ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្តេចតេជោ​ ហ៊ុន សែន អញ្ជើញប្រារព្ធខួប៦៨ឆ្នាំ ថ្ងៃបង្កើត គណ​បក្ស​ប្រជា​ជនកម្ពុជា ​២៨ ​មិថុនា​ ១៩៥១-២៨ ​មិថុនា ២០១៩)
Fri,28 June 2019 (Time 12:46 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 415នាក់)


រាជ​ធានីភ្នំពេញ​៖​សម្តេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រ​ធាន​កិត្តិ​យស​គណបក្ស និងលោក​ជំទាវ នា​ព្រឹកថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ២០១៩ បានអញ្ជើញចូលរួម​ប្រារព្ធ​ខួប​៦៨ឆ្នាំ នៃថ្ងៃបង្កើតគ​ណបក្សប្រ​ជា​ជន​កម្ពុ​ជា(២៨ ​មិថុនា​ ១៩៥១-២៨ ​មិថុនា ២០១៩) នៅមជ្ឍម​ណ្ឌលកោះពេជ្រ ដែលមានសមាជិក សមាជិកាចូលរួមជាច្រើនម៉ឺននាក់​។

បើយោងតាមផេកFacebook របស់សម្តេច​តេជោបាន​ឲ្យដឹងថា​ ​គណបក្សប្រជាជនកម្ពុជា គឺជាគ​ណ​បក្សន​យោបាយដ៏ធំ និងរឹងមាំបំផុតនៅក្នុងប្រទេសកម្ពុជា ហើយ​ក៏ជាគណបក្ស​តែមួយគត់ដែ​លបាន​រំដោះអាយុជីវិតពលរដ្ឋរាប់លាននាក់​អោយរួចចាកផុតពីវាលពិឃាត កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ​១៩៧៩។គណបក្សប្រជាជន បានរួមសុខរួមទុក្ខេជាមួយពលរដ្ឋ​អស់រយៈពេល៦៨ឆ្នាំ​ហើយម​កទល់​ថ្ងៃនេះ ហើយនឹងនៅបន្ត​នៅជាប់កៀក​ជាមួយប្រជាជន​យូរអង្វែង​ទៅមុខទៀត ដើម្បីថែរក្សា​សុខ​សន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ។

គណប​ក្សប្រជាជនកម្ពុជា បានចាប់​បដិសន្ធិនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមាន​ឈ្មោះ​ដើមថា “គណបក្សប្រជាជនបដិវត្តន៍ខែ្មរ” ហើយនៅឆ្នាំ១៩៩១ បានប្តូរឈ្មោះមកជា គណ​បក្សប្រ​ជាជនកម្ពុជា។​ចាប់តាំងពីពេលបដិសន្ធិរហូតមកដល់បច្ចុប្បន្ន គណបក្សបានប្រកាន់​ខ្ជាប់នូវគោល​បំណង និងឧត្តមគតិរប​ស់ខ្លួនគឺឈរនៅ​ខាងប្រជាជន ផ្សារភ្ជាប់រួមសុខ រួមទុក្ខ ជាមួយប្រជាជន ខិត​ខំ​ប្រមូលកម្លាំងប្រជាជា​តិទាំងមូល ដែលមានឧត្តមគតិ​ស្នេហាជាតិមាតុភូមិ ស្រឡាញ់​លទ្ធិប្រ​ជា​ធិប​តេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈជីវភាព ជនជាតិ ជំនឿ សាសនា អតីតកាល ដើម្បីរួម​កម្លាំងគ្នា​ការពារមាតុភូមិ ការពារសមិទ្ធិផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ក្រោមម្លប់សន្តិភាព និងក្រោម​ការដឹក​នាំរបស់ គណបក្សប្រជាជនកម្ពុជា ប្រទេសជាតិយើងកាន់តែរីកចម្រើនលឿនទៅមុខ។

នៅ​ក្នុងថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីសោមនស្សរីករាយ​យ៉ាងខ្លាំងដែល​បានអញ្ជើញចូលរួមក្នុងពិធីអបអរ​សាទរខួប៦៨ថ្ងៃកំណើត​គណបក្សប្រជាជនកម្ពុជា​ជា​ប្រវត្តិសាស្រ្ត។ចាប់តាំងពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានប្រកាន់​ខ្ជាប់ជានិច្ចនូវ​គោលបំណង និងឧត្តមគតិរបស់ខ្លួន​ គឺឈរនៅខាង​ប្រជាជនផ្សា​រភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ​ ហ៊ានធ្វើព​លិកម្មឥតរួញរាដើម្បីកម្ពុជា​ ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។

