ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ជនសង្ស័យ​ចំនួន១០នាក់ ដែលពាក់​ព័ន្ធនឹងករណី វាយប្លន់ម៉ូតូអ្នកដំណើរ ត្រូវ​សមត្ថកិច្ច​បញ្ជូន ទៅសាលាដំ​បូង ខេត្តកំពត
Wed,26 June 2019 (Time 09:50 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 465នាក់)


ខេត្តកំពត៖នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចខេត្តកំពត បានកសាងសំណុំរឿង​បញ្ជូន​ជនសង្ស័យ​ចំនួន១០នាក់ ទៅកាន់សាលាដំបូងខេត្តកំពត ដើម្បីចាត់ការតាមនិតិវិធី ពាក់ព័ន្ឋ​ករណីធ្វើ​សកម្មភាព​ស្ទាក់ វាយ ​ប្លន់ម៉ូតូអ្នកដំណើរ ស្ថិត​ក្នុងភូមិ​សាស្ត្រឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត​ កាលពីវេលាម៉ោង១១​និង៣០នាទី​ព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ​។

ទាក់ទិននឹងករណីខាងលើសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បានឱ្យដឹងថា ជនសង្ស័យដែលត្រូវបញ្ជូនទៅកាន់សាលាដំបូងខេត្ត គឺជាប់ពាក់ព័ន្ធ នឹងករណីស្ទាក់ វាយ ប្លន់ម៉ូតូម៉ាកC125 ផលិតឆ្នាំ២០១៩ មួយគ្រឿងរបស់ជ​នរងគ្រោះជិះគ្នាបីនាក់ ១.ឈ្មោះ ជឹម វាសនា ភេទប្រុស អាយុ១៩ឆ្នាំ,២.ឈ្មោះ ជឹម សិត ភេទប្រុស អាយុ១៧ឆ្នាំ និងទី​៣.​ឈ្មោះ ច្រឹក ឡុង ភេទប្រុស អាយុ២២ឆ្នាំ(ត្រូវជាបងប្អូននឹងគ្នា) ដែល​កំពុងធ្វើ​ដំណើរតាម​ដងផ្លូវជាតិ​លេខ៣(កំពត-វាលរេញ) ចំណុចខាងលិចផ្លូវឡើងទៅរមណីយដ្ឋាន ឋានសួគ៌បូកគោ ស្ថិតក្នុងភូមិរ​លួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។

ដោយសកម្មខាងលើ ក្រុមសង្ស័យបានជិះម៉ូតូកៀរ រួចធាក់ផ្តួលម៉ូតូជនរងគ្រោះឱ្យដួល រួចយកដំបង ដំថ្ម​វាយទៅលើជនរងគ្រោះ ហើយប្លន់ម៉ូតូជិះឆ្ពោះទៅទិសខាងលិច ហើយក្រោយពី​មានបណ្តឹង​របស់​ម្ចា​ស់ម៉ូតូ ទើបកម្លាំងសមត្ថកិច្ចសហការគ្នា ឃាត់ខ្លួនជនសង្ស័យបាន​នៅម្តុំស្ពានកំពង់ស្មាច់ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រួចនាំខ្លួនជន​សង្ស័យមក​កាន់ស្នងការដ្នាន​នគរបាលខេត្ត​កំពតតែម្តង។

សមត្ថកិច្ច​បានបន្តថា ការបង្ក្រាបជនសង្ស័យ១០នាក់នេះ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត បានសហការជាមួយ​កម្លាំងអធិការដ្ឋាននគរបាលស្រុកទឹកឈូ និងអធិការដ្ឋាននគរបា​លស្រុក​ព្រៃ​នប់ ខេត្តព្រះសីហនុ ដោយប្រតិបតិ្តការនេះ​កម្លាំងបានដកហូតម៉ូតូ​របស់ជនសង្ស័យចំនួន៥គ្រឿង ដែលគេជិះឌុបគ្នាធ្វើសកម្មភាពផងដែរ។

សមត្ថកិច្ចបានប​ញ្ជាក់ទៀតថា ក្រុមជនសង្ស័យទាំង១០នាក់រួមមាន៖១/-ឈ្មោះ ឡុង បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ,២/-ឈ្មោះ វី សុខយី ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិកប់ស្រូវតូច សង្កាត់កូករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំ​ពេញ,៣/-ឈ្មោះ ឈួន សិលា ហៅឡា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅផ្ទះជួល ភូមិក្រោលគោ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ,៤/-ឈ្មោះ គឹម រិទ្ធី ហៅធី ភេទប្រុស អាយុ១៦ឆ្នាំ នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ,៥/-ឈ្មោះ សេង វីរៈ ហៅប៉ក់ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ,៦/-ឈ្មោះ សុផាត សុបញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិគីឡូម៉ែត្រ៧ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ,៧/-ឈ្មោះ រីម ដារ៉ាចាន់ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិ៦ សង្កាត់ឃ្មួញ ខណ្ឌសែន​សុខ រាជធានីភ្នំពេញ,៨/-ឈ្មោះ អ៊ុំ សែនឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិគីឡូម៉ែត្រកេខ៧ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ,៩/-ឈ្មោះ សាត ភារ៉ុង ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ,១០/-ឈ្មោះ នី ស្រីខួច ភេទស្រី អាយុ១៧ឆ្នាំ នៅតាស្គរ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្រោយពីសាកសួរ ជនសង្ស័យ រួមជាមួយវត្ថុតាង សមត្ថកិច្ចបានកសាង​សំណុំរឿង បញ្ជូនទៅកាន់​សាលាដំបូងខេតតកំពត ដើម្បីចាត់ការតាមផ្លូវច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6069 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
97612 នាក់
ខែនេះ :
550728 នាក់
3 ខែនេះ :
1116572 នាក់
សរុប :
17819132 នាក់