ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តព្រះសីហនុ៖ ករណីបាក់រលំអគារ​សាងសង់កម្ពស់០៧ជាន់ គិតមកត្រឹមម៉ោង១០ព្រឹកនេះ​អ្នកស្លាប់ចំនួន៣​នាក់ និងរ​ងរបួស​១៨នាក់
Sat,22 June 2019 (Time 01:53 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 457នាក់)


ខេត្តព្រះសីហនុ៖ករណីបា​ក់រលំអគារសាងសង់កម្ពស់០​៧ជាន់ មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់​លេខ៤ ​ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង​០៤ទៀបភ្លឺ ​ថ្ងៃ​ទី២២ ខែមិថុនា ​ឆ្នាំ២០១៩ នេះ​ គិតមកត្រឹម​ម៉ោង១០ព្រឹកថ្ងៃ ខែដដែល​បណ្ដាលឲ្យមនុស្សស្លាប់បាត់បង់ជីវិត​ចំនួន៣នាក់ (ស្រី១​នាក់) ​និងរងរបួសចំនួន១៨នាក់ (ជាកម្មករសំណង់ស្នាក់នៅក្នុងការដ្ឋាននោះ)។
នេះបើយោយតាម​សេចក្តីប្រកាសព័ត៌មាន រប​ស់រដ្ឋបាល​ខេត្តព្រះសីហនុ។​​

សេចក្តីប្រកាសព័ត៌មាន របស់​រដ្ឋបាលខេត្តព្រះសីហនុបាន​បញ្ជាក់ថា​៖សំណង់​អគារនេះ​មាន​ទំហំទទឹង​១៥​ម៉ែត្រ បណ្ដោយ៣០ម៉ែត្រ និងកំពុងដំណើ​រការសាងសង់ បានប្រមាណ៧០ ទៅ​៨០​ភាគរយ​។មកដល់ពេលនេះថ្នាក់ដឹកនាំ​ខេត្ត​ កម្លាំងសមត្ថកិច្ច និងមន្ត្រីអាជ្ញាធរមូដ្ឋានកំពុង​សហការ​គ្នា​ យ៉ាងមមាញឹក ដើម្បីជួយសង្គ្រោះជនរងគ្រោះដែលកំពុងនៅក្នុងគំនរសំណង់បាក់បែក​ នៃការដ្ឋាននោះ​ និងបានបង្កើតក្រុមការងារ​ប្រចាំការជួយ​សង្គ្រោះបន្ទាន់​ផងដែរ​។

បច្ចុប្បន្ន​សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន​ថៅកែម៉ៅ​ការសំណង់ និង​​អ្នកដែលជាប់ពាក់ពន្ឋ័​ចំនួន​០​៤នាក់​ទៅសួរនាំ។

ការដ្ឋា​នសំណង់នេះមានម្ចាស់ឈ្មោះ Chen Kun ភេទប្រុស អាយុ៣៩ឆ្នាំ បាន​ជួលដី​សម្រាប់​សាង​សង់​អគា​រពីឈ្មោះ ​ញឹក ហ៊ុយ ភេទប្រុស ជនជាតិខ្មែរ អាយុ៦៥ឆ្នាំ បាន​ម៉ៅការសាង​សង់ដោយ​ក្រុមហ៊ុន ​XI GANG TANG GONG GOU JI HAISAO មានថៅកែម៉ៅ​ការសាងស​ង់ឈ្មោះ DENG XING GUI ​ភេទប្រុស អាយុ​៤៨ឆ្នាំ និងអ្នកម៉ៅ​ការបូកជញ្ជាំងអគារឈ្មោះ GAO YU ភេទប្រុស អាយុ២៩ឆ្នាំ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7403 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98946 នាក់
ខែនេះ :
552062 នាក់
3 ខែនេះ :
1117906 នាក់
សរុប :
17820563 នាក់