ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពង្រឹងជើងទំនប់អា​ងជើងគ្រុះ ហើយសាកល្បងដាំដូងក្រអូប រាប់រយដើមនៅមាត់អាង
Wed,26 June 2019 (Time 04:16 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 480នាក់)


ខេត្តបន្ទាយមានជ័យ៖ក្រុមការងារសមា​គមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្ត​បន្ទាយ​មានជ័យ ដឹកនាំ​ដោ​យលោក​ជំទាវម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងឯកឧត្តម​ អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិ​បាល​ខេត្តបន្ទាយមានជ័យ​ កាលពីថ្ងៃទី២៥ ខែមិថុនាឆ្នាំ ២០១៩ បានដាក់​គ្រឿងចក្រ​ស្ថាបនាពង្រឹង ពង្រីកសមត្ថភាព​ទំនប់អាង​ជើងគ្រុះ និងសាកល្បងដាំដូងក្រអូប រាប់រយពាន់ដើម នៅមាត់អាង​ដែលស្ថិតនៅភូមិគោកសំរោង​លិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក​ខេត្ត បន្ទាយមានជ័យ។ 

លោកប្រាក់​ សារ៉ាក់ សមាជិកក្រុមការងាររបស់​លោកជំទាវម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានឲ្យដឹងថា ទំនប់​អាងជើងគ្រុះ​ដែលក្រុមការងារ​ដាក់គ្រឿងចក្របាន​នឹងកំពុងពង្រឹង​ពង្រីកសមត្ថភាព​នៅមាន​ប្រវែង៣.០០០ម៉ែត្រ បន្ថែមលើទទឹ​ង៤ម៉ែត្រគុណនឹង២ និងជើងទេរ៨ម៉ែត្រពោល គឺដើម្បីទាញយក​សក្កានុពលស្រោច​ស្រពនេះលើវិស័យកសិកម្ម ក៏ដូចជាការគាំទ្របន្ថែមទៀត លើគម្រោងរមនី​យ៍​ដ្ឋាន​ធម្មជាតិបៃតងអាងជើងគ្រុះនេះ ហើយ​កន្លងមកអាងទឹកបុ​រាណ​មានទំហំ៤.០០០ម៉ែត្រគុណ គុណ៦.០០០ម៉ែត្រ ដែលជាអាងបុ​រាណ និងពង្រីកបន្ថែមក្នុងសម័យកម្ពុជាប្រជាធិបតេយ្យមួយនេះ ត្រូវបានស្តារ និងជួសជុលឡើងវិញ ដើម្បីទាញយកទឹកស្រោចស្រព ដោយអង្គការអីខិនដិនកម្ពុជា ក្រោមមូលនិធិការីដូរី និងស្ថានទូតចក្រភពអង់គ្លេស។

លោកបន្តថា ក្នុងតំបន់អាងនេះលោកជំទាវ ម៉ៅ ម៉ាល័យ បានគាំទ្រ និងឧបត្ថម្ភមូលនិធី១​០០.០០០.​០០​រៀលរៀបចំសហគមន៍ឱឡឹកអាងជើងគ្រុះ ផ្ទៃដី៣០០ហិចតា ដោយអនុវត្តជំហាន១ ចំនួន៣៨​ហិចតា។
ចំណែកលោក គឹម សុជាតិ អ្នកបច្ចេកទេស នៃក្រុមហ៊ុនផលិតពូជស្រូវ និងដំណាំនៅខេត្តបន្ទាយមា​នជ័យឲ្យដឹងថា ក្នុងនាមជាដៃគូជាមួយក្រុម​ការងារលោកជំទាវ លោកបាន នឹងកំពុងសាកល្បង ដាំដុះតាមបច្ចេកទេស នូវដូងក្រអូបរាប់រយពាន់ដើមលើដី នៅមាត់អាងជើងគ្រុះនេះ ។
លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងឯកឧត្តម អ៊ុំ រាត្រី បានជម្រុញឲ្យកម្មវិធីអភិវឌ្ឍន៍ នៅអាង​ជើងគ្រុះនេះ ដើម្បីការរីកចម្រើននៅមូលដ្ឋាន ក៏ដូចជាលើកកម្ពស់ជីវភាពពលរដ្ឋផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2528 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
94071 នាក់
ខែនេះ :
547187 នាក់
3 ខែនេះ :
1113031 នាក់
សរុប :
17815591 នាក់