ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពលរដ្ឋជាង២០០​គ្រួសារ រស់នៅភូមិព្រៃព្រិច លើកគ្នាតវ៉ាទាំងព្រឹក នៅសាលាសង្កាត់ប៉ោយប៉ែត រឿងដីធ្លី
Mon,03 June 2019 (Time 10:55 PM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 496នាក់)


ខេត្តបន្ទាយមានជ័យ​៖យ៉ាងហោចណាស់ប្រជាពលរដ្ឋជាង ២០០គ្រួសារ​បានលើកមកតវ៉ានៅសាលាសង្កាត់ប៉ោយប៉ែតក្នុងគោលបំណងរបស់គាត់គឺមកធ្វើអន្តរាគមន៍ដល់ពលរដ្ឋ​ផ្សេងទៀត​ដែលត្រូវអាជ្ញាធរកោះឲ្យមកបំភ្លឺ នឹងរកយុត្តិធម៌ជូនដល់ពួកគាត់តែប៉ុណ្ណោះ បែរ​ជាអ្ន​កដែលមិន​បានកោះហៅ​លើកគ្នា​មកប្រសេកប្រសាចធ្វើ​ឲ្យមាន​ការភ្ញាក់ផ្អើល​ពេញក្រុងប៉ោ​យ​ប៉ែតតែម្តង។

ករណីខាងលើនេះបាន​កើតនៅវេលាម៉ោងជាង៨ព្រឹក ក្នុងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅ​មុខ​សាលា​សង្កាត់ប៉ោយប៉ែត ស្ថិតនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណះ​ដែលអាជ្ញាធរនិ​ងមន្ត្រីជំនាញ​របស់ក្រុមអធិការកិច្ចខេត្តនិងក្រសួង បានកោះអញ្ជើញ​ប្រជាពលរដ្ឋផ្សេងទៀ​តដែល​ពាក់ព័ន្ធក្នុងរឿង​ដីធ្លីឲ្យចូលខ្លួនមកបំភ្លឺម្ដង៧ទៅ៨នាក់ ដើម្បីជួយរកយុត្តិធម៌​ជូនដល់ជាពល​រដ្ឋ​ដែលរងគ្រោះ ដោយសារគេរំលោភយកដីធ្លីរបស់គាត់កន្លងទៅ តែបែរជាពួកគាត់ដែល​មិនមាន​ការពាក់ព័ន្ធក្នុង​ការកោះហៅនោះ​លើកគ្នា​មកតវ៉ានឹងរារាំងការងាររបស់អាជ្ញាធរទៅវិញ។

តាមការលើកឡើងរប​ស់ប្រជាពលរដ្ឋដែលមក​តវ៉ានោះបានបញ្ជាក់ថា ខ្លួនមិនមែន​ជាតំណាងឲ្យ​ជនរងគ្រោះ​ដោយសារដីធ្លីនោះទេ តែពួកគាត់មកពីភូមិព្រៃព្រិចមានគ្នាចំនួនជាង៥០០​គ្រួសារ​ឯណោះ ដែលរងគ្រោះដោយសារដីធ្លី កន្លងទៅ​ហើយដីធ្លីរ​បស់ពួកគាត់​នោះត្រូវបាន​អាជ្ញាធរមូល​ដ្ឋាន​ចេញលិខិតកាន់កាប់ជូនពួកគាត់ស្របច្បាប់អស់ហើយ មិនត្រឹមតែប៉ុណ្ណោះមាន ស ជ ណ របស់រាជរដ្ឋាភិបាលកម្ពុជា​បានសម្រេចប្រគល់ដី​ដែលមានបញ្ហា​កន្លងទៅនោះជូនទៅដល់​ប្រជាពលរដ្ឋ​ធ្វើការគ្រប់គ្រងតាំងពីឆ្នាំ២០០០ រួច​មកហើយផងដែរ ហើយលិ​ខិតស្នាមដែ​លគាត់កាន់​កាប់ដីធ្លីនោះ គឺពួកគាត់ធ្លាប់​បានយកទៅដាក់នៅ​ឯធនាគារ​ផ្សេងៗ ដើម្បីយកលុយ​មកប្រើការបាន​រហូតដល់ពេលនេះទៀតផង។

ប៉ុន្តែស្រាប់តែមានអាជ្ញាធរ​ចេញលិខិតកោះហៅតំណាង​ចំនួន៧នាក់នឹង​៨នាក់មកសា​កសួរនិងបំភ្លឺ​ទាក់​ទិនទៅនឹងករណីទំនាស់ដីធ្លីជាមួយនឹងក្រុមផ្សេងទៀត ទើបពួកគាត់លើកគ្នា​មកជួយធ្វើអន្តរាគមន៍​ខ្លាចអាជ្ញាធរចាប់ក្រុម​តំណាងដែលបានកោះ​ហៅនោះយកទៅ​ឃុំខ្លួនបញ្ជូន​ទៅ​តុលាការ។

លោក ភោក លន ចៅសង្កាត់ប៉ោយប៉ែតបានបញ្ជាក់ថា ការពិតពួកគាត់ដែលមកតវ៉ានោះ គឺមិន​ត្រឹមត្រូវទេ អាជ្ញាធរបានធ្វើលិ​ខអញ្ជើញពលរដ្ឋ ដែលរងគ្រោះ​ដោយសារដីធ្លីជា​មួយនឹងភាគីបង្ករ​ផ្សេងទៀត ក្នុងគោលបំណង​រកយុត្តិធម៌ជូនពួក​គាត់ដោយមានក្រុម​អធិការកិច្ចរបស់​ខេត្តនិង​ក្រ​សួងបាន​អញ្ជើញ​ចូលរួមនិង​រកដំណោះស្រាយជូន​ពួកគាត់មិនមែនកោះ​ហៅ ដើម្បីចាប់ពួកគាត់​ដូចដែលពួកគាត់បានលើកឡើងនោះឡើយ។

លោកចៅសង្កាត់ខាងលើនោះក៏បានបន្តទៀតថា ក្នុងនាមអាជ្ញាធរដូចជាម៉ែឪអញ្ចឹង ហើយយើង​ខិតខំរកយុត្តិធម៌​ជូនគាត់គ្រប់ពេលវេលាទាំងអស់ ជាពិសេសអាជ្ញាធ​របានអនុវត្តតាម​អនុសាស​ន៍ផ្ដាំផ្ញើដ៏ខ្ពង់ខ្ពស់រ​បស់រាជរដ្ឋាភិបាលកម្ពុជាថា អាជ្ញាធរក្រោ​មថ្នាក់ជាតិត្រូវបម្រើរាស្ត្រឱ្យបា​នដិត​ដល់​បំផុត ទាំងសេវា​សាធារណៈ​និងសេវាតម្រូវការ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ចុះ​ហេតុអី​បានជា​ពួកគាត់នាំគ្នាមកធ្វើ​បែបនេះមកលើអាជ្ញាធរ​ហើយ​ចោទអាជ្ញាធរចេញលិ​ខិតកោះ​ហៅពួក​គាត់ដើម្បីចាប់ខ្លួនទៅ​វិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10838 នាក់
ម្សិលមិញ :
7315 នាក់
សប្តាហ៍នេះ :
37753 នាក់
ខែនេះ :
480046 នាក់
3 ខែនេះ :
1102098 នាក់
សរុប :
17866562 នាក់