ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា​បាន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​ ប្រគល់​សញ្ញា​បត្រ ដល់​និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
Mon,03 June 2019 (Time 01:52 PM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 517នាក់)


រាជធានីភ្នំពេញ​៖នៅព្រឹកថ្ងៃចន្ទ ១កើត ខែជេស ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអ​ធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាក​លវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) ប្រមាណ ៣,១៦១នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ​។

ក្នុងពិធីប្រគល់សញ្ញាបត្រនេះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បានមានប្រសាសន៍​ដោយក្តីមោទ​ភាព​ចំពោះភាពរីកចម្រើននៃវិ​ស័យអប់រំរបស់ប្រទេសកម្ពុជា ដែលកម្ពុជា​បានចាប់ផ្តើម​ឡើងពីចំនុចសូន្យ ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​នេះ​ក៏ទទួលរងនូវការបំផ្លិចបំផ្លាញស្ទើរតែខ្ទិចខ្ទីរផងដែរ ប៉ុន្តែក្រោយពីយើងទទួលបានសុខសន្តិភាព យើងបាន​ចាប់ដំណើរការសាកលវិទ្យាល័យនេះឡើងវិញ និងធ្វើការបណ្តុះ​បណ្តាលធនធាន​មនុស្ស​យើង​ជាបន្តបន្ទាប់។

សូមបព្ជាក់ដែរថា​៖​និស្សិតជ័យលាភីដែលបញ្ចប់ការសិក្សា (ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់) សរុប៣,១៦១រូប (ស្រី ១,៤៨៨រូប)បរិញ្ញាបត្រជាន់ខ្ពស់ ១៤៤រូប (ស្រី៤៩រូប)។

បើយោងតាមផេកFacebookរបស់សម្តេចតេជោ ហ៊ុន សែន បាន​ឲ្យដឹងថា​៖សម្តេចបាន​ផ្តល់ប្រាក់​ឧបត្ថម្ភប​ន្ថែមទៀតរហូតដល់៥លានរៀលក្នុង១ខែ សំរាប់បុគ្គលិកដែលបំរើការងារនៅបណ្ណាល័យ ហ៊ុន សែន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងនោះសម្តេចតេជោនាយករដ្ឋមន្ត្រី ចង់អោយ​បណ្ណា​ល័​យនេះ នៅតែដើរតួនាទីសំខាន់ជាទីកន្លែងសិក្សាស្រាវជ្រាវ និងការអា​នរបស់សិស្ស​និសិ្សត​គ្រប់រូប ដើម្បីអោយពួក​គេទទួលបាននូវចំណះដឹងកាន់តែទូលំទូលាយ។

ក្នុងឱកាសនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ពេលនេះរ​ដូវប្រាំង​បាន​បញ្ចប់ ហើរដូវវស្សាវបានចូលមកក្នុងរយៈពេលជាង​២សប្តាបហ៍កន្លងមកហើយ យើងផុតកង្វល់​អំពីបញ្ហាខ្វះ​ទឹកប្រើប្រាស់ដែលពីមុនមានការកង្វក់ខ្លាំងណាស់ ប៉ុន្តែយើងបានដោះ​ស្រាយបញ្ហា​នោះតាមរយៈ​ការខិតខំនៅតាមទីកន្លែង​ខ្លះខ្វះទឹកបានជួយយកទៅផ្តល់ឲ្យប្រជាពលរដ្ឋ និងជីក​បន្ថែមអណ្តូងទឹក ស្រះទឹក នៅទីនោះ ដែលបា​នធ្វើឲ្យការខ្វះទឹកសម្រាប់​ការប្រើប្រាស់លែង​ព្រួយបារម្ភហើយ។ ប៉ុន្តែយើង​នៅមានបញ្ហាទាក់​ទិននឹងការខ្វះខាត់ទឹកផ្តល់ឲ្យទំ​នប់វារីអគ្គិសនីដែល​ធ្វើ​ឲ្យ​អគ្គិ​សនី​របស់យើងគ្មានស្ថិរភាពនៅក្នុងការផ្គត់ផ្គង់សម្រាប់ការប្រើប្រាស់។ឆ្នាំនេះ​បានផ្តល់ប​ទពិសោធន៍ឲ្យយើង​ច្រើនដែលយើងត្រូវរ​កវិធីដោះស្រាយ​ដើម្បីជៀសវាង​បញ្ហាច្រំដែលនៅ​ឆ្នាំខាងមុខ​។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាន៍បញ្ជាក់​ថា តាមរយៈរបាយការណ៍ក្រសួងរ៉ែ និងថា​មពល បច្ចុប្បន្ន​ថាមពលអគ្គិសនីដើរដោយធ្យូងថ្មចំនួន៣៧​០ មេហ្គាវ៉ាត់ បានដំណើរការហើយ និងមាន​រោង​ចក្រ​មួយផ្សេងទៀតដែលអាចផ្តល់ថាមពលប្រមាណ ១៣៥មេហ្គាវ៉ា​ត់យើងបានខិ​តខំដាក់ឲ្យដំ​ណើការក្នុងថ្ងៃនេះ​។ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ទីក្រុង​ភ្នំពេញត្រូវតែត្រៀម​ថាមពលអគ្គិសនីប្រមាណ៤០០មេហ្គាវ៉ាត់បន្ថែមទៀត ដែលបា​នអនុម័តថវិការ និងបាន​ធ្វើការបញ្ជារទិញហើយ និងខិតខំធ្វើឲ្យបានរួច​រាល់នៅក្នុងអំឡុងខែ​តុលាខាងមុខនេះ ដែល​ក្នុងនោះ​២០០មេហ្គាវ៉ាត់ទិញពីប្រទេស ប្រែសហ្វាងឡង់ និង២០០​មេហ្គាវ៉ាត់ទិញ​ពីប្រទេសអាល្លឺម៉ង់ ដែលប្រភពអគ្គិសនីទាំងពីរនេះប្រើដោយប្រេងខ្មៅ។

ហើយនៅពេលខាងមុខយើងនឹងបង្កើតប្រភពថាមពលអគ្គិសនីដែលដើរដោយថាមពលពន្លឺព្រះអាទិត្យបន្ថែមទៀត ដូច្នេះ​ពេលរដូវវស្សាយើងអាចទទួល​បានថាមពលអគ្គិសនីតាមរយៈ​ប្រភពទឹកនៃវារី​អគ្គិសនី, ធ្យូថ្ម , ហ្គាសផង និងប្រេងឥន្ទនៈដែរ ហើយពេលរដូវក្តៅ​វិញយើង​មានប្រភពអគ្គិសនី​តាម​រយៈពន្លឺ​ព្រះអាទិត្យ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3248 នាក់
ម្សិលមិញ :
11099 នាក់
សប្តាហ៍នេះ :
49122 នាក់
ខែនេះ :
307297 នាក់
3 ខែនេះ :
1118396 នាក់
សរុប :
17893988 នាក់