ចាប់ឃាត់ខ្លួន ជនជាប់ចោទ០១នាក់ តាមដីកាបង្គាប់របស់តុលាការ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត
ខេត្តកណ្តាល៖កម្លាំងកងរាជអាវុធហត្ថ ស្រុកលើកដែក បានចុះចាប់ឃាត់ខ្លួនជនជាប់ចោទ០១នាក់ តាមដីកាបង្គាប់របស់តុលាការលេខ២៥៨ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ របស់លោក ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្ដាល នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចតូបលក់ទឹកអំពៅ ស្ថិតក្នុងភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។
ជនជាប់ចោទមានឈ្មោះ ផុន មករា ហៅ វ័រ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល ជាប់ចោទពីបទ រំលោភលើទំនុកចិត្ត ប្រព្រឹត្តកាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។
បច្ចុប្បន្ន ជនជាប់ចោទ ត្រូវបានកម្លាំកងរាជអាវុធហត្ថ បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល៕