ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រកាសបិទ​ផ្សាយជា​សាធារណៈ នូវឯ​កសារនៃការវិនិច្ឆ័យ លើការចុះ​បញ្ជីដីធ្លី​មានលក្ខណៈ​ជាប្រព័ន្ធ នៅ​ស្រុក​រលាប្អៀរ
Fri,28 June 2019 (Time 03:21 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 484នាក់)


ខេត្តកំពង់ឆ្នាំង​៖រដ្ឋបាលដីធ្លីខេត្តកំពង់ឆ្នាំង នា​ព្រឹកថ្ងៃសុក្រ ១១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែ​មិថុនា ឆ្នាំ២០១៩ បានរៀបចំពិធី​ប្រកាសបិទផ្សាយជាសាធារណៈ នូវ​ឯក​សារ នៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជា​ប្រព័ន្ធ ភូមិទ្រាត្បូង ឃុំស្រែថ្មី ស្រុករ​លាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានក្បាលដីសរុប១៥៧២ក្បាលដី ក្រោមអធិបតីលោក ង៉ែត សុវុធ្ធា អនុប្រធានមន្ទីរ​ តំណាង​លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិ​យោដី ខេត្តកំពង់ឆ្នាំង និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបា​លដីធ្លីខេត្ត លោក សេង វិចិត្រ អភិបាលរង​ស្រុករលាប្អៀរ។

សមាសភាពដែលអញ្ជើញចូលរួមមាន មន្ទីរ អង្គភាព​ពាក់ព័ន្ធ​,គ្រឹស្ថាន​មីក្រូហិរញ្ញវត្ថុ​,ក្រុមការងារចុះ​បញ្ជីដីធ្លីមា​នលក្ខណៈជាប្រព័ន្ធ(ក្រុម២),អាជ្ញាធរភូមិ ឃុំ និងប្រជាពលរដ្ឋចូលរួម សរុបប្រមាណ ២០០​នាក់ (ស្រី១២២នាក់)។

ក្នុងឱកាសនេះ លោក ង៉ែត សុវុធ្ធា បានមានប្រសាសន៍ថា៖ការបិទផ្សាយនេះ មានរយៈពេល១៥ ថ្ងៃ​ដោ​យរាប់បញ្ចូល​ទាំងថ្ងៃឈប់សម្រាក គិតចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ហេតុនេះសូមប្រជាពលរដ្ឋម្ចាស់ដី និងអ្នកពាក់ព័ន្ធនឹងក្បាលដីទាំងអស់ ចូលរួម​ពិនិត្យ​ផ្ទៀត​ផ្ទាត់ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬខុសឆ្គង ត្រូវកែតម្រូវ ឬទំនាស់លើទិន្នន័យទាំងនោះ មុននឹង​គណៈ​កម្មការរដ្ឋបាលសម្រេចចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធ) ជូន​ម្ចាស់ក្បាលដី​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6586 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98129 នាក់
ខែនេះ :
551245 នាក់
3 ខែនេះ :
1117089 នាក់
សរុប :
17819649 នាក់