ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អាជ្ញាធរ​ខេត្តស្វា​យរៀង(កម្ពុជា) និង​អាជ្ញាធរ​ខេត្តតៃនិញ(វៀតណាម) បើក​កិច្ច​ប្រជុំ បូកសរុបការអនុវត្ត កិច្ចព្រមព្រៀង សហប្រតិបត្តិការ
Sat,29 June 2019 (Time 08:35 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 484នាក់)


ខេត្តស្វា​យរៀង៖នាព្រឹកថ្ងៃសៅរ៍ ១២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អមដំ​ណើរ​ដោយឯ​កឧត្ដមសមា​ជិកក្រុមប្រឹក្សាខេត្ត អ​ភិបាលរងខេត្តស្វាយរៀង ព្រមទាំង​មេបញ្ជាកា​រកង​កម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុកជា​ប់ព្រំដែន ប្រធាន​ច្រកទ្វារ​ព្រំដែន និងសមត្ថកិច្ចពា​ក់ព័ន្ធច្រើនរូប បានអញ្ជើញចូលរួម​ក្នុង​កិច្ចប្រជុំបូក​សរុប​ការអនុវត្ត​កិច្ចព្រមព្រៀង សហប្រតិបត្តិការរយ:ពេល១ឆ្នាំ នៅសាលប្រជុំសាលាស្រុកបេនកូវ ខេត្តតៃនីញ។

ចំណែក​ខាងប្រទេសវៀតណាម​ដឹកនាំដោយ​​ឯកឧត្តម ផាម វ៉ាន់តិន អនុលេខាបក្ស និងជាប្រធានគ​ណៈ​កម្មាធិការប្រជាជនខេត្តតៃនិញ (វៀតណាម) អមដំណើរដោយ​លោកអនុប្រធាន​ក្រុមប្រឹក្សា​ប្រជាជនខេត្ត អនុប្រធានគណៈកម្មា​ធិការប្រជាជនខេត្ត សមាជិកគណៈ​កម្មាធិការរណៈ​សិរ្សមាតុ​ភូមិវៀត​ណាមខេត្តតៃនិញ​ ក្នុងនោះក៏មានការអញ្ជើញពីកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គ​ភាពជំនាញ​ពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុកជា​ប់ព្រំដែន ប្រធាន​ច្រកទ្វារ​ព្រំដែន និងសមត្ថកិច្ចពា​ក់ព័ន្ធច្រើនរូ​បផងដែរ​។
មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានចាត់ទុកកិច្ចប្រជុំបូក​សរុបការអនុវត្តកិច្ចព្រមព្រៀង សហប្រតិបត្តិការរយះពេល១ឆ្នាំ​កន្លងម​កនេះ បានទទួលនូវលទ្ធផលល្អៗ​ជាច្រើនដូចជា ជួយបង្កើននូវការពង្រឹង​កិច្ច​សហប្រតិបត្តិការ​កាន់រឹងមាំ និងល្អប្រសើរលើមូលដ្ឋានសមិទ្ធផលដែលខេត្ដទាំងពីរ(ស្វាយរៀង-តៃនិញ)។

ក្នុងនោះបានរួមគ្នាសម្រេចបាន ជាពិសេសលើបណ្ដាវិស័យនានា ​ដែលមានចែងក្នុងកិច្ចព្រមព្រៀង ដើម្បីជួយសម្រួល និងលើកកម្ពស់កម្រិតជីវភាពរស់នៅ ​របស់ប្រជាជនខេត្តទាំងពីរ ក៏ដូចជាជំរុញ​កំណើនសេដ្ឋកិច្ច និងការសម្រេចបាននូវចក្ខុវិស័យ ​នៃការប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់​ដែលមាន​ការអភិវឌ្ឍន៍​ ប្រកបដោយសន្តិភាព សាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ ភាតរភាព និងចីរភាព ស្របតាមស្មារតី នៃកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍​រវាងបណ្ដា​ខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម។ជាមួយគ្នានេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានសម្ដែង​នូវកោត​សរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ត្រីជំនាញពាក់ព័ន្ធរបស់ខេត្តទាំងពីរ ដែលបានខិតខំប្រឹង​ប្រែង​សហការប្រកបដោយឆន្ទៈ ក្នុងការរៀបចំកិច្ចប្រជុំពិភាក្សាគ្រប់កម្រិត​ ក្នុងក្របខ័ណ្ឌថ្នាក់ដឹកនាំ និងក្របខ័ណ្ឌមន្ត្រីជំនាញបច្ចេកទេស ទាំងកិច្ចប្រជុំចង្អៀត និងទូលាយ នៅក្នុងខេត្តស្វាយរៀង និងខេត្តតៃនិញ។

ជាកិច្ចបញ្ចប់នៃកិច្ចប្រជុំ​ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ផាម វ៉ាន់តិន អនុលេខាបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ បានអញ្ជើញចុះហត្ថលេ​ខារួមគ្នាលើរ​បាយការណ៍បូកសរុបលទ្ធផលកិច្ចព្រមព្រៀង សហ​ប្រតិបត្តិការ ដោយមាន​ការចូល​រួមជាសក្ខី​ភាពពី​ថ្នាក់ដឹកនាំខេត្ត កម្លាំងសមត្ថកិច្ច និងអង្គ​ភាព​ពាក់ព័ន្ធ​ទាំងអស់​របស់ខេត្តទាំងពីរ ក្រោម​បរិយាកាសសប្បាយរីករាយ ប្រកបដោយមិត្តភាព សាមគ្គីភាព ភាពស្និទ្ធស្នាល និងកិច្ច​សហ​ប្រតិបត្តិការល្អប្រ​សើរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7403 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98946 នាក់
ខែនេះ :
552062 នាក់
3 ខែនេះ :
1117906 នាក់
សរុប :
17820599 នាក់