ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ជនសង្ស័យចំនួន៦នាក់ ត្រូវបានសមត្ថកិច្ចស្រុកសំរោងទង ចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន
Sat,29 June 2019 (Time 12:53 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 477នាក់)


ខេត្តកំពង់ស្ពឺ​:កម្លាំងនគរបាលស្រុកសំរោងទងដឹកនាំ​ដោយ​លោកវរសេនីយ៍​ឯ​ក​ ឃុត​ សុផល​ អធិការ​នគរបាល​ស្រុក បានចុះប្រតិបត្តិការបង្ក្រាប មុខសញ្ញារក្សាទុកប្រេីប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់ចំនួន០៦នាក់ នៅចំណុចបឹងស្រែឈូកខាងជេីង​ ស្ថិតនៅភូមិពង្រធំ ឃុំកាហែង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១៤និង៣០នាទី ថៃ្ង​ទី​២៨​ ខែមិថុនា​ ឆ្នាំ​២០១៩​។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង០៦ នាក់ដែលត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួននោះរួមមាន​:
ទី១.ឈ្មោះ​ គុយ សុខគា ប្រុស​24ឆ្នាំ ភូមិពង្រធំ ឃុំកាហែង ជាអ្នកចែកចាយនិងផ្ដល់កន្លែងប្រើប្រាស់​។
ទី២.ឈ្មោះ​ សូ ចាន់ធឿន ភេទប្រុ​ស​ អាយុ១៨ឆ្នាំ នៅភូមិត្រពាំងជ្រៅ ឃុំកាហែង។
ទី៣.​ឈ្មោះ​ តន សុម៉ៅ ភេទប្រុស​ អាយុ៣០ឆ្នាំ ​រសនៅភូមិពង្រធំ ឃុឃុំកាហែង។ ទី៤.ឈ្មោះ​ តន សារ៉ាត់ ភេទប្រុស អាយុ២៥ឆ្នាំ រសនៅភូមិព​ង្រ​ធំ ឃឃុំកាហែង។
ទី៥.ឈ្មោះ​ ហួត រតនៈ ភេទប្រុស អាយុ១៨ឆ្នាំ រសនៅភូមិឡ ឃឃុំកាហែង។
និងទី៦.ឈ្មោះ​ ឆាន ចំណា​ន ភរទប្រុ​ស​ អាយុ១៨ឆ្នាំ នៅភូមិកណ្ដោលដុំ សង្កាត់កណ្ដោល​ដុំ ក្រុងច្បារមន។

ពាក់ព័ន្ធករណីខាងលើនេះដែរបើតាមការបញ្ជាក់បន្ថែមពីលោកអធិការថា ទីតាំងខាងលើនេះ គឺមានការផ្ដល់អោយប្រេីប្រាស់និងចែកចាយបន្ត​គ្នា​ពីមួយទៅមួយ​ ប៉ុន្ដែ​ក្រុម​នេះ គឺគេចល័តលឿន និងមានការឃ្លាំមេីលធ្វេីលក្ខណៈដូចជាមកចាំចំការឈូក​ ជជាក់ស្តែងកម្លាំងនគរបាលបានធ្វេីប្រតិបត្ដិការរហ័សទេីបចាំបានក្រុម​នេះ​។

ក្រោយពីបង្ក្រាបកម្លាំងសមត្ថកិច្ចដកហូតបាននូវវត្ថុតាងមួយចំនួនរួមមាន:គ្រឿងញៀនចំនួន០៤កញ្ចប់​មធ្យម,ជជញ្ជីងថ្លឹងគ្រឿងញៀន(អេឡិចត្រូនិក​១គ្រឿង),ប្រាក់រៀលចំនួនួន២៤ម៉ឺនរៀល,ទូរស័ព្ទដៃៃចំនួន​ ០៤គ្រឿង,ម៉ូតូ០១គ្រឿង(ចាស់),ថង់ប្លាស្ទិច សំរាប់ច្រកគ្រឿងញៀន​ និងឧបករណ៍កែច្នៃសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បចបច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដេីម្បី​សា​កសួរ​ និងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ដ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5973 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
97516 នាក់
ខែនេះ :
550632 នាក់
3 ខែនេះ :
1116476 នាក់
សរុប :
17819036 នាក់