ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ចាប់ឃា​ត់ខ្លួន​ជនសង្ស័យ២​នាក់ ខណៈដឹក​ជ្រូកចំនួន​៤ក្បាល ​ចេញពី​ប្រទេស​វៀតណាម
Fri,21 June 2019 (Time 09:45 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 485នាក់)


ខេត្ត​ស្វាយរៀង​៖កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដូង និង​កម្លាំង​ប៉ុស្តិ៍​ច្រកទ្វារ​តំបន់​ព្រំដែន​ដូង សហការ​ជា​មួយ​មន្ត្រី​គយ​ច្រក​ដូង បានចាប់​ឃាត់ខ្លួនជនសង្ស័យចំនួន​២នាក់ ខណៈបើ​ក​ម៉ូតូ២គ្រឿង​ដឹក​ជ្រូក ចំនួន​៤ក្បាល​ចេញ​ពី​ប្រទេស​វៀតណាមកាត់​ព្រៃ​ដោយ​ខុសច្បាប់។

ការចាប់ឃាត់ខ្លួន​ជនសង្ស័យទាំង២នាក់ រួមនឹងសត្វជ្រូកចំនួន​៤ក្បាលនេះ បានធ្វើឡើងនា​វេលា​ម៉ោង​២១​និង​៤០នាទី​យប់ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​កាត់​ព្រៃ ខាងជើ​ង​ច្រកទ្វារ​តំបន់​ដូង ប្រមាណ៣គីឡូម៉ែត្រ (​ជាប់​ខ្សែបន្ទាត់​ព្រំដែន​) ស្ថិត​ភូមិ​ពោន ឃុំ​ដូង ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង រួចប្រគល់​​ឲ្យ​មន្ត្រី​ជំនាញ​ពេទ្យសត្វ​តែម្តង។

សមត្ថកិច្ចបាន​ឲ្យដឹងថា​៖ជនសង្ស័យ​មាន​ឈ្មោះ​ សោម វាសនា ភេទ​ប្រុស និងឈ្មោះ សោម ឆេ​រ៉ាន់ ភេទ​ប្រុស មាន​ទីលំនៅ​នៅ​ភូមិ​តា​ត្រាវ ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក​។
​បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាងជ្រូកចំនួន៤ក្បាល ​ម៉ូតូ២គ្រឿង ត្រូវ​នាំយក​មក​រក្សាទុក​នៅ​ប៉ុស្តិ៍​ច្រក​ទ្វារ​តំបន់​ដូង ដើ​ម្បី​ប្រគល់​អោយ​ជំនាញ​បសុសត្វ ដើ​ម្បី​ធ្វើ​ការពិនិត្យ និង​ចាត់ការ​តាម​នីតិវិធី​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2336 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
93879 នាក់
ខែនេះ :
546995 នាក់
3 ខែនេះ :
1112839 នាក់
សរុប :
17815399 នាក់