ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រកាសផ្ទេរ និង​ចូលកាន់​មុខតំណែង ប្រធានសាលា​ដំបូង ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព​ ឯកឧត្តម អង្គ វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
Tue,25 June 2019 (Time 04:55 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 482នាក់)


ខេ​ត​ត្ត​បន្ទាយមានជ័យ​៖នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ​២០១៩ ឯកឧត្តម អង្គ វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាល​ខេត្តបន្ទាយ​មានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ និង​ចូលកាន់​មុខតំណែង ប្រធាន​សា​លាដំបូង ខេត្តបន្ទាយមានជ័យ នៅសាលប្រជុំសាលា ខេត្តបន្ទាយមាន័យ ដោយមាន​ការអ​ញ្ជើញ​ចូលរួមពី​មន្ត្រីជាន់​ខ្ពស់ មន្ត្រីជាន់ខ្ពស់មកពីក្រសួងយុត្តិធម៍ អង្គភាពអាវុធហត្ថ អង្គភាពនគរបាល អង្គភាព​យោធា រដ្ឋបាល​សាលាខេត្ត រដ្ឋបាលស្រុក ក្រុង និងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត។

យោងតាមព្រះរាជក្រឹត្យលេខ នស​/​រកត​/០៦១៩/៨១១ ចុះ​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ បាន​ត្រាស់​បង្គាប់​តែងតាំង និង​ផ្ទេរ​មុខតំណែង​ លោក ជឺ សុខ ប្រធាន​សាលាដំបូង ​ខេត្តបន្ទាយមានជ័យ ត្រូវ​បាន​ផ្ទេរ​មុខតំណែង​ឲ្យ​មក​បម្រើ​ការងារ​ ជា​ប្រធាន​សាលាដំបូង ​ខេត្តសៀមរាប​
លោក ងួនណា​រ៉ា ប្រធាន​សាលាដំបូង​ ខេត្តសៀមរាប ត្រូវបាន​ផ្ទេរ​មុខតំណែង​ឲ្យ​មក​បម្រើ​ការងារ​ជា​ប្រធាន​សាលា​ដំបូង ​ខេត្តបន្ទាយមានជ័យ​។​

លោកជឺ សុខ ប្រធានសាលាដំបូង ខេត្តបន្ទាយមានជ័យ ដែលត្រូវផ្លាស់​ចេញបានមានប្រសាសន៍ថា អស់រយះដែលកាន់កាប់៥ឆ្នាំកន្លងមកនេះ លោកបានខិតខំបំពេញតួ​នាទីភារកិច្ចតាមការទទួល​ខុស​ត្រូវ ដោយបានធ្វើការរួមជាមួយព្រះរាជអាជ្ញា ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រីក្នុង​ស្ថាប័ន ក្រៅស្ថាប័ន។
ក្នុងនោះ សំណុំរឿងប្រចាំឆ្នាំ២០១៨ សំណុំរឿង​សល់ពីមុន៩០១រឿង សំណុំរឿងចូលថ្មី៦៥២រឿង ក្នុង​នោះសំណុំរឿង​ចាត់ការរួចចំនួន៧៧​៨រឿង កំពុងចាត់កា​រ៧៧៥រឿង និងក៏មាន​សំណុំរឿង​ព្រហ្មទ័ណ្ឌ​ជំនុះជម្រះ សំណុំរឿងរដ្ឋប្បវេណី សំណុំរឿង​អនុវត្ត​ជាច្រើនទៀត។

លោកបានបន្តថា ក្រៅពីនោះ ទាំងអស់គ្នាក្នុងសាលាដំបូង និងអយ្យការអមសាលាដំបូង ក៏បានសង់​អគារ១ខ្នងកម្ពស់២ជាន់សម្រាប់មន្ត្រីធ្វើការសាលសវនា​ការឃ្លាំងសម្ភារ: និងសម្រាប់រក្សាឯក​សារវត្ថុតាង។​
លោក ងួន ណារ៉ា ប្រធានថ្មីសាលាដំបូង ខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណ​ចំពោះថ្នាក់លើ​ក្នុងការបន្តការតែ​ងតាំងរូបលោក ហើយលោកសូមប្តេជ្ញាចិត្តខិត​ខំទ្វេរដង ដើម្បីបំពេញការងារតាម​តួនាទីភារកិច្ចឲ្យបានលទ្ធផល និងមានប្រសិទ្ធភាពល្អប្រកបដោយការទទួលខុ​សត្រូវ។

ក្នុងនោះឯកឧត្តម​ អ៊ុំ រាត្រី អភិបាល​ នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ​ទទួលស្គាល់លទ្ធផល​ការងារ​របស់ប្រធានចាស់ ហើយសង្ឃឹមថា ប្រធានថ្មីសាលាដំបូងខេត្តនេះ នឹងបន្តស្នាដៃ​ឲ្យកាន់តែ​ល្អ ពិសេសសហ​ការ និងរកយុត្តិធម៍ជូនពលរដ្ឋជា​ភាគីក្តី​។
ឯកឧត្តម​ អង្គ វង្សវ​ឌ្ឍនា មានប្រសាសន៍ថា ថ្វីត្បិតការផ្លាស់ប្តូរកន្លែង តួនាទីភា​រកិច្ចរបស់មន្ត្រី​ជាដំណើរប្រព្រឹត្តិ​ទៅធម្មតា នៃរដ្ឋបាលការងារ​ប៉ុន្តែវាក៏ដើម្បីពង្រឹងលទ្ធផល និងប្រសិទ្ធិភាពការងារ​ផងនិងលើកទឹកចិត្តមន្ត្រីដែលខិតខំធ្វើការផង ។

ឯកឧត្តម​មរដ្ឋមន្ត្រីក្រសួងយុត្តិធម៍ បានផ្តាំផ្ញើនិងណែនាំការងា​រមួយចំនួន ហើយជម្រុញឲ្យចៅ​ក្រមម្នាក់ កាត់ក្តីយ៉ាងហោចអោយបាន១ទៅ២រឿងក្នុង​១ថ្ងៃៗ ពោលគឺ១ឆ្នាំឲ្យបាន​ប្រមាណ២០៥​រឿង​ចៅក្រមម្នាក់ៗ​ក្នុងការពន្លឿនការកាត់ក្តីសំណុំ​រឿងគ្រឿងញៀន​ដែលកើន​ខ្ពស់រាល់ថ្ងៃ​ដូចដែលសម្តេច​ក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃបានស្នើឡើង​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1412 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
92955 នាក់
ខែនេះ :
546071 នាក់
3 ខែនេះ :
1111915 នាក់
សរុប :
17814475 នាក់