ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិ​ទី​៣
Thu,27 June 2019 (Time 02:05 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 513នាក់)


ខេត្តសៀមរាប​៖នា​ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩​នេះ ឯកឧត្តម អ៊ឹ​ង ហឿន ប្រធានក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ទៀ សីហា  អភិបា​ល នៃគ​ណៈ​អភិបាល​ខេត្តសៀម​រាប បានដឹកនាំកិច្ច​ប្រជុំ​សាម​ញ្ញលើកទី១ របស់ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិទី៣ នៅរដ្ឋបាលសាលាខេត្តសៀមរាប​ ដើម្បី​​ពិនិត្យពិភាក្សា ទៅលើរបាយការណ៍ លទ្ធផល​ការងាររបស់រដ្ឋបាល​ខេត្ត ក្រុមប្រឹក្សាខេត្តអាណត្តិទី២ ដែល​នៅសេសសល់​រយៈពេលបីខែ ដែលអនុម័ត ដោយក្រុម​ប្រឹក្សាខេត្ត និង​ធ្វើការផ្សព្វផ្សាយ​សេ​ចក្តី​ណែនាំលេខ ​០១៥ ស​ណន របស់ក្រសួងមហាផ្ទៃ ស្តីពី​ការរៀបចំ​បទបញ្ជាផ្ទៃក្នុង និងគំរូបទ​បញ្ជា​ផ្ទៃក្នុង​របស់ក្រុមប្រឹក្សា និងការពិនិត្យ ពិភាក្សាការរៀប​ចំសេចក្តីព្រាង​ប្រតិទិន កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​ខេត្ត រយៈពេល​១២ខែ និងលើកឡើង​នូវបញ្ហា​ផ្សេងៗ។​
ក្នុងនោះ​ដែរក៏មា​នការអញ្ជើញចូលរួមពីសំណា​ក់ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត  អាជ្ញាធរជាតិអប្សរា និងអស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាពជុំវិញខេត្តយ៉ាងច្រើនកុះករផងដែរ​។

បន្ទាប់ពីការ​ពិនិត្យកូរ៉ុម សមាសភាពសមាជិកក្រុមប្រឹក្សាខេត្ត ចូលរួមប្រជុំមានវត្តមាន២៧រូប លើ២៧​រូប រួចមក ឯកឧត្តម អ៊ឹង ហឿន បានមានប្រសាសន៍ បើកកិច្ចប្រជុំសាមញ្ញលើកទី១ អាណ​ត្តិទី​៣ របស់ក្រុមប្រឹក្សាខេត្ត រួចមក សមាជិកអង្គប្រជុំទាំងមូលក៏បានធ្វើការពិភាក្សា ពិនិត្យ និង អនុម័ត​ទៅលើរបៀបរវារៈកិច្ចប្រជុំរួចមក ព្រមទាំងបានអនុញ្ញាតឲ្យធ្វើការពិនិត្យរបាយការណ៍ ស្តីពីលទ្ធ​ផល និងសកម្មភាពការងារអនុវត្ត បានរបស់រដ្ឋបាលខេត្តសៀមរាប ដែលអនុម័ត ដោយ​ក្រុមប្រឹក្សាខេត្ត និង នៅសេសសល់រយៈពេល០៣ខែឆ្នាំ២០១៩​។

ក្នុងនោះដែរឯកឧត្តម ទៀ សីហា ក៏បានអនុញ្ញាតឲ្យលោក សុខ ថុល នាយករដ្ឋបាលសាលាខេត្ត  អាននូវរបាយការណ៍លទ្ធផលការងារ និងទិសដៅ ដែលត្រូវអនុវត្តបន្តរបស់រដ្ឋបាលខេត្តសៀមរាប ដែលនៅ​សេសសល់ក្នុងអាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត និងការ អាននូវសេចក្តីណែនាំ របស់ក្រ​សួង​មហាផ្ទៃ ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុង និងគំរូបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា និងការពិនិត្យ ពិភាក្សាការរៀប​ចំសេចក្តីព្រាងប្រតិទិន កិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត រយៈពេល១២ខែ នៃអា​ណត្តិទី៣។ក្នុងនោះដែរសមាជិកក្រុមប្រឹក្សា ក៏បានធ្វើការពិនិត្យ ពិភាក្សា ទៅលើខ្លឹមសារ នៃសេចក្តីព្រាងបទ​បញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា ទៅតាមជំពូកនិមួយៗ យ៉ាងល្អិតល្អន់ និងស៊ីជ​ម្រៅទៅ​លើខ្លឹមសារទាំងនោះ ព្រមទាំងសេចក្តីព្រាងប្រតិទិននៃកិច្ចប្រជុំ​សាមញ្ញរបស់ក្រុមប្រឹក្សា​ខេត្ត​ទាំង​១២ខែផងដែរ ។ 

ឯកឧត្តម ទៀ សីហា ក៏បានបញ្ជាក់ជូនដល់កិច្ចប្រជុំសាមញ្ញលើកទី១​ របស់ក្រុមប្រឹក្សាខេត្ត អាណ​ត្តិទី៣ ឲ្យបានជ្រាបច្បាស់ អំពីឋានានុក្រម ពីតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សា​ខេត្ត គណៈអភិបាលខេត្ត ក្នុងនិតិបញ្ញាត និង និតិប្រតិបត្តិ ។ឯកឧត្តមក៏បានលើកឡើងផ្តោតទៅលើការងារធនធានរ៉ែ និង សំណង់ គឺមន្ទីរជំនាញគឺត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហាសំណង់នៅក្នុងក្រុង ស្រុង ទាំង ចាស់ ទាំងថ្មី អំពីបទដ្ឋានបច្ចេកទេសសំណង់ ក្នុងពេលសាងសង់បានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស ព្រមទាំង​មានច្បាប់អនុញ្ញាតឲ្យ សាងសង់​ហើយឬនៅ តែបើ​រាល់​សំណង់ទាំងឡាយណាគ្នា​ច្បាប់​ត្រឹមត្រូវ ហើយខុសទៅនឹងបទដ្ឋានបច្ចេកទេសសាងសង់ គឺត្រូវបញ្ឈប់ ជាបន្ទាន់ ឬធ្វើការរុះរើ ដើមី្បធា​នាដល់សន្តិសុខ សុវត្ថិភាពជាសាធារណៈ ដើមី្បជៀ​សវាងកុំឲ្យ​មានកើតឡើង​ដូចនៅខេត្តព្រះសីហនុ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7271 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98814 នាក់
ខែនេះ :
551930 នាក់
3 ខែនេះ :
1117774 នាក់
សរុប :
17820334 នាក់