ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អាជ្ញាធរខេត្តសៀមរាប អញ្ជើញជាអធិបតីក្នុងពិធី ​ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ក្រោម​ប្រធានបទ «ការបំពុលខ្យល់»
Thu,27 June 2019 (Time 07:00 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 446នាក់)


ខេត្តសៀមរាប​៖កូនឈើចម្រុះចំនួន​៥៥០០ដើម បានការឧបត្ថម្ភពីអាជ្ញាធរជាតិអប្សរា ត្រូវបាន​អាជ្ញា​ធរ​ខេត្ត ដែ​លដឹកនាំដោយឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាម បានដាំ និង​ប្រគេនជូន​ដល់វត្តចំនួន៥ ព្រម​ទាំង​ចែកជូនដល់​សាលាវិទ្យាល័យ អនុវិទ្យាល័យ​ក្នុងស្រុក​ប្រា​សាទ​បាគង ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០១៩ ក្នុងពិធីទិវាបរិស្ថានជាតិ និង​បរិស្ថាន​ពិភពលោក ៥មិថុនា ក្រោម​ប្រធានបទ «ការបំពុលខ្យល់»នៅសាលាវិទ្យាល័យ អនុវិទ្យា​ល័យ ក្នុងស្រុកប្រាសាទ​បាគង ខេត្តសៀមរាប។

សូមជំរាបដែរថា​ ក្នុងពិធីនោះដែរក៏​មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តក លោកទំទាវ លោក លោកស្រី អភិបាលរងខេត្ត និងកម្លាំងប្រដាប់អាវុធ ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត យ៉ាងច្រើនកុះករផងដែរ។
ការប្រារព្ធពិធីនេះឡើង ដោយផ្តោតសំខាន់ទៅលើការថែទាំភពផែនដី និងធនធានទឹក ស្រទាប់​អូហ្សូន ការផ្លាស់ប្តូរអាកាសធាតុ រហោស្ថានកម្ម និងអភិវឌ្ឍន៍ប្រកបដោយចីរភាព ។

ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាម បានបញ្ជាក់ថា ការប្រារព្ធ​ទិវាប​រិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក គឺក្នុងគោលបំណងពញ្ញាក់ស្មារតីមនុស្សគ្រប់ៗរូបឲ្យមានការ គិតគូរពីហានិភ័យបរិស្ថាននានា ដែលតែងតែកើតមានមកលើសង្គមមនុស្ស និង ជួយដាស់តឿន​ដល់សហគមន៍​ជាតិ យើងទាំងអស់ឲ្យយកចិត្តទុកដាក់ពីបញ្ហាបរិស្ថាន ដើម្បីផលប្រយោជន៍​មនុស្ស​គ្រប់​រូប គ្រួសារនីមួយៗ និងសេដ្ឋកិច្ច-សង្គមជាតិយើងទាំងមូល​។  

មនុស្សគ្រប់រូបមានសិទ្ធិសេរីភាព ក្នុងការទទួ​លយកពីធម្មជាតិនូវខ្យល់ស្អាតសម្រាប់ដកដង្ហើម ទឹក​ស្អាតសម្រាប់ទទួលទាន មានដីស្អាតសម្រាប់ការបង្កបង្កើនផល និងមានសមធម៌​ក្នុងការ​បែងចែក​ភោគផ​លពីធម្មជាតិ ហើយមនុស្សម្នាក់ៗ​មានសិទ្ធិចូលរួមអនុវត្តវិធានការការពា​រថែរក្សាបរិស្ថាន ទាំង​គុណភាព និងបរិមាណ ហើយត្រូវចាត់ទុកថា ការរស់នៅប្រកបដោយចីរភាព ការអភិរក្ស​ជីវចម្រុះ និងកិច្ចគាំពា​របរិស្ថានជាភារកិច្ចយើងទាំងអស់គ្នា។

ជាមួយគ្នានោះដែរឯកឧត្តម ក៏បានលើកនូវភាពជាក់ស្តែងមួយ ស្តីពីការចោលសំរាម តាមប្រព័ន្ធលូ​ទឹកស្អុយ ផ្លូវថ្នល់ ទីសាធារណៈ និងការដឹកសំរាមទៅចាក់ចោលពុំចំគោលដៅកំណត់ ធ្វើឲ្យទីប្រជុំ​ជនបាត់សោភ័ណភាព ប៉ះពាល់ដល់មោទនភាពរបស់ខេត្តយើង ដែលជាខេត្តទេសចរណ៍ និង មាន​កិត្តិសព្ទល្បីរន្ទឺទៀតផង។
ម្យ៉ាងទៀតការបង្ហូរទឹកស្អុយ សំណល់រាវតាមលំនៅដ្ឋាន សណ្ឋាគារ រមណីយដ្ឋាន រោងចក្រ សហ​គ្រាស សិប្បកម្មនានា ដោយគ្មានអាងចម្រោះ ក៏ធ្វើឲ្យមានការបំពុលទឹកផងដែរ។ឯកឧត្តម ទៀ សីហា ក៏បានលើកផងដែរ អំពីអត្ថប្រយោជន៍នៃដើមឈើ គឺបានផ្តល់ជាប្រភពទឹក ទីម្រកដល់​មនុស្សសត្វរស់នៅ និងបង្កើតឲ្យមានខ្យល់បរិសុទ្ធទៀតផង។
បច្ចុប្បន្ននេះភ្នំគូលែន ដែលជាតំបន់ទេសចរណ៍ធម្មជាតិ ក៏បានត្រូវរងគ្រោះដោយបាត់បង់ធនធាន​ធម្មជាតិ ដែល បង្កឡើងដោយអំពើមនុស្ស ហើយភ្នំគូលែនជាទីប្រភពទឹកដែលផ្តល់មកស្ទឹង​ប្រវត្តិ​សាស្ត្រ​សៀមរាប ។

ដោយកត្តានៃអំពើទាំងនេះ ហើយដែលធ្វើឲ្យសោភណ្ឌភាពនៃស្ទឹងប្រវត្តិសាស្ត្រ ទទួលរងគ្រោះ ហើយតំបន់​មួយចំនួនក៏មានការខ្វះខាតទឹកទៀតផង ម៉្យាង ទៀតបឹងទន្លេសាប ក៏បានទទួល​រង​គ្រោះផងដែរ ដែលធ្វើឲ្យជីវៈចម្រុះមួយចំនួនត្រូវបានបាត់បង់ ទាំងនេះក៏កើតឡើងពីអំពើនៃ មនុស្ស​ដែលបង្កឲ្យមានគ្រោះមហន្តរាយទាំងនេះ ដោយការបាត់បង់ព្រៃលិចទឹក និង ការកាប់ទន្ទ្រាន​ព្រៃ​លិចទឹកយកដីធ្វើស្រែ និងការបោះចោលសម្រាមឲ្យហូរចូលទៅបឹងទន្លេសាប ដែលធ្វើឲ្យប៉ះ​ពាល់ដល់ធនធាន​មច្ឆាជាតិទៀតផង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6261 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
97804 នាក់
ខែនេះ :
550920 នាក់
3 ខែនេះ :
1116764 នាក់
សរុប :
17819324 នាក់