ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់តំណែង ប្រធានសាលាដំបូង ខេត្តសៀមរាប
ខេត្តសៀមរាប៖រដ្ឋបាលខេត្តសៀមរាប បានប្រារព្វពិធីប្រកាសផ្ទេរ និងចូលកាន់តំណែង ប្រធានសាលាដំបូងខេត្តសៀមរាប ដោយលោក ជឺ សុខ ប្រធានសាលាដំបូង ខេត្តបន្ទាយមានជ័យ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារ ជាប្រធានសាលាដំបូងខេត្តសៀមរាប។
ចំណែកលោក ងួន ណារ៉ា ប្រធានសាលាដំបូងខេត្តសៀមរាប ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាប្រធានសាលាដំបូង ខេត្តបន្ទាយមានជ័យ។
សូមជំរាបដែរថា៖ពិធីនេះបានប្រារព្វឡើងនារសៀលថ្ងៃច័ន្ទ ៧រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការចូលរួមពីមន្ទីរ អង្គភាពជុំវិញខេត្តយ៉ាងច្រើនកុះករផងដែរ៕