ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
តុលាការខេត្តព្រះសីហនុ ​សម្រេចឃុំខ្លួនជនជាតិចិន​ចំនួន០៤នាក់ទៀត ពាក់ព័ន្ធការបាក់​ រលំអគារ​សង្កត់ មនុស្សបណ្ដាលឲ្យស្លាប់ និងរបួសជាច្រើននាក់
Tue,25 June 2019 (Time 06:56 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 554នាក់)


ខេត្តព្រះ​សីហនុ៖សាលា​ដំបូងខេត្តព្រះសីហនុ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជន​ជាតិចិន​ចំនួន​០៤​នាក់​ជាបណ្តោះអាសន្ន ក្នុងនោះមានម្ចាស់អគារ, ថៅកែក្រុម​ហ៊ុនម៉ៅការសំណង់ និងអ្នកពា​ក់ព័ន្ធ០២​នាក់ទៀត ដែលជាប់ពាក់ពន្ឋ័​រណីបាក់រលំអ​គារកំពស់០៧ជាន់ កាលពីវេលាទៀបភ្លឺ​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ បណ្តាលឲ្យមនុស្សស្លាប់​២៨នាក់ និងរបួស២៦នាក់។​


យោងតាងដីកាបង្គាប់​ឲ្យឃុំខ្លួននេះដែលបានបញ្ជាក់ថា ម្ចាស់​សំណង់អគារកម្ពស់០​៧ជាន់ ដែលបាក់​រលំនោះ​មាន​ឈ្មោះ Cheng Kun ភេទប្រុស អាយុ៣៩ឆ្នាំ ជាជនជាតិចិន មានស្រុកំណើតនៅ​ខេត្ត​ហ៊ូ ពែ ទីលំនៅបច្ចុប្បន្ននៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ​ខេត្តព្រះសីហនុ មុ​ខរបរជាពាណិជ្ជករ ត្រូវ​បានតុលាការដាក់ឲ្យស្ថិត​នៅក្រោមការពិនិត្យ​ពីបទ «មនុស្សឃាតដោយអចេតនា បង្កឲ្យ​មាន​របួស ដោយអចេតនា និងធ្វើឲ្យខូច​ខាតដោយចេតនាមានស្ថានទម្ងន់ទោស ដោយសា​របង្ករបួស​ស្នាមដល់​អ្នកដទៃ» ផ្តន្ទាទោសតាម​បញ្ញត្តិមាត្រា២០៧ មា​ត្រា២៣​៦ និងមាត្រា៤១៤ នៃក្រម​ព្រហ្ម​ទណ្ឌ​។

ដោយឡែក០៣​នាក់ទៀត​រួមមាន៖
​ទី១៖ ឈ្មោះ Deng Xin Gul ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន ​ទីលំនៅបច្ចុប្បន្ននៅផ្ទះជួល សង្កាត់​លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហ​នុ មុខរបរថៅកែម៉ៅ​ការសសំណង់។
ទី២៖ ឈ្មោះ Gao Yu ភេទ​ប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន ​ទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ មុខរប​រជាងសំ​ណង់ ​និង។
ទី​៣៖ ឈ្មោះ Xie Ya Ping ភេទស្រី អាយុ៤៣ឆ្នាំ ជាជនជាតិចិន ​ទីលំនៅបច្ចុប្បន្ននៅផ្ទះ​ជួល ភូមិ៤ សង្កាត់លេ​ខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ​មុខរបរមើលការងារក្នុងការដ្ឋាន ដែលពួកគេទាំង៣​ ត្រូវបា​នតុលា​ការដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ «សមគំនិត​ក្នុងអំពើមនុស្ស​ឃាត​ដោយ​អចេតនា សមគំនិតក្នុងអំពើប​ង្កឲ្យមានរបួសដោយអចេតនា និងសមគំនិត​ក្នុងអំពើធ្វើ​ឲ្យខូចដោយ​ចេតនា មានស្ថានទម្ងន់ទោសដោយ​សារបង្ក​របួសស្នាមដល់អ្នកដទៃ»​ ផ្តន្ទាទោសតាមបញ្ញត្តិមាត្រ២៩ មាត្រា២​០៧ មាត្រា២៣៦ និងមាត្រា៤១៤ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ដែរថា​៖ឧបទ្ទវ​ហេតុរលំបាក់អគារកម្ពស់០៧ជាន់ នៅខេត្តព្រះសីហនុ កាលពីវេលាម៉ោង​០៤ទៀប​ភ្លឺ ​ថ្ងៃ​ទី២២ ខែមិថុនា ​ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅភូមិ៣ សង្កាត់​លេខ៤ ​ក្រុង​ព្រះ​សីហនុ ខេត្តព្រះសីហនុ បានបិទបញ្ចប់ជាស្ថាពរនៅវេលាម៉ោង៧និង​៣០នាទីយប់ ​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២​០១៩ បន្ទាប់​ពីបើកប្រតិបត្តិការរុករក និងសង្រ្គោះ​អស់រយៈពេ​ល២ថ្ងៃកន្លះ​ ដោយក្រុម​ការងារ បាន​ជួយសង្រ្គោះ​យក​ចេញពីគំនរអគារបាក់បែក មានសរុបចំនួន៥៤នាក់ ​ក្នុងនោះស្លាប់ចំនួន​២​៨នាក់ (ស្រី០៤នាក់) និងរងរបួសចំនួន​២៦នាក់ (ស្រី០២នាក់)។

ក្រោយឧបទ្ទវ​ហេតុរលំបាក់អគារកម្ពស់០៧ជាន់ កើតឡើងភ្លាម សមត្ថកិច្ចបា​នឃាត់ខ្លួនម្ចាស់​សំណង់, ថៅកែម៉ៅការសាងសង់ និងអ្នកពាក់ព័ន្ធសរុប៤នា​ក់ យកទៅកាន់ស្នងការដ្ឋា​ននគរបាលខេត្ត ធ្វើការ​​សាក​សួរ និង​ធ្វើកំណត់ហេ​តុ ដើម្បីចា​ត់ការតាមនីតិវិធីច្បាប់​។

អាជ្ញាធរខេត្ត​បញ្ជាក់ថា ការដ្ឋានសំណង់នេះមានម្ចាស់ឈ្មោះ Chen Kun ភេទប្រុស អាយុ៣៩ឆ្នាំ បាន​ជួលដីសម្រាប់សាងសង់​អគារពីឈ្មោះ ញឹក ហ៊ុយ ភេទប្រុស ជនជាតិខ្មែរ អាយុ៦៥ឆ្នាំ ហើយ​បាន​ម៉ៅកា​រសាងសង់ដោយក្រុមហ៊ុន XI GANG TANG GONG GOU JI HAISAO មានថៅកែ​ម៉ៅការ​សាងសង់ឈ្មោះ DENG XING GUI ភេទប្រុស អាយុ៤៨ឆ្នាំ និងអ្នកម៉ៅការបូកជញ្ជាំងអគារឈ្មោះ GAO YU ភេទប្រុស អាយុ២៩ឆ្នាំ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7403 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98946 នាក់
ខែនេះ :
552062 នាក់
3 ខែនេះ :
1117906 នាក់
សរុប :
17820995 នាក់