ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោក មុត ខៀវ នាំយកអំណោយជាថវិកា ប្រគល់ជូនក្រុមគ្រួសារ នៃសពកម្មករសំណង់ ដែល​បាន​ស្លាប់ចំនួន​៦នាក់ ស្ថិតក្នុងស្រុកកំពង់ត្រាច
Sat,29 June 2019 (Time 05:20 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 477នាក់)


ខេត្តកំពត៖លោក ខៀវ មុត​ ប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៥ អនុប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា តំណាង​ដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ​និងប្រតិភូអមដំ​ណើ​ កាលពី​ព្រឹក​ថ្ងៃសុក្រ ១១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨​ ខែមិថុនា ឆ្នាំ២០១៩ ​បានអញ្ជើញ​នាំយកអំណោយ​ជាថវិកាប្រគល់ជូនក្រុមគ្រួសារ ​នៃសពកម្មករសំណង់ ដែល​បានស្លាប់បាត់បង់អាយុជីវិត​ចំនួន០៦នាក់ ស្ថិតនៅក្នុងភូមិ​បឹងធំខាងកើត និងភូមិព្រៃទទឹង ឃុំអង្គសុរភី ស្រុកកំពង់ត្រាច  ខេត្តកំពត  ដែលរង​គ្រោះដោយ​ឧបទ្ទវហេតុ​បាក់រលំ​អគារ​សំណង់​នៅខេត្តព្រះសីហនុ។

អំណោយជាថវិ​កា បានប្រគល់ជូនក្រុមគ្រួសារសពទាំង៦ ដោយគ្រួសារនី​មួយៗទទួល​បានថវិកា​ចំនួន១,០០០,០០០៛ សរុបរួម៦,០០០,០០០៛។

បន្ទាប់មកនៅវេលាម៉ោង០៣រសៀល នាថ្ងៃដដែល លោក អូន ខន  អភិបាលស្រុក អមដំណើ ដោយលោកអភិបាលរងស្រុក លោកនាយ​ករដ្ឋបាលស្រុក និងសហការីរួមនឹងព្រះចៅអធិ ការវត្តអង្គក​កោះ តំណាងព្រះអនុគុណស្រុក បាននាំយកអំណោយជាសំភារៈ និងថវិកា ចូលរួម ក្នុងពិធីបុណ្យសពគំរប់​៧ថ្ងៃ ប្រគល់ជូនដល់ក្រុមគ្រួសារ​សពទាំង៦ នៅភូមិឃុំខាងលើ ដើម្បីចាត់​ចែង​ធ្វើបុណ្យតាមប្រពៃណី ។

អំណោយជាសំភារៈ និងថវិកា ផ្តល់ជូនគ្រួសារសពទាំង៦ ដោយក្នុងមួយ​គ្រួសារៗទទួលបា​នថវិកា​ចំនួន២៦០,០០០៛ រួមនឹងអង្ករ៥០គ.ក,មី១កេស,ត្រីខ១ឡូ,ទឹកត្រី១យួរ និងទឹកស៊ីអ៊ីវ១យួរ សរុប​រួមថវិកា១,៥៦០,០០០៛ និងអង្ករ៣០០គ.ក, មី៦កេស,ត្រីខ៦ឡូ,ទឹកត្រី៦យួរ និងទឹកស៊ីអ៊ី​វ៦យួរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5349 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
96892 នាក់
ខែនេះ :
550008 នាក់
3 ខែនេះ :
1115852 នាក់
សរុប :
17818412 នាក់