ប្រកាសតែងតាំងអភិបាល ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ខេត្តកំពង់ចាម៖រសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្ដម អ៊ុក ចាន់ដា ត្រូវបានប្រកាសតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ជំនួសឯកឧត្ដម គួច ចំរើន ដែលត្រូវផ្ទេរភារកិច្ចជាអភិបាលខេត្តព្រះសីហនុ។
ក្នុងឱកាសតែងតាំងអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម។
ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្តផងដែរ។
សូមជំរាបដែរថា តាមការគ្រោងទុកនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ នឹងមានការប្រារព្ធពិធីតែងតាំងអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយឯកឧត្តម គួច ចំរើន អតីតអភិបាលខេត្តកំពង់ចាមចាស់ នឹងចូលកាន់មុខតំណែងជាអភិបាលខេត្តព្រះសីហនុថ្មីបន្ទាប់ពីឯកឧត្តម យន្ត មីន សុំលាលែងពីតំណែង៕