ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មន្ត្រីនគបាលម្នាក់ ត្រូវបានសមត្ថកិច្ច​ចាប់ឃាត់ខ្លួន​ បន្ទាប់ពី​យកកាំភ្លើងAKបាញ់រះ ផ្ទះ​បោក​អ៊ុត​ស៊េរី​ទំនើបជាង១០គ្រាប់ បង្ក​ឲ្យមានការភ្ញាក់ផ្អើល
Tue,25 June 2019 (Time 11:46 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 445នាក់)


រាជធានី​ភ្នំពេញ៖កាពីវេលាម៉ោងជាង១០យប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ មានករណីដែលគួរ​ឲ្យ​ភ្ញាក់​ផ្អើលមួយ​បានកើតឡើង ដោយបុរសជាមន្ត្រីន​គរបាល នាយរងការិយាល័យ ប្រឆាំគ្រឿងញៀន ក ៤ ម្នាក់​ស្រវឹងស្រា​បើករថយន្ត​មកឈប់ រួចដកកាំភ្លើងAKស្វាយបត់មួយ​ដើមបាញ់រះ សំដៅទៅ​លើផ្ទះ​បោកអ៊ុតស៊េរីទំនើបជាង១០គ្រាប់ នៅបណ្តោយផ្លូវបេតុង ក្រោយមន្ទីពេទ្យរ៉ូយ៉ាល់ ភ្នំពេញ ស្ថិតនៅក្នុង​ភូមិទឹកថ្លា សង្កាត់ថ្លា ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ​ សង្ស័យរឿងគំនុំ​។

បើតាមប្រភពព័ត៌មានពីប្រជាពល​រដ្ឋបានឲ្យដឹងថា មុនកើតគេឃើញមានរថយន្តម៉ាកហ៊ីយ៉ាន ស្តារ៉ិ​ចពណ៌​សមួយគ្រឿងពាក់ស្លាក លេខភ្នំពេញ2AX-9509មកឈប់នៅ ចំណុច កើតហេតុខាងលើ​ ហើយបានដកកាំភ្លើងបាញ់រះជាង១០គ្រាប់ សំដៅទៅលើផ្ទះបោកអ៊ុនស៊េរីទំនើ បបណ្តាលឲ្យធ្លុះ​ធ្លាយទ្វារផ្ទះជា ច្រើនកន្លែងតែមិនបង្កឲ្យមានអ្នករងរបួស រួចបានបើករថយន្តចេញទៅបាត់ ភ្លាមៗ​នោះពួកគាត់បានរាយការណ៍ជូនសមត្ថកិច្ច​ជួយអន្ត្រាគមន៍។

លោក ហួ ​ម៉េងវាង អធិការដ្ឋាននគរបាលខណ្ឌសែនសុខបានឲ្យដឹងថា​៖ ក្រោយពីទទួល​ព័ត៌មាននេះភ្លាមៗ លោកបានដឹកនាំកម្លាំងនគរបាលខណ្ឌ សហការណ៍ជាមួយកម្លាំង ប៉ុស្តិ៍ន​គរ​បាល​រដ្ឋបាល​ទឹកថ្លា ចុះមកដល់កន្លែងកើតហេតុ និងបានធ្វើការសួនាំទៅលើម្ចាស់ ផ្ទះ​រង​គ្រោះ រួចកំណត់មុខសញ្ញា និងធ្វើការ ស្រាវជ្រាវ រហូត​ឈានដល់​ការ​ឃាត់ខ្លួនជនសង្ស័យម្នាកដែលជា​​មន្ត្រីនគរបាល​។

លោកបន្តថា​ ជនសង្ស័យមានឈ្នោះ ហេង សុវណ្ណារា ភេទប្រុស អាយុ៤៧​ឆ្នាំ មុខរបរជា​នគរបាល មានតួនាទីនាយរងការិយាល័យប្រឆាំគ្រឿងញៀន (ក៤) មានទីលំនៅខាងក្រោយផ្សារទឹកថ្លា ស្ថិត​នៅ​ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែន រាជធានីភ្នំពេញ​។​
វត្ថុតាំងដែលដកហតបានមានអាវុធAKស្វាយបត់១​ដើម និងរថយន្ត១​គ្រឿង។

បច្ចុប្បន្នមន្ត្រីនគរបាលដែលបានបាញ់បោះសេរី​ ជាច្រើនគ្រាប់នោះ សមត្ថកិច្ចកំពុងធ្វើការសាកសូ នៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2324 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
93867 នាក់
ខែនេះ :
546983 នាក់
3 ខែនេះ :
1112827 នាក់
សរុប :
17815387 នាក់