឡូក្រាម ឃីតមួយកញ្ចប់ និងថវិកា ១០ម៉ឺនរៀល។
អ្នកស្ម័គ្រចិត្តបរទេសចំនួន២នាក់ម្នាក់ៗ ទទួលបានក្រមា និងថវិកា ១០ម៉ឺនរៀល ព្រមទាំងបានរៀបចំម្ហូបអាហារចំនួន៣០តុ ដែលសរុបការចំណាយអស់ ១៩,៧១៤ដុល្លារ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3224 នាក់
ម្សិលមិញ :
11099 នាក់
សប្តាហ៍នេះ :
49098 នាក់
ខែនេះ :
307273 នាក់
3 ខែនេះ :
1118372 នាក់
សរុប :
17893964 នាក់