ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្ពោធដាក់ឲ្យដំណើរការ ​ជាផ្លូវការការិយាល័យច្រកចេញតែមួយ និងការិយាល័យប្រជាពលរដ្ឋ​ របស់​រដ្ឋបា​លស្រុកទឹកឈូ ខេត្តកំពត
Fri,21 June 2019 (Time 10:29 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 519នាក់)


ខេត្តកំពត៖នា​ព្រឹកថ្ងៃសុក្រ ៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី​២១ ខែមិថុនា​ ឆ្នាំ​២០១៩​ លោក​ ជឹង​ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត បានអញ្ជើញជាអធិបតីភាព ក្នុងពិធី​សម្ពោធ​ដាក់ឲ្យដំណើរការជាផ្លូវការការិយាល័យច្រកចេញតែមួយ​ និងការិយាល័យប្រជាពលរដ្ឋ​ របស់រដ្ឋបាលស្រុកទឹកឈូ ខេត្តកំពត។

នៅក្នុងពិធីនោះដែរ​ក៏មានការ​អញ្ជើញ​ចូលរួមពី ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់​ប្រត្តិបតិកា​រសឹករងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នាយក​ នាយ​ករងរដ្ឋបាលសាលាខេត្ត​ លោក​ លោកស្រីប្រធានមន្ទីរ​ អង្គភាពជុំវិញខេត្ត​ នាយក​ នាយករងទីចាត់ការ​ អង្គភាពចំណុះសាលាខេត្ត​ គណៈអភិបាលស្រុកទឹក​ឈូ ក្រុមប្រឹក្សាស្រុក និងលោក លោកស្រីមេឃុំ សរុប​១០០០នាក់។

លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានមា​នប្រសាសន៍ថា៖​ ពិធីសម្ពោធ​ដាក់ឲ្យដំណើរ​ការជាផ្លូវការកា​រិយាល័យច្រកចេញតែមួយ របស់រដ្ឋបាលស្រុកទឹកឈូ នាពេលនេះ ដើម្បីលើក​កម្ពស់សេវាសាធារណៈ ដោយបង្ខិតសេវាឲ្យទៅកៀកជិតប្រជាពលរដ្ឋ តាមនីតិវិធី​សាមញ្ញ មានតម្លា​ភាព គណនេយ្យភាព បម្រើសេវាឲ្យទាន់ពេ​លជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់​រាជរដ្ឋាភិបាល។ 

លោកប្រធានក្រុមប្រឹក្សាខេត្ត​ រួមជាមួយលោក​ លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត​ អភិបាលរងខេត្ត​ អភិបាលស្រុកទឹកឈូ​ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ​ អង្គភាព​ បានអញ្ជើ​ញកាត់ខ្សែបូរ​ និងទស្សនា​អគារ​ការិ​យាល័យច្រកចេញចូលតែមួយ​ និងការិយាល័យប្រជាពលរដ្ឋ​ ព្រមទាំងអគារបំពេញ​ការងាររបស់​មន្ត្រី​រាជការនៃរដ្ឋបាលស្រុកទឹកឈូ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6045 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
97588 នាក់
ខែនេះ :
550704 នាក់
3 ខែនេះ :
1116548 នាក់
សរុប :
17819108 នាក់