ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាពិគ្រោះយោបល់ ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា
Wed,26 June 2019 (Time 06:58 PM)
ដោយ ៖ ឆន្ទ:កូនខ្មែរ (ចំនួនអ្នកអាន: 437នាក់)


ខេត្តមណ្ឌលគិរីៈនាព្រឹកថ្ងៃពុធ ៩រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៦៥៣ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តបណ្ឌលគីរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងវេទិកាពិគ្រោះយោបល់ជាមួយសមាគមន៍ អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅមូលដ្ឋាន។

ពិធីនេះប្រព្រឹត្តិទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរីដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត តំណាងអង្គការសង្គមស៊ីវិល ប្រធានសមាគម សហគមន៍ សរុបប្រមាណជា១៥០នាក់។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា ការរៀបចំវេទិកាពិគ្រោះយោបល់នេះឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើការគ្រប់គ្រងកិច្ចការសមាគម អង្គការសង្គមស៊ីវិល ក្នុងភាពជាដៃគូរវាងរដ្ឋបាលខេត្ត និងអង្គការមិនមែនរដ្ឋាភិបាល ដែលកំពុងធ្វើសកម្មភាពក្នុងខេត្តមណ្ឌលគិរី ក្នុងការរួមចំណែកអនុវត្តតាមគោលនយោបាយ យុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដើម្បីឆ្លុះបញ្ចាំងសកម្មភាពរបស់ខ្លួនទៅតាមផែនការ និងគោរពតាមច្បាប់លក្ខខន្តិកៈ ស្តីពីការបង្កើតអង្គការ សមាគម នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម បានជំរុញដល់អង្គការសង្គមស៊ីវិល សមាគម សហគមន៍ និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ ត្រូវផ្តល់លិខិតស្នើសុំបើកទីស្នាក់ការឲ្យបានច្បាស់លាស់មកទីចាត់ការអន្តរវិស័យ ដើម្បីធ្វើបច្ចុប្បន្នភាព បង្ករភាពងាយស្រួលក្នុងការពង្រឹងទំនាក់ទំនងការងារ ត្រូវបន្តផ្តល់របាយការណ៍ ឯកសារពាក់ព័ន្ធការចុះបញ្ជីបច្ចុប្បន្នភាព និងការធ្វើគម្រោងផែនការសកម្មភាពរបស់ខ្លួន ស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃ។

លោក ញន សិទ្ធិ អភិបាលរងខេត្ត ទទួលបន្ទុកកិច្ចការសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ខេត្តមណ្ឌលគិរី បានលើកឡើងថា សម្រាប់ឆ្នាំ២០១៩ គិតត្រឹមឆមាសទី១ ខេត្តបានគ្រោងប្រតិទិនប្រជុំ និងវេទិកាពិគ្រោះយោបល់ រវាងរដ្ឋបាលខេត្ត ជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា ដែលធ្វើសកម្មភាពក្នុងខេត្ត ដើម្បីពិភាក្សា និងផ្ដល់យោបល់ ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលបានកើតមានឡើងនៅក្នុង សមាគម ឬក៏សហគមន៍។

អភិបាលរងខេត្ត បន្ថែមថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានធ្វើសកម្មភាពជាក់ស្ដែង រួមមាន ជួយទៅលើវិស័យសិទ្ធិមនុស្ស សិទ្ធិដីធ្លី ជួយលើវិស័យកាតព្វកិច្ចនៃការបោះឆ្នោត ជួយលើវិស័យសុខាភិបាល ជួយលើវិស័យអភិរក្សជីវចំរុះ និងអេកូទេសចរណ៍ ជួយលើវិស័យកសិកម្មដាំបន្លែ និងចិញ្ចឹមសត្វ ជួយលើវិស័យអប់រំ និងវប្បធម៌ ជួយលើវិស័យដើម្បីការពារអភិរក្សធនធានធម្មជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5721 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
97264 នាក់
ខែនេះ :
550380 នាក់
3 ខែនេះ :
1116224 នាក់
សរុប :
17818784 នាក់