ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាល​ខេត្តកំពត អបអរសាទរខួប​លើកទី៧០ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើ​ទី១៨ ទិវាពិ​ភព​លោក ប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ​២០១៩
Tue,04 June 2019 (Time 10:43 AM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 499នាក់)


ខេត្តកំពត៖​នៅព្រឹកថ្ងៃចន្ទ ១កើត ខែជេស្ឋ​ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពត បានរៀបចំពិធីអបអរសាទរខួបលើកទី៧០ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី១៨ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ២០១៩ ក្រោម​អធិបតីដ៏ខ្ពង់ខ្ពស់ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត​ និងលោកស្រី លាង ហៃ ជាវ តាយ នៅសាលសន្និសីទខេត្តកំពត។ 

ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពី​លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី​ប្រធានមន្ទី​រអង្គភាពជុំវិញខេត្ត នាយក នាយករងរដ្ឋបាល​ខេត្ត ទីចាត់ការ អង្គភាពសាលាខេត្ត អភិបាលក្រុងស្រុក លោក លោកស្រីសប្បុរសជនកាកបាទក្រហម លោកគ្រូ អ្នកគ្រូ និងសិស្សា​នុសិស្ស សរុបប្រមាណ ១២០០នាក់។

ក្រោយបញ្ចប់កិច្ចសំណេះ​សំណាលរួចមក លោក ជាវ តាយ អភិបាលខេត្តកំពត និងលោកស្រី ក៏បាន​ឧបត្ថម្ភថវិកា ចំនួន១.០២០.០០០រៀល ដល់លោកគ្រូអ្នកគ្រូ ៥១នាក់ ដោយម្នាក់ៗ​ទទួលបាន​ថវិកា​២ម៉ឺនរៀល។​និងឧបត្ថម្ភថវិកា១០លានរៀលបន្ថែមទៀត ដល់កុមារជាសិស្សានុសិស្សចំនួន ១០០០នាក់ ដោយម្នាក់ៗទទួលបានថវិកា ១ម៉ឺនរៀល ព្រមទាំង សៀវភៅ២ក្បាល ប៊ិច២ដើម និង​ទឹក​លុប១ដើមផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
896 នាក់
ម្សិលមិញ :
10838 នាក់
សប្តាហ៍នេះ :
34514 នាក់
ខែនេះ :
475951 នាក់
3 ខែនេះ :
1100177 នាក់
សរុប :
17867225 នាក់