ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាំកុត្រូល ខេត្តព្រះសីហនុ ​បន្តចុះផ្សព្វផ្សាយ​អំពីគុណភាព សុវត្ថិភាពម្ហូបអា​ហារ និង ត្រួតពិ​និត្យ​ផលិតផលទំនិញវេ​ចខ្ចប់ ​នៅផ្សារទំនប់រលក
Wed,26 June 2019 (Time 03:18 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 513នាក់)


ខេត្តព្រះសីហនុ៖នាព្រឹកថ្ងៃថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ​ មន្រ្តីសាខា​កាំកុត្រូល ខេត្តព្រះសីហនុ ស​ហ​ការជាមួយ​អាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពី​គុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផ​លិតផល​ម្ហូបអាហារ និងទំនិញវេចខ្ចប់​ នៅក្នុងផ្សារទំន​ប់រលក ផ្សារម៉ាតម្តុំឧតុនិយម និង​ប៉ូចែក​ចាយគ្រឿង​សមុទ្រស្រស់នៅ​ក្នុងក្រុសព្រះសីហនុ ​ខេត្តព្រះសីហនុ។

មន្រ្តីជំនាញកាំកុងត្រូលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅក្នុងសកម្មភា​ពចុះត្រួតពិនិត្យ មន្ត្រី​ជំនាញ​បានដក​យកគំរូម្ហូបអាហារមួយចំនួនមកធ្វើតេស្តបឋមរួមមាន៖បង្គារ មឹកស្រស់ អយស្ទ័រ ត្រីប្រា ត្រី​ងៀត ជ្រក់ស្ពៃ សណ្តែកបណ្តុះ ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអា​ចធ្វើ​ឱ្យប៉ះពាល់ដល់​សុខ​ភាពប្រជាពលរដ្ឋ។
ជា​មួយគ្នានោះដែរ​ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យ រកភាពមិនអនុលោមនៅលើសំបក វេចខ្ចប់​ផលិតផល​ម្ហូបអាហារផងដែរ ជាលទ្ធផល មន្ត្រីជំនាញពុំបានរកឃើញមានវត្តមាន សារធាតុគីមី​ហាមឃាត់ នៅលើផលិតផលម្ហូបអាហារខាងលើ និងពុំមានការដាក់តាំងលក់ ទំនិញម្ហូប​អាហារ​វេចខ្ចប់ស្រាប់ ខូចគុណភាពហួសកាលបរិច្ឆេទ នោះទេ។

មន្រ្តីកាំកុងត្រូល បានឲ្យដឹងទៀតថា៖កាលដែលមន្ត្រីជំនាញចុះពិនិត្យនេះក្នុង​គោលបំណង ទប់​ស្កាត់ការចរាចរណ៍​ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់​កាលបរិច្ឆេទ ប្រើប្រាស់ និងមានសារធាតុគីមីហា​មឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7138 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98681 នាក់
ខែនេះ :
551797 នាក់
3 ខែនេះ :
1117641 នាក់
សរុប :
17820201 នាក់