ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចូលរួម ទិវាសុវត្តិភាពចរាចរណ៍ផ្លូវគោកលើកទី១២ ស្តីពីការរឹតបន្តឹង អនុវត្ត​ ច្បាប់ពីចរាចរណ៍ផ្លូវគោក
Mon,03 June 2019 (Time 05:11 PM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 519នាក់)


ខេត្តបន្ទាយមានជ័យ៖បញ្ហាប្រឈមខ្លាំងនៅ​ចំពោះមុខដ៏យូរអង្វែង​ដែលអាចកើត​ឡើងភ្លាមៗ​បើ​យើង​ប្រហែស រឺខ្ជីខ្ជា កាលដែលឯកឧត្តម​ អ៊ុំ រាត្រី អភិបាល នៃគណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ មានប្រសាសន៍បែបនេះក្នុងពិធីទិវាសុវត្តិភាពចរាចរណ៍ផ្លូវគោ​កលើកទី១២ ស្តីពីការរឹតបន្តឹង​អនុវត្ត​ច្បាប់ពីច​រាចរណ៍ផ្លូវគោក។

ឯកឧត្តមបានមានប្រសាសន៍បន្តថា​៖មុននិងចេញដំណើរត្រូវពាក់មួកសុវត្តិភាពជានិច្ច មិនត្រូវ​បើក​ល្បឿន​ហួសកំណត់ មិនត្រូវបើកក្រោមឥទ្ធិពលគ្រឿងស្រវឹង ត្រូវគោរពស្លាកសញ្ញាចរាចរណ ប្រកា​ន់ស្តាំជានិច្ច ត្រូវពាក់ខ្សែក្រវ៉ាត់ពេលបើករថយន្ត មិនត្រូវបើកបត់យ៉ាងប្រថុយប្រថាន ពេលបើក​មិនត្រូវ​ប្រើទូរស័ព្ទ មុននិងបើកត្រូវពិនិត្យរថយន្តឲ្យបានត្រឹមត្រូវ មិនត្រូវផ្ទុកទំនិញ​ក្នុងរថយន្ត​លើសចំណុះ សំពីងសំពោង ពេលបើកត្រូវចេះយោគយល់គ្នា។

សូមជំរាបដែរថា​៖ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិតនៅភូមិ៣ សង្កាត់​ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយ​មានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត លោក គឹម សុវណ្ណ ,ប្រធានមន្ទីរសាធារណះការខេត្តបន្ទាយមានជ័យ,មន្ត្រីនគរបាលចរាចរណ៍ ប្រធាន​មន្ទីរ អង្គភាព ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។

លោកវរសេនីយ៍ គី មករា នាយរងការិយាល័យនគរបាលចរាចណ៌ ជើងគោកបានមាន​ប្រសាសន៍ថា​៖គ្រោះថ្នាក់ចរាចរណ៍នៅដើម​ឆ្នាំ២០១៩នេះ​មានការកើនឡើងគួរ​ឲ្យកត់សំគាល់​មានមនុស្សស្លាប់​ចំនួន​១០នាក់ របួសធ្ងន់២០នាក់ របួសស្រាល២៣នាក់ មូលហេតុបណ្តាលមកពីកក្តាមនុស្ស បើក​ល្បឿនលើន បើកក្នុងស្ថានភាពស្រវឹងបើកប្រជែងក្នុងសភាពគ្រោះថ្នាក់ បើកមិនគោរពច្បាប់​ជាដើម​។
ក្នុងនោះឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍បញ្ជាក់​ថា​៖ច្បាប់ចរាចរណ៍ផ្លូវគោកកន្លង​មកមន្ត្រីនគ​របាលចរាចរណ៍​ចុះធ្វើការផ្សព្វផ្សាយច្បាប់ច​រាចរណ៍ ជូន​ដល់សិស្សនៅតាមសាលារៀន ប្រជាព​លរដ្ឋនៅ​តាមមូលដ្ឋានឃើញថា មានការកាត់បន្ថោយគ្រោះថ្នាក់ចរាចរណ៍ជាច្រើន ក្នុងនោះ​មន្ទីរសាធារណះខេត្តបន្ទាយមានជ័យ ក៏បានចែកមួកសុមួកសុវត្តិភាពជូនដល់អ្នកធ្វើដំណើរ​តាមផ្លូវដែលឆ្លើយសំនួរត្រូវអំពីច្បាប់ចរាចរណ៍យ៉ាងច្រើនរយនាក់ផងដែរ។ឯកឧត្ត​ម​បានបញ្ជាក់ឲ្យដឹងទៀតថា ឯក​មិនចង់ឃើញបងប្អូនប្រជាពលរដ្ឋពលរដ្ឋណា​មានគ្រោះថ្នាក់ដោយ​សារចរាចរណ៍នោះ​ឡើយមុននិងធ្វើដំណើរទៅណាមកណា ត្រូវពាក់មួកសុវត្តិភាពទាំង​អស់គ្នាឲ្យ​ត្រឹមត្រូវ មិនត្រូវបើកទាំងមានភាពស្រវឹង ជៀសវាង​ជិះ​ម៉ូតូ​វ៉ា​ស្តាំ​ ចំពោះបងប្អូនដែ​លជិះរថយន្តត្រូវ​ដាក់​ខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវមុនចេញដំណើទោះជិតឬឆ្ងាយ​ក្តី​ដើម្បី​សុ​វត្តិភាព​បងប្អូន​។

ក្នុងឱកាសនោះលោ​ក គឹម សុវណ្ណ បានធ្វើការអំពាវនវដល់ប្រជាពលរដ្ឋទាំងអស់​សូម​ឲ្យ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា ដូចជាត្រូវ​ចេះ​បើកបរ​ឲ្យ​បាន​ត្រឹមត្រូវ​ជាដាច់ខាត ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ជានិច្ច ត្រូវ​ប្រុងប្រយ័ត្ន​ជានិច្ច​ត្រូវ​រក្សាទុក​ផ្លូវ​ថ្មើរជើង ។

ក្នុងនោះលោក គឹម សុវណ្ណ និងមន្ត្រីពាក់ព័ន្ធទាំងអស់បាន​ចូល​ឧទ្ទិស​កុសល ជូន​ដល់​អ្នក​ដែល​ស្លាប់​ដោយសារ គ្រោះ​ចរាចរណ៍​ផ្លូវគោក​ទាំងអស់ឲ្យទៅកាន់សុភិតិភពកំបីឃ្លាងឃ្លាតឡើយផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2884 នាក់
ម្សិលមិញ :
11099 នាក់
សប្តាហ៍នេះ :
48758 នាក់
ខែនេះ :
306933 នាក់
3 ខែនេះ :
1118032 នាក់
សរុប :
17893624 នាក់