ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាល​ខេត្ត​កំពត បើកកិច្ចប្រជុំ​ សាមញ្ញ​លើកទី១ ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣
Wed,26 June 2019 (Time 11:01 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 486នាក់)


ខេត្តកំពត៖នៅព្រឹកថ្ងៃ​ទី២៥ខែ មិថុនា​ឆ្នាំ២០១៩ ​រដ្ឋបាល​ខេត្ត​កំពត បានបើកកិច្ចប្រជុំ​សាមញ្ញ​លើក​ទី១ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ក្រោមអធិបតីភាព លោក ​ជឹង ផល្លា ​ប្រធានក្រុមប្រឹក្សាខេត្ត លោក​ ជាវ តាយ ​អភិបាល​ នៃគណៈអភិបាលខេត្ត​ និងមានសមាជិកក្រុមប្រឹក្សា ចូលរួមចំនួន២​៣រូប​លើ​កូរុម​២៥រូប។​

ក្នុងរបៀបវារៈ​កិច្ចប្រជុំរួមមាន៖
១-ផ្សព្វផ្សាយសេចក្ដីណែ​នាំ លេខ០១៥ សណន របស់ក្រសួងមហាផ្ទៃ ស្ដីពី ការរៀបចំបទ​បញ្ជាផ្ទៃក្នុង​របស់ក្រុមប្រឹក្សាខេត្ត​។​
២-ការផ្ដួចផ្ដើ​មរៀបចំសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្ត។​
៣-របាយការណ៍​លទ្ធ​ផល​ការងារ​រដ្ឋបាល​ខេត្ត នៃក្រុមប្រឹក្សា អាណត្តិ​ទី​២ និងការងារសេសសល់ ទិសដៅរយៈពេល៣ខែ ដែលបានសម្រេចដោយ ក្រុមប្រឹក្សាខេត្ត​អាណត្តិ​ទី​២​។​
៤-ការផ្ដួចផ្ដើម​រៀបចំ សេចក្ដី​ព្រាងប្រតិទិននៃកិច្ចប្រជុំ សាមញ្ញ​របស់ក្រុមប្រឹក្សាខេត្ត​សម្រាប់​រយៈពេល​១២ខែ។​
៥-បញ្ហាផ្សេងៗ។​

មានប្រ​សាសន៍​ក្នុងកិច្ចប្រជុំ លោក ជាវ តាយ​ អភិបាល​ នៃគណៈអភិបាលខេត្ត បានសំដែង​ការអប​អរសាទរស្វាគមន៍ ចំពោះវត្តមានសមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត ​ក្នុងអាណត្តិទី៣​ថ្មីនេះ ទាំង២​៥រូប ដោយខណៈនោះ លោកអភិបា​ល​ខេត្ត​កំពត​បានបញ្ជាក់ថា៖​យោងតាមបទ​បញ្ជាផ្ទៃក្នុង​ក្រុម​ប្រឹក្សា​ខេត្តដ​ច្ចប្រជុំពេលនេះមាន៥៤ប្រការ ​គឺ​ក្រុមប្រឹក្សានិងរដ្ឋបាលខេត្ត​ជារដ្ឋបាលតែមួយអនុវត្ត កិច្ចការរួមគ្នាក្នុងកិច្ចការតែមួយ។​ក្រុមប្រឹក្សារដ្ឋបាលខេត្តជារដ្ឋបាលឯកភាព មានន័យថា នាយក​រដ្ឋបាល​តែមួយ ត្រាតែមួយ អនុវត្តកិច្ចការរួមគ្នាក្នុងរដ្ឋបាលតែមួយ។

ពាក់ព័ន្ធការងារ​សកម្មភាពអភិវឌ្ឍន៍ចុះមូលដ្ឋានក្ដីឬពិធីផ្សេងៗក្ដី លោកអភិបាល​ខេត្ត​បានបញ្ជាក់​ថា៖​កិច្ច​ការក្រុមប្រឹក្សា យើងធ្វើការរួមគ្នាទាំ​ងអស់គ្នា ដូចនេះក្នុងសកម្មភាព​ទាំងឡាយណា ដែល​មាន​ការអញ្ជើញរបស់រដ្ឋបាលខេត្តសុំឱ្យស​មាជិក​-សជិកាក្រុមប្រឹក្សានិងថ្នាក់ដឹកនាំចូលរួម បើអាចរួមដំណើរតែមួយក៏ល្អដោយរដ្ឋបាលរៀបចំជាមធ្យោបាយជូន ព្រោះកិច្ចការងារអភិវឌ្ឍន៍ខេត្ត អ្វីដែលសំខាន់នោះ យើងធ្វើការងាររួមគ្នាទាំងអស់គ្នាក្នុងសកម្មភាពសង្គម។ 
 
ដូចនេះ​ទាំងក្រុមប្រឹក្សា​និងគណៈអភិបាលខេត្ត​ឬមន្រ្តីជុំវិញខេត្តទាំងអស់ ត្រូវតែរួមសហការគ្នា ដើម្បី​អភិវឌ្ឍខេត្តនិងសង្គមជាតិយើងទាំងអស់គ្នា ដោយធ្វើយ៉ាងណា ឱ្យស្របតាមការដឹកនាំ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេច​តេជោហ៊ុន សែន​ ជានាយករដ្ឋមន្ត្រី​ឱ្យបានកាន់តែរីកចម្រើនបន្ថែមទៀត។ មានប្រសាសន៍ក្នុងឱកាសបិទកិច្ចប្រជុំ

ក្នុងកិច្ចប្រជុំនេះដែរ​ លោក ជឹង ផល្លា​ប្រធានក្រុមប្រឹក្សាខេត្តក៏បានចាត់ទុកកិច្ចប្រជុំក្រុម​ប្រឹក្សាខេត្ត​អាណត្តិ​ទី៣​លើកដំបូង​នេះ គឺជាការងារសំខាន់ដែលបានធ្វើឱ្យសមាជិក សមាជិកា ក្រុមប្រឹក្សាបាន​ទទួលនូវបទបញ្ជាផ្ទៃក្នុង នៃកិច្ចប្រជុំប្រចាំខែក៏ដូចរបៀបរបបការងារ ភារកិច្ចតួនាទីក្នុងរដ្ឋបាលខេត្ត​ដែលត្រូវបំពេញ។

លោក​ប្រធានក្រុម​ប្រឹក្សាខេត្ត​ក៏បានសំដែងក្ដីសង្ឃឹមថា ក្នុងអាណត្តិទី៣​ក្រុមប្រឹក្សាខេត្តនេះ នឹងរឹត​តែបង្កើនកិច្ចគាំទ្រសហការល្អថែមទៀត រវាងក្រុមក្រុមប្រឹក្សានិងគណៈអភិបាលខេត្ត ក៏ដូចមន្ទីរ​អង្គភាព​ជំនាញជុំវិញខេត្ត ​សំដៅធ្វើយ៉ាងណាធ្វើឱ្យខេត្ត​កាន់តែមានកាអភិវឌ្ឍ រីកចម្រើនបន្ថែម​ទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6766 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98309 នាក់
ខែនេះ :
551425 នាក់
3 ខែនេះ :
1117269 នាក់
សរុប :
17819829 នាក់