សម្តេចតេជោនាយករដ្ឋមន្ត្រីបន្តថា ក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ កម្ពុជាបាន​ប្រែក្លាយពីវាលពិ​ឃាត នៃរបបប្រល័យពូជសាសន៍ ពីសម​រភូមិនៃសង្គ្រាមដ៏​រាំរ៉ៃ ពីការបែកបាក់ជាតិ និងគំនរ​ផះ​ផង់​ទៅជាទឹកដីសន្តិភាព ឯកភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិឌ្ឍន៍លើគ្រប់វិស័យ​។គណ​បក្សប្រជាជនកម្ពុជា បានអនុវត្តដោយ​ជោគជ័យនូវដំ​ណើរការសន្ដិភាវូប​នីយកម្មប្រទេសជាតិ​តាម​រយៈគោល​នយោបាយ ឈ្នះ-ឈ្នះ ដែលបានបញ្ចប់​ទាំងស្រុងនូវសង្គ្រាម​ដ៏រាំរ៉ៃបង្កើត​បានសន្ដិភា​ព​ពេញលេញនៅទូទាំងប្រទេស​ជាលើកដំបូងចាប់ពីចុងឆ្នាំ១៩៩​៨មក។

គណបក្សប្រជា​ជនកម្ពុជា ប្រកាន់ខ្ជាប់នូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ខិតខំជំរុញការ​អភិវឌ្ឍសេដ្ឋកិច្ចឲ្យ​មានកំណើនខ្ពស់ប្រកបដោ​យចីរភាពផ្សាភ្ជាប់ នឹង​ការបែងចែកធនធានប្រកបដោយសមធម៌ និង​ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ​ប្រកបដោយនិរន្តរភាព។ ជំរុញកា​រអភិវឌ្ឍវិស័យ​ឯកជន​អោយបានខ្លាំងក្លា ដោយចាត់ទុកវិស័យឯក​ជនគឺជាក្បាលម៉ា​ស៊ីននៃកំណើនសេដ្ឋកិច្ច បង្កើនការងារ និង​ពង្រីក​មុខរប​រសម្រាប់ប្រជាជន ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាន៍អំពីការដាក់​ចេញនូវគោលនយោបាយដែលជំរុញឲ្យមាន​ការអនុវត្តប្រកប​ដោយឆន្ទៈមោះមុតឥតរាថយនូវវិធានការកែ​ទម្រង់ផ្ទៃក្នុងតាមបាវចនា២ គឺកែទ​ម្រង់​ខាងក្នុង និងបង្កើនមិត្តខាងក្រៅ ដោយ​ឈរលើស្មារតីឯករាជ្យ​ជាមួយគ្នា និងអភិក្រមទាំង៥គឺ ឆ្លុះ​កញ្ចក់, ងូតទឹក, ដុះក្អែល, ព្យាបាល និងវះកាត់ សំដៅកែលម្អភាពប្រកួតប្រជែង និងបង្កើន​ល្បឿន នៃការធ្វើពិ​ធកម្មសេដ្ឋកិច្ចជាតិ​ បង្កលក្ខណៈ​ងាយស្រួលក្នុងការវិនិយោគ ក្នុងគោលដៅធានានូវ​ចីរភាព នៃកំណើនសេដ្ឋកិច្ច​ប្រកបដោយបរិយាប័ន្ន និងមានភាពធន់​រឹងមាំស​ម្រាប់រ​យៈ​ពេល​វែងខា​ងមុខ និងបង្កើនបរិមាណការងារប្រកប​ដោយគុណភាពជូនប្រជាជន និ​ងយុវជនកម្ពុជា។

មុននឹងបញ្ចប់ការថ្លែងសុន្ទកថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជា​នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានជូនពរបងប្អូនជនរួមជាតិ ព្រមទាំងសមាជិក​សមាជិ​កា​គណបក្ស​ទាំងអស់សូមជួបតែសេចក្តីសុខ និងចម្រុងចម្រើនគ្រប់ៗគ្នា។
នៅក្នុងឱកាសនោះ​ដែរ មានភ្ញៀវជាតិ និងអន្តរជាតិ តំណាងគណបក្សនយោបាយ ព្រមទាំងអគ្គរដ្ឋ​ទូត និងដៃគូអភិវឌ្ឍនៃបណ្តាប្រទេសជាច្រើនបាន​ប្រគល់ជូនកន្ត្រកបាច់ផ្កាកិត្តិយស និងមិត្តភាព​ជូនដល់ សម្តេចតេជោ ហ៊ុន សែន និងសម្តចពញាចក្រី ហេង សំរិន និងលោកជំទាវ ប្រកបដោយ​បរិយាកាសរីករាយអធិកធមក្រៃលែង។ទន្ទឹមនឹងនោះក៏មានពិធីព្រលែងព្រាបសន្តិភាព និងបង្ហោះ​ប៉េងប៉ោង សន្តិភាពដើម្បីអបអរសាទរខួបទី៦៨ ថ្ងៃកំណើត គណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៩៥១-២៨ មិថុនា ២០១៩) ប្រកបដោយសេចក្តីសប្បាយរីករាយ និងមោទនភាពក្រៃលែង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7403 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98946 នាក់
ខែនេះ :
552062 នាក់
3 ខែនេះ :
1117906 នាក់
សរុប :
17820755 នាក់