ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា​ អញ្ជើញដឹកនាំគណៈ​ប្រតិភូជាន់ខ្ពស់ ទៅ​ដល់ទីក្រុងបាកក ប្រទេសថៃ ប្រកបដោយសុវត្តិភាព
Sat,22 June 2019 (Time 12:34 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 443នាក់)


រាជធានីភ្នំពេញ​៖សម្តេចអគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា បានអញ្ជើញដឹក​នាំគណៈ​ប្រតិភូជាន់ខ្ពស់ មកដល់ទីក្រុងបាកក ព្រះរាជាណាចក្រថៃ ប្រកប​ដោយសុវត្តិភាពហើយ នា​វេលាម៉ោង​ប្រមាណ៩ព្រឹកថ្ងៃសៅរ៍ ថ្ងៃ​ទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ ដើម្បី​អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ​។ 

បើយោងតាមផេកFaceboobសម្តេចបាន​ឲ្យដឹងថា​៖វត្តមាននៃការអញ្ជើញដល់របស់ សម្ដេចតេជោ​នាយករដ្ឋមន្ត្រី នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាងកក ប្រទេសថៃ សម្តេចតេជោ​ត្រូវបាន​ទទួលគារវកិច្ចស្វាគមន៍​យ៉ាងកក់ក្តៅបំផុតពីសំណាក់ ឯកឧត្តម វីរ៉ា រ៉ូចប៉ូចចាន់ណារ៉ាត់ រដ្ឋមន្រ្តី​ក្រសួងវប្បធម៌ នៃព្រះរាជាណាចក្រថៃ ឯកឧត្តម អគ្គរាជទូតវិសាមញ្ញ និងពេញ​សមត្ថភាព​របស់​កម្ពុជា ប្រចាំប្រទេសថៃ ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជ​នជាន់ខ្ពស់​រាជរដ្ឋាភិ​បាលថៃ និងឥស្សរជន ការទូតរបស់កម្ពុជា ប្រចាំព្រះរាជាណាចក្រថៃជាច្រើនរូបទៀតផង។

ផេកFaceboobសម្តេចបញ្ជាក់ថា​៖តាមកម្មវិធីគ្រោងទុក សម្រាប់ថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន នឹង​អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ (ពេញអង្គ)  ក្រៅពីនេះ​សម្ដេច​តេជោនឹង​មានជំនួបជា​មួយប្រមុខរដ្ឋាភិបាលអាស៊ាន ជាមួយតំណាងអន្តរសភាអាស៊ាន(AIPA),  ក្រុម​ប្រឹក្សាផ្តល់​យោបល់ធុរកិច្ចអាស៊ាន(ASEAN-BAC) និងជាមួយតំណាងយុវជនអាស៊ាន(ASEAN Youth’s​ Representative)៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5817 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
97360 នាក់
ខែនេះ :
550476 នាក់
3 ខែនេះ :
1116320 នាក់
សរុប :
17818880 នាក់