ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលក្រុងប៉ោយប៉ែត ប្រារព្ធពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភព លោកក្រោ​មប្រធានបទ​«ការបំពុលខ្យល់»
Wed,05 June 2019 (Time 11:45 AM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 517នាក់)


ខេត្តបន្ទាយមានជ័យ៖លោកជំទាវ ម៉ម ថានី រដ្ឋលេខា​ធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់​ឯក​ឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួ​ងបរិស្ថាន ,លោក គឹង វណ្ណៈ អភិបាលរង​ខេត្តបន្ទាយមាន​ជ័យ,​លោក គាត ហ៊ុល អភិបាល នៃគ​ណៈអភិបាលក្រុង​ប៉ោយប៉ែត បានអញ្ជើញជា​អធិបតីក្នុង​ពិធីទិវាបរិ​ស្ថានជាតិ និងបរិស្ថានពិភ​ពលោក ក្រោមប្រធានបទ«ការបំពុលខ្យល់»។

សូមជម្រាបដែរថា៖​ពិធីនេះបានប្រព្រឹត្តទៅនាវេ​លាម៉ោង០៨ព្រឹក ថ្ងៃពុធ ៣​កើត ខែជេស្ន ឆ្នាំកុរ ឯកស័ក ពស​.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមិ​ថុនា ឆ្នាំ២០១៩ នៅសាលា​បឋមសិក្សាព្រហ្មនិមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមាន​ការចូលរួមពីគណៈអធិបតី មន្ត្រីរាជការ កម្លាំងប្រដាប់​អាវុធជាច្រើនស្ថាប័ន លោកគ្រូ អ្នកគ្រូ និ​ងសិស្សានុសិស្សជាច្រើនកុះករ​ផងដែរ។

ក្នុងឱកាសនោះ​ដែរលោកជំទាវ ម៉​ម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បាន​មានម​តិសំណេះ​សំ​ណាល​ជា​មួយ​លោកគ្រូ អ្នកគ្រូ​ និងសិស្សានុសិស្ស ព្រមទាំងមានកា​រចោទជាសំណួរ ចម្លើយ ដើម្បី​ប្រគល់រង្វាន់ជូន ព្រមទាំងថតរូបជាអនុស្សាវរីយ៍​ទៀតផង។

បន្ទាប់ពី​នេះលោកជំទាវ បានដឹកនាំ ក្រុមការងារ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដាំដើម​ឈើ​ចំនួន​២៦ដើម​នៅក្នុងបរិវេណសាលារៀនព្រហ្មនិមិត្ត រួចបន្ត​ធ្វើសកម្មភាព​ជិះកង់ដង្ហែក្បួនយុទ្ធ​នាការផ្សព្វផ្សាយ​ការយល់ដឹងពីបរិស្ថាន នៅតាមដ​ងផ្លូវ​នានា រហូតទៅដល់រង្វង់មូ​លច្រកទ្វារអន្តរ​ជាតិប៉ោយប៉ែត ដើម្បីជាកិច្ចបញ្ចប់នៃកម្មវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3596 នាក់
ម្សិលមិញ :
11099 នាក់
សប្តាហ៍នេះ :
49470 នាក់
ខែនេះ :
307645 នាក់
3 ខែនេះ :
1118744 នាក់
សរុប :
17894336 នាក់