ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោក ជាវ ​តាយ រួមនឹងថ្នាក់​ដឹកនាំខេត្តអញ្ជើញចូលរួម ​ជាមួយគ្រូពេទ្យសម្ព័ន្ធ ស​ហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​ក្នុងកម្មវិធី​ពិនិត្យ ​និងព្យាបាលជម្ងឺប្រជាពលរដ្ឋ នៅក្នុង​ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស
Mon,01 July 2019 (Time 01:39 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 459នាក់)


ខេត្តកំពត៖កាលពី​ព្រឹកថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០១៩ លោក ជាវ តាយ ​អភិបាល​ នៃគណៈ​អភិបាលខេត្តកំពត រួមនិងសមាជិក សមាជិកា​ក្រុមប្រឹក្សាខេត្ត ថ្នាក់​ដឹកនាំខេត្ត និងមន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​បាន អញ្ជើញចូលរួមជាមួយក្រុមសម្ព័ន្ធ​គ្រូពេទ្យ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​ លោក ​ហេង សុខគង់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម និងជា​ប្រធាន​សម្ព័ន្ធគ្រូពេទ្យ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅក្នុងកម្មវិធី​ពិនិត្យ​និងព្យាបាលជំងឺ ដោយឥត​គិតថ្លៃ​ ជូនប្រជាពលរដ្ឋនិងបងប្អូនកម្មករ កម្មការិនី នៅភូមិត្រពាំងពោន ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាសខេត្តកំពត។​

ក្នុងឱកាស​នោះ លោក ហេង សុខគង់​បានឱ្យដឹងថា៖​កម្មវិធីនៃ​ការពិនិត្យ​និងព្យាបាលជំងឺ​ជូនប្រជា​ពលរដ្ឋដោយឥតគិតថ្លៃពេលនេះគឺជាកម្មវិធីមនុស្សធម៌ មានរយៈពេល​មួយថ្ងៃ ដោយមិនមា​នការ​រើស​អើង ហើយមាន​វេជ្ជបណ្ឌិត​គ្រូពេទ្យខ្មែរជំនាញៗមានបទពិសោធន៍ព្រម​ទាំង​សម្ភារៈ​បរិក្ខារ​ពេទ្យ​ទំនើបៗ និង​ឱសថ​ល្អៗ​រួមនិងសហការីសរុបចំនួ​ន៣៣៨នាក់ ដោយត្រូវព្យាបាល​ជំងឺមានចំនួន១៦​ប្រភេទ រួម​មាន​ជំងឺទូទៅ​,​ជំងឺបេះដូង​និង​ជំងឺសរសៃឈាម​,​ជំងឺមនុស្ស​ចាស់​, ជំងឺត្រចៀក ច្រមុះ​បំពង់ក​, ជំងឺភ្នែក​, ជំងឺសើរ​ស្បែក​និង​កាមរោគ​, ជំងឺ​ផ្លូវចិត្ត​,​ជំងឺកុមារ​, ជំងឺសន្លាក់​និង​គីស ដោយមាន​ប្រជាពលរដ្ឋមកទទួលការពិនិត្យនិងព្យាលប្រមាណ ៣៥០០នាក់។​

មានប្រសា​សន៍​សំណេះសំណាល​នាពេលនេះ លោក ជាវ តាយ អភិបាល​ខេត្ត បានពាំនាំការផ្ដាំ​ផ្ញើសួរសុខទុក្ខពីសំណាក់​សម្ដេច តេជោហ៊ុន​សែន និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី​ ហ៊ុន​ សែន​ជូនចំពោះ​ប្រជាពលរដ្ឋ​ ដែលជានិច្ចកាល​សម្តេចទាំងទ្វេរតែងតែគិ​តគូរយកចិត្តទុកដាក់​ខ្ពស់នូវសុខ​ទុក្ខរបស់បងប្អូនប្រជាពលរដ្ឋយើងគ្រប់កាលៈទេសៈ។ 

លោកអភិ​បាល​ខេត្ត​ក៏បានកោតសរសើរដល់ក្រុមគ្រូពេទ្យនិងសហការីទាំងអស់ពិសេស ឯ​កឧត្តម ​ហ៊ុន ម៉ានី​ ដែលបានរៀបចំចាត់បញ្ជូន​ក្រុមគ្រូពេទ្យដែល​បានបះបង់​កម្លាំង​កាយចិត្ត​ពេលវេលា ដើម្បីចុះម​កពិនិត្យនិងព្យាបាលជំងឺ​ ជូនប្រជាពលរដ្ឋទូទៅ និងចាត់ទុកកម្មវិធីចុះពិនិត្យ​និងព្យាបាល​ជម្ងឺជូនប្រជាពលរដ្ឋ របស់ក្រុមគ្រូពេទ្យពេលនេះ គឺផ្ដើមចេញពីកត្តានៃសុខសន្តិភាព ក្រោមការដឹក​នាំប្រទេសប្រកបដោយគតិបណ្ឌិត​របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងស្មារតីមនុស្សធម៌ ដែលស្ដែង​ចេញពី​សេចក្ដីស្រឡាញ់ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែរ​ស្រឡាញ់ខ្មែរ ខ្មែរ​រួបរួម​គ្នាតែមួយ អនាគត​តែមួយ ពោល​គឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយ​ណាមួយឡើយសំ​ដៅ​ធ្វើយ៉ាងណាដើម្បីរួមចំណែកការកាត់បន្ថយភាពក្រីក្រ ប្រជាពលរដ្ឋ​បានមួយចំណែក​ជាមួយរាជ​រដ្ឋាភិ​បាលផងដែរ។

​ជាមួយនេះដែរ លោក ជាវ តាយ ក៏បានសំណូមពរផ្ដាំផ្ញើ​ដល់ប្រជាពលរដ្ឋ​យើងទាំងអស់ឱ្យចេះរួប​រួម​សាមគ្គី​គ្នាថែរក្សាអ្វីៗដែលមាន ពិសេសសុខសន្ដិភាពដូចសព្វថ្ងៃនេះឱ្យបានគង់វង្ស។ 

ក្នុងឱកាសនោះលោក​អភិបាល​ខេត្ត​ ក៏បានផ្ដាំផ្ញើ​ប្រជាពលរដ្ឋ​អោយថែរក្សាសុខភាពដោយប្រកាន់​ខ្ជាប់នូវអនាម័យរស់នៅស្អាត បរិស្ថាន​ល្អ មិនមានសំរាម ថ្លុកទឹកដក់និងសម្ភារៈដែល​ជាជម្រកមូស​ខ្លា​ដែលជាភ្នាក់ងារបង្កជំងឺគ្រុនឈាម ដែលតែងតែបង្កគ្រោះថ្នាក់លើកុមារផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7403 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98946 នាក់
ខែនេះ :
552062 នាក់
3 ខែនេះ :
1117906 នាក់
សរុប :
17820791 នាក់