ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ជនជាតិចិនចំនួន៣នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីឆបោក ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន
Sat,22 June 2019 (Time 05:48 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 559នាក់)


ខេត្តកំពត:ជនជាតិចិនចំនួន០២នាក់ ដែលជាប់ពាក់ព័ន្ធករណីឆបោក ដោយយកមាសក្លែងក្លាយ មកបន្លំទៅលក់អោយជនរងគ្រោះ ត្រូវបានកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃមន្ទីរយុត្តិធម៌អាវុធហត្ថខេត្តកំពត សហការជាមួយនិងកងរាជអាវុធហត្ដក្រុងកំពត បានធ្វើការឃាត់ខ្លួននាវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។

សមត្ថកិច្ចបានឲ្យដឹងថា:ជនសង្ស័យជាជនជាតិចិន ដែលត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនរួមមាន:
១-ឈ្មោះ ជុង ហាយមីង ភេទប្រុស អាយុ៥៣ ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ។
២-ឈ្មោះ ជិន ហាយមីង ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ។
៣-ឈ្មោះ អ៊ូ ឡីតុង ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ។

ជនរងគ្រោះមានឈ្មោះ តាំង ងីម ភេទស្រី អាយុ៧៨ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅបច្ចុប្បន្ន ភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។

វត្ថុតាងដែលដកហូតបានរួមមានៈដុំមាសក្លែងក្លាយចំនួន៦២ដុំ (រូបតាមីឡឹ
ចំនួន៣,មាសស្នូកចំនួន៥៨ដុំ),ទូរស័ព្ទដៃ៣គ្រឿង,ប៉ាស្ព័រ១,ផ្លែរណា១,ម៉្សៅពណ៌ស១កញ្ចប់។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6021 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
97564 នាក់
ខែនេះ :
550680 នាក់
3 ខែនេះ :
1116524 នាក់
សរុប :
17819084 នាក់