ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បុរសម្នាក់ ខឹងសុំលុយម្តាយមិនបាន បែរជាបង្កហិង្សា បណ្តាលឱ្យម្តាយស្លាប់បាត់បង់ជីវិត ត្រូវ សមត្ថកិច្ចឃាត់ខ្លួន
Wed,26 June 2019 (Time 10:25 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 525នាក់)


ខេត្តកំពត៖សមត្ថកិច្ចស្រុកអង្គរជ័យ ចាប់​ឃាត់ខ្លួនបុរសម្នាក់ បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាល ខេត្តកំពត ក្រោយពីជនសង្ស័យរូបនោះ បានបង្កហិង្សាទៅលើម្តាយរបស់ខ្លួន បណ្តាលឱ្យស្លាប់បាត់​បង់ជីវិត ព្រោះតែខឹងសុំលុយចាយមិនបាន​។

ករណីហិង្សាខាងលើបានកើតឡើង​នៅវេលាម៉ោង១៧និង៣០នាទីល្ងាច ថ្ងៃទី២៥​ ខែមិថុនា ឆ្នាំ២០​១៩ ស្ថិតក្នុងភូមិត្រពាំងខ្យង ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។

ជនរងគ្រោះ​ ដែលស្លាប់ដោយសារទារុណកម្មរបស់កូនប្រុសបង្កើត​រហូតដល់ស្លាប់នេះ មានឈ្មោះ សេង នាង ភេទស្រី អាយុ៧២ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ។

ពាក់ព័ន្ធ​នឹងករណីនេះ សមត្ថកិច្ចខេត្តកំពត​បានប្រាប់ឱ្យដឹងថា​ កាលពីវេលាដូចខាងលើ ជនសង្ស័យ ឈ្មោះ ផាត់ ដារា ភេទប្រុស អាយុ២៧ឆ្នាំ ដែលជាមនុស្សស​តិមិនល្អ បានទៅសុំលុយម្តាយ ដែលជា​ជនរងគ្រោះចាយ ប៉ុន្តែខណៈ​នោះម្តាយរបស់ជ​នសង្ស័យប្រាប់ថា គាត់អត់មានលុយទេ ទើប​ធ្វើឱ្យ​ជនសង្ស័យខឹង​សម្បារយ៉ាងខ្លាំង ហើយបុរសជាកូនក៏ធ្វើសកម្មភាពវាយ និងយកកាំបិត​កាប់ទៅលើ​ម្តាយរបស់ខ្លួន បណ្តាលឱ្យគាត់រងរបួសធ្ងន់ធ្ងរ ហើយត្រូវបានសាច់ញាតិដឹកទៅសង្គ្រោះភ្លាមៗ ប៉ុន្តែ​ដោយ​សារ​របួសធ្ងន់ពេក ​ជនរងគ្រោះជាម្តាយ​បានដាច់ខ្យល់​ស្លាប់បាត់បង់ជីវិតនៅតាមផ្លូវតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបា​នសមត្ថកិច្ចការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ កសាងសំណុំរឿង​ដើម្បី​ចាត់ការតាមនីតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6562 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98105 នាក់
ខែនេះ :
551221 នាក់
3 ខែនេះ :
1117065 នាក់
សរុប :
17819625 នាក់