ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី​ក្នុងពិធី ប្រ​កា​សផ្ទេរ​តំណែងអភិបាល​ ខេត្តព្រះសីហនុ
Sat,29 June 2019 (Time 02:59 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 463នាក់)


ខេត្តព្រះសីហនុ៖នា​ព្រឹកថ្ងៃសៅរ៍ ១២រោច ខែជេស្ន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ​ ២៥៦៣ ត្រូវនឹង​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ​សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃ បានអញ្ជើញជា​អធិ​បតីក្នុងពិធី​ប្រកាសផ្ទេរមុខ​តំណែងអភិបាល នៃគណៈអភិបាល​ខេត្តព្រះ​សីហនុ។
ក្នុងនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធភា រដ្ឋសភា ឯ​កឧត្តម លោក​ជំទាវ ក្រុមការងារថ្នាក់ជាតិចុះជួយក្រុង ស្រុក ក្នុងខេត្តព្រះសីហនុ ឯកឧត្តម ប្រធាន​ក្រុម​ប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ អង្គភាព កងកម្លាំង ជុំវិញខេត្ត អាជ្ញាធរ​ស្រុកយ៉ាងច្រើនកុះករផងដែរ​។

សូមជំរាបដែរថា​៖ការប្រកាសផ្ទេរមុខ​តំណែងអភិបាល នៃគណៈអភិបាល​ ខេត្តព្រះ​សីហនុនាពេល​នេះ​ក្រោយរលំបាក់អគារ​កម្ពស់៧ជាន់ ដែលសាងសង់គ្មានច្បាប់ នៅក្រុងព្រះសីហនុ បណ្តាល​ឱ្យ​មនុស្សស្លាប់ចំនួន២៨នាក់ និងរងរបួស២៦នា​ក់ ក្រោយមក​អភិបាលខេត្តបានចេញមុខ​សុំទោស​សាធារណជន ព្រមទាំងបាន​លាលែងចេញពីតំណែង​ បន្ទាប់មកប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាន​សម្រេចផ្ទេរ ឯកឧត្តម គួច ចំរើន ពីអភិបាល​ខេត្តកំពង់ចាម មកជាអភិបាលខេត្តព្រះសីហនុ ចំណែក ឯកឧត្តម​ អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិ​ហារ ត្រូវបានផ្ទេរម​កជាអភិបាល​ ខេត្តកំពង់ចាម​។

ក្នុងឱកាសនោះដែរសម្តេចបានក្រើនរំលឹក និងដាស់តឿន​ដល់ថ្នាក់ដឹកនាំ​ខេត្តព្រះសីហនុថា កា​រអភិវឌ្ឍខេត្តមួយនេះ ត្រូវរក្សាឱ្យបាននូវអត្តសញ្ញាណជាតិ ពោលគឺចង់​ឱ្យការ​រៀបចំ​ស្លាក​សញ្ញា​ផ្សេងៗ ត្រូវតែដាក់អក្សរខ្មែរពី​លើជានិច្ច ហើយ​អក្សរប​រទេសត្រូវ​ដាក់ពី​ខាង​ក្រោម​ ពីព្រោះកន្លងម​ក​ធ្លាប់មានកា​រប្រត្តិ​កម្មយ៉ាងច្រើន​ចំពោះការលើកស្លាក​សញ្ញានានា នៅក្នុងខេត្ត​ព្រះសី​ហនុ ដែល​បង្ហា​ញ​អក្សរចិន​ពីលើ ហើយ​ពេលខ្លះ​សរសេរអក្សរខ្មែរ​​ខុសឆ្គង​ជាច្រើនផងដែរ។


ជាមួយគ្នានេះដែរ ​​​ឯកឧត្តម​ គួច ចំរើន អភិបាលខេត្តថ្មី បានថ្លែង​ប្តេជ្ញាដើម្បីជា​សក្ខីភាព​ឆ្លើយតប នឹង​ការផ្តល់​នូវការគាំទ្រ និងជំនឿជឿជា​ក់ប្រក​បដោយទំនុកចិត្តពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង​សម្តេចក្រ​ឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រ​សួងមហាផ្ទៃ ក្នុង​ការបំពេញ​ភារកិច្ចកសា​ងអភិវឌ្ឍន៍ជូន​ប្រជាជន​ក្នុងខេត្តព្រះសីហនុ កាន់តែល្អប្រសើ​រតបតាមការ ចង់បាន និងកំពុង​សម្លឹង​មើល ពីគ្រប់មជ្ឈដ្ឋាន​លើទឹកដីខេត្តទេសចរណ៍​ដ៏ស្មុគស្មាញមួយនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5781 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
97324 នាក់
ខែនេះ :
550440 នាក់
3 ខែនេះ :
1116284 នាក់
សរុប :
17818844 នាក់