ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម ឧត្តមសេនីយឯក ជុក គឹមហួរ អញ្ជើញជាអធិបតីក្នុងពិធី បិទសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០១៨ និងបណ្ដាឆ្នាំពាក់ព័ន្ធ នៅស្នងការនគរបាលខេត្តតាកែវ
Mon,24 June 2019 (Time 01:35 PM)
ដោយ ៖ ឆន្ទ:កូនខ្មែរ (ចំនួនអ្នកអាន: 494នាក់)


ខេត្តតាកែវ៖នាព្រឹកថ្ងៃច័ន្ទ​ ០៧រោច​ ខែជេស្ឋ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣ត្រូវនឹង ថ្ងៃទី២៤ ខែមិថុនា​ ឆ្នាំ២០១៩​ ឯកឧត្តម ឧត្តមសេនីយឯក ជុក គឹមហួរ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០១៨ និងបណ្ដាឆ្នាំពាក់ព័ន្ធ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវ។

សមាសភាពដែលអញ្ជេីញចូលរួមក្នុងអង្គពិធីរួមមាន ឯកឧត្តម ឧត្តមសេនីយ៍ទេា សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងបណ្តាអស់លេាក ឧត្តមសេនីយត្រីស្នងការរង នគរបាលខេត្ត ប្រតិភូអមដំណេីរក្រុមការងារសវនកម្មក្រសួង និងបណា្តអស់លេាកនាយ នាយរងការិយាល័យជំនាញ លេាកអធិការ អធិការរង និងប៉ុស្តិ៍នគរបាលរដ្ឋបាល តាមបណា្តក្រុង ស្រុក សរុបចំនួន២៩៧នាក់ផងដែរ។

ឯកឧត្តមឧត្តមសេនីយ៍ឯក ជុក គឹមហួរ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បានមានប្រសាសន៍សំណេះសំណាលដេាយបានគូសបញ្ជាក់ថាជំនួសមុខអោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចសូមផ្ដាំផ្ញើសាកសួរ សុខទុក្ខថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលទាំងអស់ និងក៏សូមសម្ដែងនូវការកោតសរសើរ ចំពោះកងកម្លាំង និងថ្នាក់ដឹកនាំទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងភារកិច្ច ជំនាញរបស់ខ្លួនក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ពិសេសក៏សូមកោតសរសើរផងដែរ ចំពោះការយកចិត្តទុកដាក់សហការល្អ ធ្វើឲ្យកិច្ចដំណើរការការងារសវនកម្ម ដំណើរការបានល្អ។
ក្នុងគេាលដៅតម្រង់ទិសឆ្ពោះទៅរកការអភិវឌ្ឍន៍ឲ្យមានភាពសុក្រិត្យត្រឹមត្រូវ ក្នុងការងារគ្រប់គ្រងដឹកនាំកងកម្លាំង អំពីការងារគ្រប់គ្រងចាត់ចែងកញ្ចប់ថវិកា ការគ្រប់គ្រង
ចាត់ចែងប្រេងឥន្ធន: សម្ភារបរិក្ខាផ្សេងៗ ដែលជាគោលរបបរបស់ក្រសួងមហាផ្ទៃ និងអំពីការគ្រប់គ្រងប្រើប្រាស់ ថែរក្សាទ្រព្យសម្បត្តិរដ្ឋឲ្យបានត្រឹមត្រូវ នូវលិខិតបទដ្ឋាន គតិយុត្ត ការធ្វើសវនកម្ម គឺជាការពង្រឹងប្រសិទ្ធភាពស្ថាប័ន៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4556 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
96099 នាក់
ខែនេះ :
549215 នាក់
3 ខែនេះ :
1115059 នាក់
សរុប :
17817619 នាក់