ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តកំពត ប្រារព្វពិធីមិទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃបង្កើត​គណបក្ស​ប្រជាជន​កម្ពុជា (២៨/០៦/១៩៥១-២៨/០៦/២០១៩)
Fri,28 June 2019 (Time 01:50 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 472នាក់)


ខេត្តកំពត៖នា​ព្រឹកថ្ងៃសុក្រ ១១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី​២៨ ខែមិថុនា​ ឆ្នាំ​២០១៩​ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ី​ម៉ន សមាជិកគ​ណៈកម្មាធិការកណ្តាល និងជា​ប្រធាន​ក្រុមការងារថ្នា​ក់កណ្តាលចុះជួយខេត្តកំពត ឯកឧត្តម​ ជាវ តាយ ប្រធាន​គណៈកម្មាធិ​ការគណបក្ស​ប្រជាជនកម្ពុជា​ខេត្តកំពត បានអញ្ជើញជាអធិបតីភាពក្នុង​មិទ្ទិញ​អបអរសាទរខួប​អនុស្សាវរីយ៍​លើក​ទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨/០៦/១៩៥១-២៨/០៦/២០១៩)។

នៅក្នុងពិធីនោះដែរក៏មានការអញ្ជើញ​ចូលរួមពីឯឧត្តម លោកជំទាវក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់ប្រត្តិបតិការសឹករងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នាយក​ នាយករងរដ្ឋបាលសាលាខេត្ត​ លោក​ លោកស្រីប្រធានមន្ទីរ​ អង្គភាពជុំវិញខេត្ត​ អភិបាល​ក្រុង ស្រុក នាយក​ នាយករងទីចាត់ការ​ អង្គភាពចំណុះសាលាខេត្ត​ និងលោក លោកស្រីមេឃុំ ចៅ​សង្កាត់ សរុប​ប្រមាណ១២០០នាក់។

សូមបញ្ជាក់ដែរថា៖គណប​ក្សប្រជាជនកម្ពុជា បានចាប់​បដិសន្ធិនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមាន​ឈ្មោះ​ដើមថា “គណបក្សប្រជាជនបដិវត្តន៍ខែ្មរ” ហើយនៅឆ្នាំ១៩៩១ បានប្តូរឈ្មោះមកជា គណ​បក្សប្រ​ជាជនកម្ពុជា។​ចាប់តាំងពីពេលបដិសន្ធិរហូតមកដល់បច្ចុប្បន្ន គណបក្សបានប្រកាន់​ខ្ជាប់នូវគោល​បំណង និងឧត្តមគតិរប​ស់ខ្លួនគឺឈរនៅ​ខាងប្រជាជន ផ្សារភ្ជាប់រួមសុខ រួមទុក្ខ ជា​មួយប្រជាជន ខិត​ខំ​ប្រមូលកម្លាំងប្រជាជា​តិទាំងមូល ដែលមានឧត្តមគតិ​ស្នេហាជាតិមាតុភូមិ ស្រ​ឡាញ់​លទ្ធិប្រ​ជា​ធិប​តេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈជីវភាព ជនជាតិ ជំនឿ សាសនា អតីត​កាល ដើម្បីរួម​កម្លាំងគ្នា​ការពារមាតុភូមិ ការពារសមិទ្ធិផលសង្គមជាតិ និងកសាង​ប្រទេស​កម្ពុជា​មួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ក្រោមម្លប់​សន្តិភាព និងក្រោម​ការដឹក​នាំរបស់ គណបក្សប្រជាជនកម្ពុជា ប្រទេសជាតិយើង​កាន់តែរីកច​ម្រើន​លឿន​ទៅមុខរហូតមកដល់បច្ចុប្បន្ននេះ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5853 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
97396 នាក់
ខែនេះ :
550512 នាក់
3 ខែនេះ :
1116356 នាក់
សរុប :
17818916 នាក់