ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម​ ជាវ​ តាយ អភិបាលខេត្តកំពត អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការ ការិយាល័យច្រកចេញតែមួយ និងការិយាល័យប្រជាពលរដ្ឋ​ របស់រដ្ឋបាលស្រុកឈូក
Fri,21 June 2019 (Time 07:07 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 535នាក់)


ខេត្តកំពត:ឯកឧត្តម​ ជាវ​ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត នារសៀល.ថ្ងៃសុក្រ ៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី​២១ ខែមិថុនា​ ឆ្នាំ​២០១៩​បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការការិយាល័យច្រកចេញតែមួយ​ និងការិយាល័យប្រជាពលរដ្ឋ​ របស់រដ្ឋបាលស្រុកឈូក ខេត្តកំពត។

សូមជម្រាបដែរថា នៅក្នុងពិធីនោះដែលក៏មានការអញ្ជើញចូលរួមពី ស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នាយក​ នាយករងរដ្ឋបាលសាលាខេត្ត​ លោក​ លោកស្រីប្រធានមន្ទីរ​ អង្គភាពជុំវិញខេត្ត​ នាយក​ នាយករងទីចាត់ការ​ អង្គភាពចំណុះសាលាខេត្ត​ គណៈអភិបាលស្រុកឈូក ក្រុមប្រឹក្សាស្រុក និងលោក លោកស្រីមេឃុំ សរុប​ប្រមាណ​៦៥០នាក់។

ក្នុងឱកាសនេះផងដែរ​ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត​ បានមានប្រសាសន៍ថា:​ ពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការការិយាល័យច្រកចេញតែមួយ​ និងការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលស្រុកឈូក នាពេលនេះ ដើម្បីលើកកម្ពស់សេវាសាធារណៈ ដោយបង្ខិតសេវាឲ្យទៅកៀកជិតប្រជាពលរដ្ឋ តាមនីតិវិធី​សាមញ្ញ មានតម្លាភាព គណនេយ្យភាព បម្រើសេវាឲ្យទាន់ពេលជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់​រាជរដ្ឋាភិបាល។

ឯកឧត្តមបានបន្ថែមទៀតថា​ ការបង្កើតឱ្យមានការិយាល័យច្រកចេញចូលតែមួយ មានគោលបំណងលើកកម្ពស់គុណភាព ប្រសិទ្ធភាព ប្រសិទ្ធិផល តម្លាភាព និងគណនេយ្យភាពនៃការផ្តល់សេវា នៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលលើវិស័យនានានៅកន្លែងតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3476 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
95019 នាក់
ខែនេះ :
548135 នាក់
3 ខែនេះ :
1113979 នាក់
សរុប :
17816539 នាក់