ចាប់បញ្ជូនជនជាតិចិនចំនួន៦៣នាក់ ចេញពីខេត្តព្រះសីហនុ ពាក់ពន្ធ័នឹងបទល្មើស ឆបោក តាមប្រពន្ធ័ទូរគមនាគមន៍
ខេត្តព្រះសីហនុ៖ជនជាតិចិនចំនួន៦៣នាក់ ដែលជាប់ពាក់ពន្ធ័នឹងបទល្មើស ឆបោក តាមប្រពន្ធ័ទូរគមនាគមន៍ ត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍កម្ពុជា សហការជាមួយនគរបាលជំនាញ មកពី ប្រទេសចិន ចាប់បញ្ជូនចេញពីខេត្តព្រះសីហនុ ប្រទេសកម្ពុជា ទៅកាន់ប្រទេសចិនវិញ នាវេលាថ្ងៃត្រង់ ថ្ងៃ២៦ ខែមិថុនា ឆ្នំា២០១៩នេះ តាមច្រកអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ ប៊ុណ្ណា បានឲ្យដឹងថា ជនជាតិចិនទាំង៦៣នាក់នេះ មានប្រុសចំនួន៥៣នាក់ ស្រី១៣នាក់ មានពិរុទ្ធពាក់ពន្ធ័នឹងបទល្មើស ឆបោក ពីជនរងគ្រោះតាមប្រពន្ធ័ទូរគមនាគមន៍។
ឯកឧត្តមបញ្ជាក់ថា៖កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នគរបាលអន្តោប្រវេសន៍ ក៏បានបញ្ជូនជនជាតិចិនដែលមានពិរុទ្ធភាពដូចគ្នាមានចំនួន០៥នាក់ ប្រុស០៤នាក់ ស្ត្រី០១នាក់ ទៅប្រទេសចិនវិញផងដែរ។រយៈពេល០២ថ្ងៃជនជាតិចិនដែលចាប់បញ្ជូនសរុបបានចំនួន៦៨នាក់ ដែលបានបណ្តេញចេញតាមផ្លូវច្បាប់របស់ប្រទេសកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ៕