ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ជនសង្ស័យ២នាក់ ដែលជាប់ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ
Sat,29 June 2019 (Time 10:48 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 544នាក់)


ខេត្តពោធិ៍សាត់:ដោយមានបទបញ្ជាពីស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ កម្លាំងសមត្ថកិច្ចស្រុកក្រគរ បានចុះធ្វើការល្បាត និងស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាប និងចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនខុសច្បាប់
នៅត្រង់ចំណុចព្រំប្រទល់ឃុំឈើតុំ ស្វាយស ក្នុងផ្ទះសំណាក់យីហោ"សុខម៉េង"ស្ថិតក្នុងភូមិត្រពាំងស្នួល ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននោះមាន ឈ្មោះ ព្រីម សីលា (ហៅផើង) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិកំពង់សំបួរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងម្នាក់ទៀត
ឈ្មោះ សុន មុំ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ក្រោយពេលឃាត់ខ្លួនម្លាំងសមត្ថកិច្ចបានធ្វើការដកហូតនូវវត្ថុតាង និងសម្ភារៈមួយចំនួនរួមមាន:ម្សៅក្រាមព័ណសថ្លា សង្ស័យជាសារធាតុញៀនចំនួន០៦កញ្ចប់តូច ចំនួន ០២កញ្ចប់ធំល្មម ចំនួន០២កញ្ចប់ និងធំចំនួន០២កញ្ចប់,អាវុធខ្លី០១ដើមមានលេខ 021311 និងគ្រាប់ចំនួន០៣គ្រាប់,លុយចំនួន១០,៥០០០រៀល,លុយបាតចំនួន ១២២០បាត និងលុយដុល្លាចំនួន២៣៥ដុល្លាអាមេរិច,ទូរស័ព្ទ និងរថយន្តកាម៉ារីចង្កូតស្តាំ ១គ្រឿងផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំ បញ្ជូនបន្តទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6646 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98189 នាក់
ខែនេះ :
551305 នាក់
3 ខែនេះ :
1117149 នាក់
សរុប :
17819709 នាក់