ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ចាប់វាយ​ខ្នោះបុរស​២​នាក់​ បន្ទាប់ពីចូល​លួច​ឆក់​ត្រី​ នៅក្នុង​តំបន់​អភិរក្ស​ការពារ នៅ​ស្រុក​កូន​មុំ
Thu,27 June 2019 (Time 03:00 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 485នាក់)


ខេត្តរតនគិរី៖នាវេលា​ម៉ោងជាង​៥​​ព្រឹក​​ ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៩​ កម្លាំង​អធិការនគរបាល​ស្រុក​កូន​មុំ ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ ឃុំ​ត្រពាំង​ច្រេស​ និង​កម្លាំង​សហគមន៍​នេសាទ ​បាន​ចុះ​ចាប់ឃាត់ខ្លួន​បុរស​ពីរ​នាក់​ បន្ទាប់ពី​ចូល​លួច​ប្រព្រឹត្ត​បទល្មើស ​ឆក់​ត្រី ​នៅក្នុង​តំបន់​អភិរក្ស​ការពារ​​ នៅត្រង់ចំណុច​ព្រំប្រទល់​អភិរក្ស​កោះ​សំពៅ ស្ថិតនៅ​ក្នុងភូមិ​៥ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរត​ន​គិរី​។

ជនសង្ស័យដែលត្រូវបាន​ឃាត់ខ្លួន​មាន​ឈ្មោះ ផេង ឡ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ឡាវ និងឈ្មោះ កែវ ធិ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ឡាវ អ្នក​ទាំងពីរ​មាន​ទីលំនៅ​ភូមិ​ស្រែ​ពក​តូច ឃុំ​ស្រែ​ពក ស្រុក​កូន​មុំ ខេត្ត​រតនគីរី​។​

​ក្រោយ​ការឃាត់ខ្លួន​សមត្ថកិច្ច​ដកហូតបាន​នូវ​វត្ថ​តាំង​រូ​ម​មាន​៖ទូក​ម៉ា​ស៊ីន​ចំនួន០២​គ្រឿង,ក្បាល​ឆក់​ត្រី​ចំនួន០២,អាគុយ​៧០​ចំនួន១,អាគុយ​៥០​ចំនួន២ និង​ក្បាល​ឆក់​ត្រី​១​ ​បាន​លិច​បាត់ទៅ​ក្នុង​ទឹកទន្លេ រក​មិន​ឃើ​ញ​។​

បច្ចុប្បន្ន​ជនសង្ស័យទាំងពីរ​នាក់ ​រួមនិង​វត្ថុ​តាង​បទល្មើស​ ត្រូវបាន​កម្លាំង​អធិការនគរបាល​ ស្រុក​កូន​មុំ បានប្រគល់​ទៅ​ឲ្យ​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​ខេត្ត​ ដើម្បី​ចាត់ការ​បន្តទៅ​តាម​និតិ​វិធី​ច្បាប់​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6838 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98381 នាក់
ខែនេះ :
551497 នាក់
3 ខែនេះ :
1117341 នាក់
សរុប :
17819901 នាក់