ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មន្រ្តីយោ​ធាម្នាក់​ ព្រមប្រគល់ខ្លួន ឲ្យអាវុធហត្ថ​ខេត្តកណ្តាល បន្ទាប់ពីបាញ់៤គ្រាប់ នៅខារ៉ាអូខេ B Gold នៅក្រុងតាខ្មៅ បង្ក​ឲ្យមានការភ្ញាក់ផ្ញើល
Mon,03 June 2019 (Time 03:05 PM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 535នាក់)


ខេត្តកណ្តាល៖មន្រ្តីយោ​ធាម្នាក់ដែលប្រើអាវុធម៉ាកឡុកបាញ់៤គ្រាប់នៅខារ៉ាអូខេ B Gold នៅ​ក្រុងតាខ្មៅ បង្ក​ឲ្យមាន​ការភ្ញាក់ផ្ញើលឥឡូវព្រមប្រគល់ខ្លួនឲ្យអាវុធហត្ថ​ខេត្តក​ណ្តាល​ដើម្បីបន្តតា​មនិតិវិធីហើយ។

សូមជំរាបដែរថា​៖ករណីដែលបង្ក​ឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើង​នៅវេលាម៉ោង៨និង​៣០នាទីយប់ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ​២០១៩ នៅចំណុចខារ៉ាអូខេ B-Gold ស្ថិតនៅ​ភូមិព្រែករាំង សង្កាត់​កំពង់​សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបាន​ឲ្យដឹងថា​៖ជនទំនើងមានឈ្មោះ សាន សុច ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរយោធា មាន​ទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល​។ក្រោយពីឃាត់ខ្លួនកម្លាំងសមត្ថកិច្ច​រឹបអូសបាននូវវត្ថុតាង​មួយ​ចំនួន​នៅកន្លែងកើតហេតុ រួមមាន​៖ស្រោ​មកាំភ្លើងពណ៌ខ្មៅចំនួន០១,សោរម៉ូតូ១ចង្កោម (កូនសោរម៉ូតូ១,កូនសោររថយន្ត១ តេឡេរ​ថយន្ត១)​។

សមត្ថកិច្ចបញ្ជាក់ថា​៖នៅមុនកើតហេតុ​បុរសខាងលើបានជិះម៉ូតូ C125 ពណ៌ខ្មៅ ស៊េរី២០១៩ ចូលផឹកស៊ីច្រៀងខារ៉ាអូខេ B Gold បន្ទប់លេខ888 ជាមួយមិត្តភក្តិប្រុស០២នាក់ទៀត មិន​ស្គាល់ឈ្មោះ។​បន្ទាប់មកក៏បានឈ្លោះប្រកែកគ្នាហើយ គេឃើញជនសង្ស័យ​ដើរចេញមកក្រៅ​ហាង​ចាក់​កែបម៉ូតូយក​កាំភ្លើងខ្លីម៉ាកឡុក ពណ៌ខ្មៅ យកដើរចូលទៅបាញ់ ក្នុងហាងខាងលើ ចំនួន​០៣គ្រាប់ ពេលនោះជនសង្ស័យបានស្រែកថា «អញឈ្មោះ អាសុច អាណាខ្លាំងចេញមកអញ បាញ់​ឲ្យងាប់!! រួចហើយក៏ជិះម៉ូតូតាមផ្លូវ១១៥ ទៅទិសខាងលិច រួចក៏បាញ់ឡើងលើ០១គ្រាប់ទៀត គេច​ខ្លួន​បាត់តែម្តង»​។
បើតាម​លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការអាវុធហត្ថខេត្តកណ្តាលបានថ្លែង នៅ​ព្រឹក​ថ្ងៃទី០​៣ ខែមិថុនា ឆ្នាំ២០១៩នេះថា មន្ត្រីយោធាម្នាក់​ដែលផឹកស្រាស្រវឹង ហើយដកកាំ​ភ្លើងខ្លី ម៉ាកឡុក​បាញ់​ចំនួន៤គ្រា​ប់ផ្អើលនៅខារ៉ាអូខេ B Gold ដែលស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល​យប់មិញនោះ ពេល​នេះបានយល់ព្រមប្រគល់ខ្លួនឲ្យអាវុធហត្ថខេត្តកណ្តាល ដោយសា​រភាពពី​ទោសកំហុសរបស់ខ្លួនហើយ។

លោកឧត្តមសេនីយ៍បន្តថា នៅពេលនេះមន្ត្រីអាវុធហត្ថក្រុងតាខ្មៅ កំពុងធ្វើកា​រសួរនាំមន្ត្រី​យោធាដែល​បាញ់បោះសេរី ដើម្បីចាត់វិធានការ​កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1029 នាក់
ម្សិលមិញ :
10838 នាក់
សប្តាហ៍នេះ :
34647 នាក់
ខែនេះ :
476084 នាក់
3 ខែនេះ :
1100310 នាក់
សរុប :
17867358 នាក់