ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បុរស​ម្នាក់ចិត្តខ្លាំង យកសាំងចាក់​ដុតសម្លាប់ខ្លួនឯង ​មិនដឹងមូលហេតុ
Thu,27 June 2019 (Time 05:15 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 465នាក់)


រាជធានី​ភ្នំពេញ៖នា​រសៀលថ្ងៃទី២៧ ខែ​មិថុនា ឆ្នាំ២០១៩ មានករណី​ភ្ញាក់ផ្អើលមួយបាន​កើតឡើង ដោយបុរសម្នាក់ ​បានយកសាំងចាក់ដុតសម្លាប់ខ្លួនឯង បណ្តាល​ឲ្យ​ស្លាប់យ៉ាងអណោចអធ័មបំផុត​ មិនដឹងពីមូលហេតុ​។
ករណីនេះ​បានកើតឡើងនៅចំណុច​ដីឡូមួយកន្លែង តាមបណ្ដោយផ្លូវបេតុងក្នុងក្រុម១៤ ស្ថិត​នៅ​ក្នុង​ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​។

ក្រោយកើតហេតុ​ភ្លាមៗ កម្លាំងសមត្ថកិច្ចមូលដ្ឋាន​ក្រោម​ការបញ្ជាកម្លាំងផ្ទាល់ពី​លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌឬស្សីកែវ សហការជាមួយកម្លាំង​ជំនាញ របស់ការិយាល័យ​ចក្ខុកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីធ្វើការហ៊ំព័ទ្ធទីតាំងកើតហេតុ និង​បើកការត្រួតពិនិត្យ និងធ្វើការស្រាវជ្រាវរកមូលហេតុ នៃការចាក់​សាំងដុត​ធ្វើអត្តឃាតសម្លា​ប់ខ្លួនឯងនេះ។

បើតាម​ប្រភពព័ត៌មាននៅ​កន្លែងកើតហេតុ បានឲ្យដឹងថា បុរសដែលធ្វើអត្តឃាតសម្លាប់ខ្លួនឯង ដោយ​ចាក់សាំងដុតនេះមានឈ្មោះ សុក្រ ទើបតែមកពីធ្វើការងារនៅ​ឯប្រទេសថៃ និងប្រើ​ប្រាស់​គ្រឿង​ញៀនផងដែរ ហើយករណីខាងលើនេះដែរសង្ស័យ​អាចបណ្ដាលមកពីបែកថ្នាំ​។

បច្ចុប្បន្នសព ក្រោយពីធ្វើកោសល្យវិច័យរួច ប្រគល់​ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ​តាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6622 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98165 នាក់
ខែនេះ :
551281 នាក់
3 ខែនេះ :
1117125 នាក់
សរុប :
17819685 នាក់