ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
គណបក្សប្រជាជនកម្ពុជា ខេត្តកែប​ ប្រារព្ធមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍​លើកទី៦៨ ថ្ងៃបង្កើតគ​ណ​បក្ស​ប្រជាជនកម្ពុជា(២៨-មិថុនា-១៩៥១-២៨-មិថុនា-២០១៩)
Sat,29 June 2019 (Time 04:44 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 459នាក់)


ខេត្តកែប៖​លោក​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​  សមាជិកគណកម្មាធិការថ្នាក់កណ្តាល​គណបក្ស​ប្រជាជនកម្ពុជា និងជាប្រធានក្រុម​ការងារថ្នាក់កណ្តាលចុះជួយខេត្តកែប​​ បានចូលរួមជាអធិបតី​ក្នុងមិទ្ទិញរំលឹក​ខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា​(២៨ ខែមិថុនា  ឆ្នាំ១៩៥១-​ ២៨ ខែមិថុនា ឆ្នាំ២០១៩ )​នៅទីស្នាក់ការគណបក្សខេត្ត​កែប​។

ក្នុងពិធីមិទ្ទិញរំលឹ​កខួបអនុស្សាវរីយ៍លើកទី៦៨នេះ​ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក កែន សត្ថា ប្រ​ធានគណៈកម្មាធិការគណបក្សប្រជាជន​កម្ពុជាខេត្តកែប​  និង លោក​ លោកស្រី​ ប្រធាន អនុប្រធាន សមា​ជិក សមាជិការគណៈកម្មាធិការគណបក្សខេត្ត សមាជិក​ សមាជិការ​ក្រុមការងារ​ថ្នាក់កណ្តាលចុះជួយខេត្តកែប​ លោក លោកស្រីក្រុមការងារយុវជនគណបក្សខេត្ត ក្រុមការងារចុះ​ជួយខេត្តគ្រប់លំដាប់ថ្នាក់ សកម្មជនយុវជន សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា​ សិស្សានុ​សិ្ស​ជាទូទាំង​ខេត្តសរុបប្រមាណ​ ៧១០នាក់​ ។

ក្នុងសារសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ដែលអានដោយ​ លោក កែន​ សត្ថា​ ប្រធានគ​ណ​កម្មាធិការបក្សប្រជាជនកម្ពុជាខេត្តកែប​ បានបញ្ជាក់យ៉ាងច្បាស់ថា​ គណបក្សប្រជាជនកម្ពុជា កើតឡើង​ ដោយប្រជាជន​ គឺដើ​ម្បីប្រជាជន​ ហើយមកដល់ថ្ងៃនេះ មានអាយុកាល ៦៨ឆ្នាំហើយ ដែល​ជាគណបក្សចាស់ទុំខាងនយោបាយ និងបានចូលរួមតស៊ូរួមសុខរួមទុក្ខ ជា​មួយប្រជាជនកម្ពុជា រំដោះជាតិឲ្យរួចផុតពីពួកអាណានិគម​ ចក្រពត្តិនិយម និងបានផ្តួលរំលំរបបកម្ពុជា ប្រជាធិបតេយ្យប្រ​ល័យពូជសាសន៍ នាថ្ងៃ៧ មករា ១៩៧៩ បាន​បើកឡើងនូវទំព័រថ្មីនៃប្រវត្តិសាស្ត្រ កសាងមាតុភូមិ​របស់​ប្រជាជាតិខ្មែរឡើងវិញ។ 

រយៈពេលជិត៤០ឆ្នាំ បន្ទាប់ពីថ្ងៃជ័យជំនះ ៧មករា ក្រោមកិច្ចដឹកនាំរបស់សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី បានធ្វើឲ្យ​ ប្រទេសកម្ពុជា​ មានការអភិវឌ្ឍនយ៉ាងខ្លាំង​ ​និងសម្រេច​ជោគជ័យដ៏ធំ​ធេងលើគ្រប់វិស័យ។ 

គោលដៅចម្បងៗ របស់គ​ណបក្សប្រជាជនកម្ពុជា គឺការបន្តពង្រឹងសន្តិភាពស្ថិរភាព សន្តិសុខ និង​សណ្តាប់ធ្នាប់សង្គមឲ្យបានរឹងមាំ និងជំរុញការកសាង អភិវឌ្ឍន៍ប្រទេស​ ប្រកបដោយនិរន្តរភាព ដែលជាសរស​រស្តម្ភគ្រឹះដ៏រឹងមាំ ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ ក្នុងការឆ្លើយតប​ទៅឆន្ទះម្ចាស់​ឆ្នោត។

លើ​សពីនេះទៀត​ គណបក្សប្រជាជ​នកម្ពុជា គាំទ្រពេញទំហឹង ពីការខិតខំរបស់រាជរដ្ឋាភិបាល នីតិកា​លទី៦ ក្នុងការជំរុញអនុវត្តន៍យុទ្ធសាស្ត្រចតុកោណដំណាក់កាល​ទី៤ ឲ្យមានប្រសិទ្ធភាព ដើមី្បស​ម្រេចនូវគោលដៅជាយុទ្ធសាស្ត្រទាំង៤ ដែលបានកំណត់​ក្នុងគោលដៅ​អភិវឌ្ឍន៍ប្រកប​ដោយចីរភាពកម្ពុជា​ ព្រមទាំងពង្រឹងសមត្ថភាព និងអភិបាលកិច្ចនៃស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់​ក្រោមជាតិ។ 

ឆ្លងតាមជ័យជ​ម្នះដ៏ត្រចះត្រចង់ របស់គណ​បក្សប្រជាជនកម្ពុជា បានបង្ហាញថា ប្រជាជនកម្ពុជាត្រូវ​ការ​ចាំបាច់ និងជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដើមី្បធានានូវសន្តិភាព ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម លើកស្ទួយជីវភាពប្រ​ជាជន និង​បន្តកែ​ទម្រង់លើ​គ្រប់វិស័យ​តទៅមុខទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2240 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
93783 នាក់
ខែនេះ :
546899 នាក់
3 ខែនេះ :
1112743 នាក់
សរុប :
17815303 នាក់