ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលស្រុកកំពង់ត្រាច​ នាំយកអំណោយ របស់ក្រសួងសង្គមកិច្ច និងអតីតយុទ្ធជនជូនក្រុមគ្រួសារ​ សពកម្មករសំណង់ ដែលស្លាប់បាត់​បង់ជីវិត នៅស្រុកកំពង់ត្រាច
Fri,28 June 2019 (Time 05:07 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 454នាក់)


ខេត្តកំពត៖​លោក ជួន សុភា អភិបាលរងស្រុក តំណាងលោក អូន ខន អភិបាល នៃគណៈ​អភិបាល​ស្រុក រួមជាមួយអាជ្ញាធរឃុំ  ភូមិ និងក្រុមការ​ងារមកពីមន្ទីរសង្គ​មកិច្ចអតីតយុទ្ធជន​យុវនិតិសម្បទា ខេត្តកំពត អមដំណើរ លោក នៃ គង់ អភិបាលរងនៃគណៈអភិ​បាលខេត្តកំពត កាលពី​ព្រឹកថ្ងៃ​ព្រហស្បតិ៍ ​១០រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ​បាន​អញ្ជើញនាំយកអំណោយ ជាថវិការបស់ក្រសួងសង្គមកិច្ច និងអតីតយុទ្ធជនដល់ក្រុមគ្រួសារ នៃសពកម្មករសំណង់បានស្លាប់បាត់បង់អា​យុជីវិតចំនួន៦នាក់ ស្ថិតនៅក្នុងភូមិបឹងធំខាងកើត និងភូមិ​ព្រៃទទឹង ឃុំអង្គសុរភី ស្រុកកំពង់ត្រាច  ខេត្តកំពត​ដែលរងគ្រោះ​ដោយឧបទ្ទវហេតុបាក់​រលំអគារសំណង់​នៅខេត្តព្រះសីហនុកន្លងទៅ។

អំណោយជាថវិការបស់ក្រសួងសង្គមកិច្ចនិងអតីយុទ្ធជន បានប្រគល់ជូន​ក្រុមគ្រួសារសពទាំង៦ ដោយគ្រួសារនីមួយៗ​ទទួលបានថវិកាចំនួន២,០០០,០០០រៀល សរុប១២,០០០,០០០រៀល។

បន្ទាប់មក​នៅវេលាម៉ោង១១ព្រឹកនាថ្ងៃដដែល រដ្ឋបាលស្រុកកំពង់ត្រាច បានចូលរួមជាមួយលោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុន​RF3  World  Cambodia  រួមជាមួយប្រតិភូ បាននាំយកអំណោយ​ជាថវិកាជូនដល់​ក្រុមគ្រួសារសពទាំង៦ នៅភូមិឃុំខាងលើ ដើម្បីចាត់ចែ​ងធ្វើបុណ្យតាមប្រពៃណី។

អំណោយជាថវិ​ការបស់ក្រុមហ៊ុន RF3  World   Cambodia  ផ្តល់ជូនគ្រួសារសពទាំង៦ ដោយក្នុង​មួយ​គ្រួសារៗទទួលបានថវិកាចំនួន២៥០$ សរុបរួម  ១៥០០$​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4628 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
96171 នាក់
ខែនេះ :
549287 នាក់
3 ខែនេះ :
1115131 នាក់
សរុប :
17817691 នាក់