ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកអភិបាលខេត្តកំពត ទទួលជួបជាមួយប្រជាពលរដ្ឋ៤២គ្រួសារ ដែលស្នើសុំដីកសិកម្ម ស្ថិត​នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក
Tue,04 June 2019 (Time 11:17 AM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 483នាក់)


ខេត្តកំពត៖លោក ជាវ តាយ អភិបាល នៃគណ:អភិបាលខេត្តកំពត នៅព្រឹកថ្ងៃចន្ទ ១កើត ខែជេស្ឋ​ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ទទួលជួបជាមួយ​ប្រជាពលរដ្ឋ៤​២គ្រួសារ ដែលស្នើសុំដីកសិកម្ម ស្ថិតនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។

ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពីអស់លោក លោកស្រី ជាប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត នាយករដ្ឋបាល​ខេត្ត អភិបាលរងស្រុកឈូក សរុប៦៥នាក់។

ក្នុងកិច្ចប្រជុំនេះដែរ លោក ជាវ តាយ អភិបាលខេត្ត ទទួលយកសំណូមពររបស់ប្រជាពលរដ្ឋ ដោយដាក់ចូលក្នុងកិច្ចប្រជុំគណ:កម្មការគ្រប់គ្រងដីរដ្ឋ នៅសប្តាហ៍ក្រោយ ដើម្បីស្វែងរកលទ្ធភា​ព​ដោះស្រាយជូនពួកគាត់។

សូមជម្រាបថា៖ក្នុងកិច្ចប្រជុំកន្លងមក លោក ជាវ តាយ អភិបាលខេត្តកំពត តែងតែលើកយក​បញ្ហា​ប្រឈមនានាដែលតែងតែកើតឡើងតាមមូលដ្ឋានយកមកដោះស្រាយ ដោយលោកបានដាស់តឿន​ដល់មន្ត្រីក្រោមឱវាទ ឲ្យរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ចាប់ពីថ្នាក់ខេត្ត ថ្នាក់ក្រុង-ស្រុក រហូតដល់ថ្នាក់មូលដ្ឋាន។

ជាមួយគ្នានេះ​លោកអភិបាលខេត្តកំពតបានជំរុញដល់ដល់អាជ្ញាធរ និងជំនាញត្រូវតែចុះ​ពិនិត្យ​ទីតាំង​ដីដែល​ប្រជាពលរដ្ឋស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិ ដើម្បីសិក្សាតើមានផលប៉ះពាល់អ្វីដែរឬទេ?៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3150 នាក់
ម្សិលមិញ :
11099 នាក់
សប្តាហ៍នេះ :
49024 នាក់
ខែនេះ :
307199 នាក់
3 ខែនេះ :
1118298 នាក់
សរុប :
17893890 នាក់